ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រទេសកម្ពុជាជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព បូរណភាពដែនដីតាំងពីដើមរៀងមក មានការទទួលស្គាល់ជាអន្តរ ជាតិ ជាសមាជិកនៃអង្គការសហប្រជាតិ មានតំកល់នូវភាពស្របច្បាប់ជាអន្តរជាតិរួចជាស្រេចផង ។ តាមគោលការណ៍ អន្តរជាតិរដ្ឋសមាជិកទាំងឡាយមិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ដទៃទេ មិនអាចរំលោភបំពានគ្នាលើកិច្ចការ ដឹកនាំរដ្ឋ និងដែនដីទឹកគ្រប់គ្រងផងដែរ ។ យោងតាមមាត្រា២នៃរដ្ឋធម្មនុញ្ញថា “បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រ កម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩” និងមាត្រា១បញ្ជាក់ថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ” ។