Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើរដ្ឋធម្មនុញ្ញ និង ច្បាប់ធម្មនុញ្ញបន្ថែមដូចគ្នាឬទេ ? តើច្បាប់ធម្មនុញ្ញបន្ថែមជាវិសោធនកម្ម រដ្ឋធម្មនុញ្ចឬទេ ?

៧- តើការបោះឆ្នោតកញ្ចប់ដែលបង្កើតរដ្ឋាភិបាលអាណត្តិទី៣ បានរំលោភលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែរឬទេ ?

៨- ហេតុអ្វីបានជាមានច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ?

៩- ហេតុអ្វីបានជាមាត្រា ២ មិនប្រកាសអំពីផ្ទៃក្រឡាពិតប្រាកដរបស់បូរណភាពប្រទេសយើង យើងសង្ឃឹមថាថ្ងៃក្រោយយើងអាចចំណេញឬទេ បើប្រទេសជិតខាងគេចង់បានឱ្យប្រទេសគេធំទូលាយដែរ ?

១០- ជំពូកទី១ មាត្រា ២ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.000 ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ បច្ចុប្បន្នសៀមមិនទទួលស្គាល់ សន្ធិសញ្ញាអន្តរជាតិ ចុះហត្ថលេខាបារាំង -សៀមលើផែនទីនៅឆ្នាំណា ?

ចម្លើយ

៦- រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម គឺជារដ្ឋធម្មនុញ្ញ ។ ច្បាប់ធម្មនុញ្ញបន្ថែម មិនមែនជាវិសោធនកម្ម រដ្ឋធម្មនុញ្ញទេ។

៧- សំណួរនេះកើតនៅឆ្នាំ២០០៤ តាមពិតធ្វើនីតិវិធីបោះឆ្នោតបង្កើតក្បាលម៉ាស៊ីនរដ្ឋសភាអាណត្តិទី៣ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាលអាណត្តិទី៣ គឺធ្វើទៅតាមច្បាប់ធម្មនុញ្ញបន្ថែមទាំងអស់ ច្បាប់ធម្មនុញ្ញបន្ថែមនេះវាជារដ្ឋធម្មនុញ្ញបន្ថែម ។ ដូច្នេះមិនមានរឿងអ្វីទៅរំលោភលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនោះទេ ។

៨- បានជាមានច្បាប់រដ្ឋធម្មនុញ្ញបន្ថែម នេះគឺចូលដល់រឿងវិបត្តិជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតសាកលឆ្នាំ២០០៣ ។ វិបត្តិនយោបាយកាលនោះ ៖ គឺកើតចេញមកពីភាពមិនទុកចិត្តគ្នាទាក់ទង នឹងការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា សមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ជាមួយនឹងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល ។

៩- សូមជម្រាបថា មកដល់ថ្ងៃនេះ ម៉ោងនេះ យើងស្រាវជ្រាវមិនទាន់ឃើញថា មានឯកសារផ្លូវការណាមួយដែលថា ផ្ទៃក្រឡាព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានគីឡូម៉ែត្រក្រឡានោះទេ ។ យើងដឹងតាមរយៈសៀវភៅសិក្សា និងសៀវភៅខ្លួនទៀត ប៉ុន្តែការសរសេរមិនឯកភាពគ្នាទេ ។ ផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រក្រឡា ដែលយើងដឹងគឺដោយសារយើងរៀនអំពីភូមិសាស្រ្តរបស់ប្រទេសកម្ពុជា ដែលគ្រូគាត់សរសេរ អ្នកដែលសរសេរមុនគេ គឺលោក តាន់ គឹមហួន ប្រធានសភាសម័យសាធារណរដ្ឋខ្មែរ ហើយសួរថាលេខហ្នឹងគាត់បានមកពីណាអត់ដឹងច្បាស់ទេ ។ ព្រះករុណាសម្តេចឪ ប្រើក្នុងការបោះពុម្ភផ្សាយសៀវភៅមួយឈ្មោះថា La Monarchie Cambodgienne et la Croisade Royale pour l'Indépendance ហើយខ្ញុំមានឯកសារជាលាយលក្ខណ៍អក្សរ លោកសរសេរត្រឹមតែ ១៨១.000 គីឡូម៉ែត្រក្រឡា។ តាមឯកឧត្តម សុខ អាន ប្រាប់ថា ផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រក្រឡានេះ បើតាមអ្នកធ្វើព្រំដែនដែលគាត់រកឃើញថាជាក្រដាសកត់ត្រាមួយសន្លឹករបស់អគ្គទេសភិបាលឥណ្ឋចិនសរសេរថា ផ្ទៃក្រឡាប្រទេសកម្ពុជាមាន ១៨១.០៣៥ គីឡូម៉ែត្រក្រឡា ដល់ទៅរកមើលឯកសារផ្លូវការរបស់បារាំងអត់មាននិយាយទាំងអស់ អ៊ីចឹងលេខនេះមិនទាន់ជាលេខពិតប្រាកដទេ ។ ដល់ពេលធ្វើព្រំដែនហើយខាត ឬ ចំណេញ យើងអត់ទាន់ហ៊ាននិយាយទេ គ្រាន់តែសុំធ្វើយ៉ាងណាឱ្យត្រឹមត្រូវតាមផែនទីជាមួយវៀតណាម គឺផែនទី ១/១00.000 ជាមួយថៃ គឺផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ សន្ធិសញ្ញាឆ្នាំ១៩២៥ និងមានសន្ធិសញ្ញាបន្តបន្ទាប់មកទៀត ។

១០- រឿងសន្ធិសញ្ញាអន្តរជាតិបារាំង-សៀម គឺជាច្បាប់អន្តរជាតិមួយ ទាំងអង្គការសហប្រជាជាតិ ទាំងតុលាការអន្តរជាតិទីក្រុងឡាអេ គេទទួលស្គាល់ ពិសេសកិច្ចព្រមព្រៀងនិងការគូសបន្ទាត់ព្រំដែនឆ្នាំ១៩០៤ និង ១៩០៧ ប៉ុន្តែកិច្ចព្រមព្រៀងហ្នឹងសៀមខ្លួនឯងក៏មានតម្កល់ទុកក្នុងព្រះរាជបណ្ណាល័យ បារាំងគេទុកក្នុងសារមន្ទីររបស់បារាំង សៀមរើទៅណាអត់រួចទេ ព្រោះស្តេចសៀមទទួលស្គាល់បូរណភាពទឹកដី ហើយព្រមបោះបង្គោលជាមួយបារាំង ។ រឿងដែលសៀមឈឺចាប់ពីឆ្នាំ១៩០៧ មក គឺវាបាត់បង់ខេត្តដែលត្រូវប្រគល់ឱ្យខ្មែរវិញមាន ខេត្តបាត់ដំបង ស៊ីសុផុន សៀមរាប និង ស្ទឹងត្រែង កាលហ្នឹងអត់ទាន់មានខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារទេ គឺជាខេត្តខ្មែរដែលស្ថិតនៅខាងជើងខ្សែស្របទី១៥ ទាំងប៉ុន្មានសៀមយល់ព្រមទទួលស្គាល់ថាជាទឹកដីរបស់ខ្មែរ ប៉ុន្តែទីកដីរបស់ខ្មែរពេលនោះក្រោមឈ្មោះឥណ្ឌូចិនបារាំង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login