ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទាក់ទងនឹងការបិទអាជីវកម្មវាទាក់ទងនឹងលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណដែលជាក្រុមហ៊ុនធ្វើអាជីវកម្មណាមួយវាសុទ្ធតែទាក់ទងនឹងផ្លូវច្បាប់។ ចំពោះថា ករណីគេបិទអាជីវកម្មរបស់កូនបំណុលណាមួយលុះណា តែគេរកឃើញថាក្រុមហ៊ុន ឬអាជីវកម្មណាមួយនោះគាត់ធ្វើខុសច្បាប់ ។ អាហ្នឹងអ្នកដែលគេផ្តល់អាជ្ញាប័ណ្ណឲ្យនោះគឺមានសិទ្ធិបិទ ។ អាហ្នឹងយើងនិយាយពីការបិទក្រុមហ៊ុន ឬអាជីវកម្ម ។ ករណីមួយទៀតការបិទក្រុមហ៊ុន ឬអាជីវកម្មណាមួយនោះគឺធ្វើឡើងតាមផ្លូវតុលាការ ។ មានន័យថា ភាគីម្ខាងទៀតអាចធ្វើពាក្យបណ្តឹងទៅតុលាការ ដើម្បីសុំបិទអាជីវកម្មនោះមួយរយៈសិនដោយគេយល់ថា អាជីវកម្មនោះធ្វើមិនត្រឹមត្រូវទៅតាមច្បាប់ ។ ករណីការបិទជំនួញណាមួយនោះ មិនសំដៅលើក្រុមហ៊ុនធំៗទេ គឺសិប្បកម្មអាជីវកម្មក៏បានដែរ ។ ឧទាហរណ៍ថា សិប្បកម្មមួយផលិតទឹកកក ក៏ប៉ុន្តែសិប្បកម្មនោះគាត់មិនគោរពទៅតាមលក្ខខណ្ឌការធ្វើអាជីវកម្ម គឺអាចបញ្ជាឲ្យផ្អាកបណ្តោះអាសន្នសិន ឬបិទតែម្តង ។ ករណីមួយទៀតវាមានពាក់ព័ន្ធនឹងរឿងបុគ្គលដូចករណីជំពាក់លុយកាក់គេ ហើយគាត់មិនព្រមសងគេ គឺអាចបិទអាជីវកម្មនោះបាន ប្រសិនបើយើងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃនោះ ។ ឧទារហណ៍ថា ម្ចាស់អាជីវកម្មនោះគាត់ជំពាក់ប្រាក់គេមិនសង គឺម្ចាស់បំណុលនោះអាចប្តឹងទៅតុលាការ ដើម្បីឲ្យតុលាការចេញដីការក្សាការពារមួយបង្គាប់ឲ្យផ្អាកបណ្តោះអាសន្ន ។