Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើព្រះមហាក្សត្រអាចបន្ធូរបន្ថយទោស លើកលែងទោសឱ្យមេដឹកនាំខ្មែរក្រហមបានដែរឬទេ ក្រោយពីការកាត់ទោស ?

១៧- ហេតុដូចម្តេចបានជារដ្ឋសភាឆ្នាំ ១៩៩៣ នាំគ្នាតែងច្បាប់ចងព្រះមហាក្សត្រឱ្យទ្រង់សោយរាជ្យ ហើយមិនកាន់អំណាច ?

១៨- ក្នុងជំពូកទី២មាត្រា៧ចែងថាព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិតែមិនកាន់អំណាចឡើយ..។ តែនៅក្នុងមាត្រា២៣ ចែងថាទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ហើយអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ ។ សួរថា ហេតុអ្វីបានជាមាត្រាទាំងពីរចែងថា ទ្រង់មិនកាន់អំណាចតែជាមេបញ្ជាការកំពូល និងអគ្គមេបញ្ជាការបញ្ជាកងយោធពលខេមរភូមិន្ទទាំងមូល ? សូមឯកឧត្តមជួយស្រាយបំភ្លឺ ?

១៩- មាត្រា ២៣ តើព្រះមហាក្សត្រជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទក្នុងពេលណា ?

២០- ក្នុងជំពូកទី២ មាត្រា ៧ ចែងថា ព្រះមហាក្សត្រមិនអាចមានអ្នកណារំលោភបំពានបានឡើយ ។ សួរថា នៅពេលដែលព្រះមហាក្សត្រប្រព្រឹត្តខុសច្បាប់ក្នុងករណីណាមួយ តើមានអំណាចណាមួយដែលអាចដោះស្រាយបញ្ហានេះ ឬក៏ទ្រង់មិនមានទោសកំហុសអ្វីទាំងអស់ ?

ចម្លើយ

១៦- មិនទាន់មានចម្លើយទេ ទាល់តែចាំមើលទាំងអស់គ្នា ។ យើងទាំងអស់គ្នានៅទីនេះ ប្រហែលទទួលរងគ្រោះពីរបបនោះទាំងអស់គ្នាហើយ ដូច្នេះយើងចាំមើលទាំងអស់គ្នា តើមានអ្វីកើតឡើង ។

១៧- ចំណុចនេះខ្ញុំសូមជម្រាបថា ពេលដែលសភាធម្មនុញ្ញតាក់តែងរដ្ឋធម្មនុញ្ញពេលនោះ គឺយើងមិនមាននិយាយអំពីថា តើប្រទេសជាតិត្រូវប្រកាន់យករបបគ្រប់គ្រងណាមួយនៅឡើយទេ ទើបគណៈប្រតិភូ សភាធម្មនុញ្ញបានទៅគាល់ ព្រះមហាក្សត្រ នរោត្តម សីហនុ នៅទីក្រុងព្យុងយ៉ាង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។ ក្នុងនាមរូបខ្ញុំជាសមាជិកបម្រុងនៅពេលនោះ គណៈកម្មការសរសេររដ្ឋធម្មនុញ្ញមិនទាន់មានសរសេរចំណុចស្តីពីប្រមុខរដ្ឋទេ ដោយចំណុចនេះរង់ចាំបន្ទាប់ពីមានការចូលគាល់ព្រះមហាក្សត្រ ។ យើងទាំងអស់គ្នាពេលនោះចាំតែទទួលព្រះរាជអត្ថបទពីព្រះមហាក្សត្រ ដែលអត្ថបទនោះព្រះអង្គបានរៀបរៀងជាភាសាបារាំងជាស្រេច ទើបរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានចែងពីចំណុចព្រះប្រមុខរដ្ឋនេះឡើង យើងគោរពទៅតាមព្រះរាជតម្រិះរបស់ព្រះអង្គ ។

១៨- ទ្រង់គង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ហើយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើង ដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ ។ ក្នុងតួនាទីនេះ ដោយសារព្រះមហាក្សត្រមានព្រះរាជតួនាទី និងភារកិច្ច យោងតាមមាត្រា ៨ នៃរដ្ឋធម្មនុញ្ញ " ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ។” ទ្រង់មិនកាន់អំណាច ប៉ុន្តែទ្រង់មានតួនាទីមួយកំពូលចំពោះរបូរណភាពទឹកដី ។ មិនកាន់អំណាចផ្នែករដ្ឋបាល ប៉ុន្តែទ្រង់ជានិមិត្តរូបឯកភាពជាតិទាំងមូល ។

១៩- ឱ្យតែព្រះអង្គនៅគ្រងរាជសម្បត្តិ គឺព្រះអង្គទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ។

២០- ក្នុងពេលព្រះអង្គទ្រង់គង់ជាព្រះមហាក្សត្រ គឺមិនកាន់អំណាចឡើយ ព្រះអង្គទ្រង់មិនអាចលូកដៃចូលអំណាចណាមួយឡើយ ។ ក្នុងនាមជាព្រះមហាក្សត្រ គឺជាប្រមុខរដ្ឋដូចប្រធានាធិបតីបារាំង ដូចប្រធានាធិបតីអាមេរិកដែរ គឺមិនអាចមានជនណាមួយមកស្តីបន្ទោសតំណាងរដ្ឋបានឡើយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login