Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- នៅមាត្រា ២៧ ព្រះមហាក្សត្រ ទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស សួរថាលើកលែងទោសតែអ្នកនយោបាយ ឬលើកលែងទោសចំពោះប្រជាពលរដ្ឋក្រីក្រដែរឬទេ ?

៣២- តើនីតិវិធីនៃការសុំបន្ធូរបន្ថយទោសដំណើរការយ៉ាងដូចម្តេច ?

៣៣- ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជជាតិ អធិបតេយ្យ និង បូរណភាពទឹកដី ។ តើឱ្យព្រះអង្គធានាយ៉ាងដូចម្តេចទៅបើព្រះអង្គគ្មានព្រះរាជអំណាចផងនោះ ? បើអំណាចស្ថិតនៅក្នុងដៃរបស់រាជរដ្ឋាភិបាល ? បើអ៊ីចឹងវាមិនផ្ទុយនឹងអ្វីដែលរដ្ឋធម្មនុញ្ញបានចែងទៅហើយទេឬ ?

៣៤- ហេតុអ្វីបានជាព្រះមហាក្សត្រ ជាអ្នកធានាឯករាជជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ?

៣៥- មាត្រា ៧នៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ តើខ្លឹមសារនេះមានន័យត្រឹមណា ?

ចម្លើយ

៣១- មិនថាអ្នកនយោបាយ ឬអ្នកក្រីក្រទេ ព្រោះសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។

៣២- នីតិវិធីនេះ ត្រូវនិយាយចាប់ពីសំណើសុំរបស់ប្រធានពន្ធធនាគារមកក្រសួងយុត្តិធម៌ និងពីក្រសួងយុត្តិធម៌ស្មើទៅនាយករដ្ឋមន្ត្រី បន្ទាប់មកនាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រ ដើម្បីសុំបន្ធូរបន្ថយទោសទៅតាមលក្ខខណ្ឌដែលមានកំណត់នៅក្នុងច្បាប់ ។

៣៣- ហ្នឹងហើយជារបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ ខុសគ្នាពីរបបរាជានិយមផ្តាច់ការ ។ រាជានិយមយើងនេះ មិនខុសគ្នាពីរាជានិយមនៅថៃ ម៉ាឡេស៊ី ជប៉ុន អេស្ប៉ាញ អង់គ្លេសទេ ។

៣៤- បញ្ហានេះមានចែងនៅក្នុងមាត្រា ៨ នៃរដ្ឋធម្មនុញ្ញ និង មាត្រាបន្តបន្ទាប់ ។ តួនាទីរបស់ព្រះអង្គជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ មាត្រា ២៣ នៃរដ្ឋធម្មនុញ្ញ ព្រះអង្គជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ។ មាត្រា ២៤ថ្មី នៃរដ្ឋធម្មនុញ្ញ ព្រះអង្គទ្រង់គង់ជាព្រះរាជាធិបតីនៃឧត្តមក្រុមប្រឹក្សា ការពារជាតិ តែច្បាប់នេះមិនទាន់បានបង្កើតនៅឡើយទេ ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានទៅធ្វើការសិក្សាដកស្រង់បទពិសោធន៍នៅចក្រភពអង់គ្លេស ឃើញថា ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែត ក៏មានព្រះរាជតួនាទីស្រដៀងគ្នានេះដែរ ។

៣៥- ព្រះមហាក្សត្រជាសក្ការៈបុគ្គល ដូច្នេះរដ្ឋធម្មនុញ្ញការពារមិនឱ្យនរណារំលោភបំពានព្រះអង្គបានឡើយ ទោះតាមរូបភាពណាក៏ដោយ ដូចជាតាមសារព័ត៌មានក្តី តាមរលកធាតុអាកាសក្តី តាមលិខិតក្តី ទាំងការជជែកនៅកន្លែងឯកជន ឬ តាមទីសាធារណៈក្តី ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login