ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- តើពាក្យ "ស្វេតឆត្រ” មានន័យយ៉ាងដូចម្តេច ?
៤៧- ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ។ កន្លងមកព្រះមហាក្សត្រ ទ្រង់បានតែងតាំងជាសម្តេចព្រះរាជអគ្គមហេសី តើស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ ?
៤៨- យោងមាត្រា ២១ មិនមានចែងពីនគរបាលទេមានចែងតែយោធា តើយ៉ាងដូចម្តេចដែរ ?
៤៩- មាត្រា ២៨ថ្មី វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញបានចែងពីប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រម និង ព្រះរាជក្រឹត្យដោយព្រះរាជសារប្រគល់សិទ្ធិ ។ ចំណែកមាត្រា ២១ តើប្រមុខរដ្ឋស្តីទីអាចចុះហត្ថលេខាលើ ព្រះរាជក្រឹត្យឯកត្តភូតនោនបានឬទេ ? ហេតុអ្វី ?
៥០- មាត្រា១៨ ហេតុអ្វីក៏ព្រឹទ្ធសភា រដ្ឋសភា មិនអាចយកព្រះរាជសារព្រះមហាក្សត្រមកជជែកពិភាក្សា ?
ចម្លើយ
៤៦- ស្វេតឆត្រ ដែលមកពីពាក្យ ស្វេត ៖ ពណ៌ស និង ពាក្យ ឆត្រ ។ ដូច្នេះ៖ ជារួម មានន័យថា ឆត្រពណ៌ស ។ ជាក់ស្តែង គឺចង់សំដៅទៅឆត្រពណ៌ស៩ថ្នាក់ ដែលត្រូវបានគេប្រើបាំងឱ្យព្រះរាជបល្ល័ង្គរបស់ ព្រះមហាក្សត្រ ។ តាមជំនឿរបស់ ព្រះមហាក្សត្រខ្មែរ គឺមានទេវតានៅរក្សាព្រះមហាស្វេតឆត្រ ដូច្នេះ នៅពេលដែលព្រះមហាក្សត្រឡើងគ្រងរាជសម្បត្តិ ទ្រង់ត្រូវគង់នៅក្រោមព្រះស្វេតឆត្រនេះ ។
៤៧- មិនមានអ្វីផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញទេ ពីព្រោះមួយគឺជាឋានៈ និងមួយទៀតគឺគ្រាន់តែជាគោរមងារ ដែលផ្តល់ជូនសម្តេចម៉ែ ក្រោយពីពេលដែលទ្រង់យាងចូលនិវត្តតាមរយៈច្បាប់មួយដែលបានអនុម័តកាលពីឆ្នាំ២០០៤ ស្តីពីការរៀបចំព្រះបរមងារ និង ព្រះរាជបុព្វសិទ្ធិថ្វាយសម្តេចឪ សម្តេចម៉ែ ។ ដូច្នេះហើយបានជាទ្រង់បានទទួលព្រះបរមងារ ជាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងបានទទួលបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដូចពេលដែលទ្រង់កំពុងគង់នៅក្នុងតំណែងដូច្នេះដែរ ។
៤៨- ព្រោះនគរបាលជាតិស្ថិតនៅក្នុងក្របខ័ណ្មន្ត្រីរាជការស៊ីវិល ពីដើមគឺចេញពីសាលាភូមិន្ទរដ្ឋបាល ឬសាលាជាតិរដ្ឋបាល ។
៤៩- ការចុះហត្ថលេខាលើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យ ត្រូវធ្វើទៅតាមនីតិវិធី ជាពិសេសត្រូវមានការស្នើពីនាយករដ្ឋមន្ត្រីទាក់ទងនឹងព្រះរាជក្រឹត្យតែងតាំងបុគ្គលណាម្នាក់ ។
៥០- បានជាព្រឹទ្ធសភា រដ្ឋសភា មិនអាចយកព្រះរាជសារព្រះមហាក្សត្រមកជជែកពិភាក្សាព្រោះ រដ្ឋធម្មនុញ្ញហាម ។