ការនិយាយពីឯករាជ្យភាពនៃអង្គការតុលាការគឺ ៖
- តុលាការមានអំណាចឯករាជ្យ
- គ្របដណ្តប់លើរឿងក្តីទាំងអស់ រួមទាំងក្តីរដ្ឋបាលផង
- អំណាចប្រគល់ឲ្យតុលាការកំពូល សាលាជំរះក្តីគ្រប់ផ្នែក និង គ្រប់ជាន់ថ្នាក់
- អំណាចជំរះក្តីធ្វើឡើងក្នុងនាមប្រជាពលរដ្ឋខ្មែរ
- មានតែចៅក្រមទេទើបមានសិទ្ធិជំរះក្តី
- គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬ នីតិប្រតិបត្តិ អាចទទួលអំណាចតុលាការបានឡើយ
- មានតែអង្គការអយ្យការទេ ជាអ្នកមានសិទ្ធិធ្វើបណ្តឹងអាជ្ញា
- ចៅក្រមមិនត្រូវគេដកពីមុខងារបានទេ មានតែឧត្តមក្រុមប្រឹក្សាអង្គចៅក្រមទេអាចសំរេចដាក់វិន័យលើចៅក្រមប្រព្រឹត្តខុស ។