Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្នកវិទ្យាសាស្រ្តចាត់ថ្នាក់សិលាដូចម្តេច ?

២. តើសិលាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៣. តើកំអែភ្នំភ្លើងខុសពីម៉ាក់ម៉ាយ៉ាងដួចម្តេច ?

៤. តើអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ាដូចម្តេចខ្លះ ?

៥. ចូរពណ៌នាពីដំណើរនៃកំណកំណើតសិលាកម្ទេចកំណ ?

ចម្លើយ

១. អ្នកវិទ្យាសាស្រ្តចាត់ថ្នាក់សិលាដូចខាងក្រោមៈ

  • សមាសធាតុផ្សំៈ គឺសមាសធាតុរ៉ែដែលផ្សំ បានជាសិលា ។
  • វាយភាពរបស់សិលាៈ ត្រូវបានគេកំណត់ដោយទំហំរូបរាងនិងទីតាំងនៃគ្រាប់ដែលវាកើតឡើង ។ វាយភាពរបស់សិលាមានបីគឺ គ្រាប់ម៉ត់ គ្រាប់ មធ្យម និងគ្រាប់ធំ ។

២. សិលាមានបីប្រភេទ គឺ សិលាម៉ាក់ម៉ា សិលាកម្ទេសកំណ និងសិលាប្រែកំណើត ។

៣. កំអែភ្នំភ្លើងខុសពីម៉ាក់ម៉ាត្រង់ៈ

  • កំអែភ្នំភ្លើងនៅលើសំបកផែនដីតាមរយៈការផ្ទុះចេញនៃភ្នំភ្លើង
  • ម៉ាក់ម៉ាមាននៅក្នុងសំបកផែនដីដែលមិនទាន់ផ្ទុះចេញ ។

៤. អត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ាដូចជា កាលណាវាចុះត្រជាក់កាន់តែយឺតនោះក្រាមរបស់វាកាន់តែធំ ។

៥. ដំណើរនៃកំណកំណើត សិលាកម្ទេសកំណគឺជាកម្ទេចសិលាបានបង្ខាំ ហើយភ្ជាប់គ្នា ។ កម្ទេចកំណ ដែលបានបង្កើតសិលាកម្ទេចកំណបានគឺបណ្តាលមកពីសំណឹក និងការហូរច្រោះនៃសិលា ភ្នំភ្លើង សិលាប្រែកំណើតឬសិលាកម្ទេចកំណផ្សេងៗទៀត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login