ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របបប្រជាធិបតេយ្យប្រជាពលរដ្ឋជាម្ចាស់អំណាចនិងវាសនារបស់ខ្លួន ដោយប្រើប្រាស់សិទ្ធិអំណាចតាមរយៈតំណាង បង្កើតជាអំណាចរដ្ឋឡើងតាមការបោះឆ្នោតរើសអង្គការនីតិបញ្ញត្តិ បង្កើតជាអង្គការនីតិប្រតិបត្តិ និងតុលាការដែលអំណាចទាំងបីត្រូវបែងចែកដាច់ពីគ្នាតាមគោលការណ៍នៃការបែងចែកអំណាច ។ ផ្អែកតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃ ២៣ ខែ តុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាត្រូវគោរពសិទ្ធិមនុស្សនិងរបបលទ្ធិប្រជាធិបតេយ្យតេយ្យសេរីពហុបក្ស ដូចនេះបើប្រទេសកម្ពុជាមានក្សត្រសោយរាជ្យត្រូវប្រកាន់របបប្រជាធិបតេយ្យ និងគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ ។ ហេតុនេះត្រូវប្រគល់អំណាចទៅឲ្យប្រជារាស្ត្រខ្លួនតាមរយៈតំណាង ដោយការបោះឆ្នោតជ្រើសរើសមានអាណត្តិកំណត់ ជៀសវាងទ្រង់ជាក្សត្រគ្រងរាជ្យផងកាន់អំណាចផងនាំឲ្យមានការប្រើអំណាចផ្តល់ក្លាយជាផ្តាច់ការ ឬត្រូវទទួលរងនូវការរិះគន់ផ្សេងៗក្នុងការដឹកនាំនយោបាយ ។ ដូចនេះ ទើបរដ្ឋធម្មនុញ្ញមាត្រា១កំណត់ថា “ព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស” និងមាត្រា៧កំណត់ថា “ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយទ្រង់ជាប្រមុខរដ្ឋអស់មួយជីវិត និងមិនអាចមាននរណារំលោភបំពានបានឡើយ” ព្រោះទ្រង់មិនបានកាន់អំណាចដឹកនាំរដ្ឋឬធ្វើនយោបាយទេ ក៏ពុំមានកំហុសណាមួយដែរត្រូវទទួលខុសត្រូវដែរ ។