Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើបុព្វកថានៃរដ្ឋធម្មនុញ្ញ មានអត្ថន័យគតិយុត្តយ៉ាងដូចម្តេច ?

២- នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបានដាក់ឧបសម្ព័ន្ធមាន ៥ តើឧបសម្ព័ន្ធមានន័យដូចម្តេច ? ចូរពន្យល់ ?

៣- តើ “សច្ចាប្រណិធានស៊ីជម្រៅកម្រិតណាដល់ឆន្ទៈ និង ទស្សនៈបុគ្គល ទើបបុគ្គលក្នុងសង្គមខ្មែរនៅតែប្រព្រឹត្តិអំពើពុករលួយ ?

៤- តើរដ្ឋធម្មនុញ្ញជំនួសមានន័យដូចម្តេច ?

៥- តើខុសគ្នាត្រង់ណារវាងមតិភាគច្រើនដោយប្រៀបមាត្រា ១០០ថ្មី និងមតិភាគច្រើនដាច់ខាតនៃ មាត្រា ៦ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ។

ចម្លើយ

១- បុព្វកថានៃរដ្ឋធម្មនុញ្ញូ មិនមែនជាបទប្បញ្ញត្តិ ឬ ជាអត្ថបទច្បាប់ទេ គ្រាន់តែជាការលើកឡើងអំពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌អតីតកាលខ្លះ បញ្ជាក់ហេតុការណ៍ធំៗដែលបានកើតឡើង និងជាពិសេសចុងក្រោយដៅគោលបំណងក្នុងឆន្ទៈដ៏មោះមុតរបស់ប្រជារាស្ត្រខ្មែរភាគច្រើន ។ បុព្វកថា គឺជាអត្ថបទប្រមូលផ្តុំខ្លឹមសារធំៗនៅក្នុងរដ្ឋធម្មនុញ្ញ ។ សៀវភៅរបស់លោក ម៉ូរីស ហ្គាយ៉ា (Maurice Caillard) បានសរសេរថា “ បុព្វកថា គ្រាន់តែជាការបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរចង់បានរដ្ឋធម្មនុញ្ញមួយដែលមានខ្លឹមសារដូចតទៅ” ។ ដូច្នេះ បុព្វកថា មានតម្លៃតតិយុត្តតែតម្លៃគតិយុត្តមិនដូចមាត្រានានានៅក្នុងរដ្ឋធម្មនុញ្ញទេ ។

២- ឧបសម្ព័ន្ធ គឺអ្វីដែលគេមិនបានសរសេរក្នុងមាត្រា ហើយគេយោងទៅឧបសម្ព័ន្ធនៅខាងក្រោយវិញ ដោយសារខ្លឹមសារវែង ឧទាហរណ៍ ភ្លេងជាតិ សញ្ញាជាតិ សច្ចាប្រណិធានជាដើម ។

៣- ប្រទេសណាក៏គេស្បថដែរ អ្នកកាន់សាសនាគ្រិស្តក៏ស្បថ អឺស្លាមក៏ស្បថហិល្បក៏ស្បថ ព្រះពុទ្ធសាសនាក៏ស្បថ នេះជាជំនឿ ។

៤- រដ្ឋធម្មនុញ្ញជំនួសមិនមានទេ ។ ប្រហែលអ្នកសួរច្រឡំរឿងរដ្ឋធម្មនុញ្ញបន្ថែមទេ ។ កាលនោះនៅ ឆ្នាំ២០០៤ មានការជាប់តាំងនយោបាយរហូតដល់មានកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយដែលឈ្នះឆ្នោត ឈានទៅរកការបង្កើតច្បាប់ធម្មនុញ្ញបន្ថែម ដែលសព្វថ្ងៃនេះក្លាយទៅជាច្បាប់រដ្ឋធម្មនុញ្ញពេញលក្ខណៈហើយ ។

៥- ភាពខុសគ្នារវាងមតិភាគច្រើនដោយប្រៀបមាត្រា ១០០ថ្មី និងមតិភាគច្រើនដាច់ខាតនៃ មាត្រា ៦ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមគឺ ៖

  • មតិភាគច្រើន គឺសំឡេងបោះឆ្នោតដែលយកជាបានការទៅតាមករណី ករណីខ្លួនច្បាប់តម្រូវថាទាល់តែមានសំឡេងភាគច្រើនដាច់ខាតនៃសមាជិកទាំងមូល (Majorité absolue) ។ ឧទាហរណ៍ សមាជិកមាន ៥០នាក់ដើម្បីឱ្យបានសំឡេងជាប់ឆ្នោតទាល់តែយក ៥០ ចែកនឹង ២ ឬពាក់កណ្តាលនៃ ៥០ បូក ១ ។
  • មតិភាគច្រើនដោយប្រៀប (Majorite Simple ឬ relative) គឺមិនគិតចំនួនលើសពីពាក់ កណ្តាលនៃសមាជិកទាំងមូលទេ ។ ឧទាហរណ៍ សមាជិកចូលរួមប្រជុំ ៤៥នាក់ អ្នកទី១បាន ២១សំឡេង អ្នកទី២ បាន ២០សំឡេង បានន័យថា អ្នកទី១ជាប់ឆ្នោតហើយដោយប្រៀបទៅនឹងចំនួនវត្តមានទាំងអស់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login