ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- បច្ចុប្បន្នយើងកំពុងតែមានបញ្ហាជាមួយសៀមដោយកម្ពុជាយកផែនទីឆ្នាំ១៩០៤-១៩០៧ ជាផែនទីស្របច្បាប់ដែលផែនទីនេះកើតឡើងរវាងបារាំង-សៀម ដែលត្រូវបានអន្តរជាតិទទួលស្គាល់ ។ ហេតុអ្វីបានជានៅក្នុងជំពូកទី ១ មាត្រា ២ បានចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.000 ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ វិញ ?
១២- ជំពូកទី១ មាត្រា៥ ភាសា និង អក្សរ ដែលប្រើជាផ្លូវការ គឺភាសា និង អក្សរខ្មែរ ។ (សួរថា ហេតុអ្វីមិនចែងថា ភាសា និង អក្សរ ដែលប្រើជាផ្លូវការ គឺជាភាសា និង អក្សរកម្ពុជា) ។
១៣- បើច្បាប់ដែលព្រះមហាក្សត្រមិនព្រមឡាយព្រះហស្ថលេខា តើច្បាប់នោះអាចយកទៅអនុវត្តបានដែរឬទេ ?
១៤- ព្រះមហាក្សត្រមិនកាន់អំណាចទេ ចុះហេតុអ្វីឱ្យព្រះមហាក្សត្រធានាសិទ្ធិសេរីភាព និងឯករាជជូនប្រជាជន ?
១៥- តើព្រះមហាក្សត្រមានអំណាចពិតប្រាកដយ៉ាងណា ដើម្បីអាចធានាការគោរពសន្ធិសញ្ញាអន្តរជាតិបាន ?
ចម្លើយ
១១- សូមជម្រាបថា អ្វីដែលវាច្បាស់លាស់ហើយយើងអត់សរសេរទេ អ៊ីចឹងព្រំដែនខាងលិច គឺច្បាស់លាស់ហើយ បញ្ហាដែលនៅមិនទាន់ច្បាស់លាស់ គឺព្រំដែនខាងកើត ពេលនោះបារាំងធ្វើម្នាក់ឯង ហើយបារាំងធ្វើផែនទីនេះ គឺងាយស្រួលក្នុងការយកពន្ធ ។ កន្លែងណាដែលមន្ត្រីអាណានិគមប្រមូលពន្ធបានច្រើនបារាំងគេឱ្យរង្វាន់ បើកន្លែងណាប្រមូលពន្ធមិនបានតាមផែនការ បារាំងដកចោលរហូតដល់ដកចៅហ្វាយខេត្តខ្មែរលើកោះត្រល់ ដែលមិនព្រមទៅប្រមូលពន្ធ ។ កាលហ្នឹង អគ្គទេសាភិបាលបារាំងឈ្មោះ ប្រេវីយេ៉ បានគូសផែនទីមួយកាត់កោះត្រល់ឱ្យវៀតណាមទៅទារពន្ធ ហើយក្លាយទៅជាកោះមួយសម្បូរធនធានរបស់វៀតណាម ។ អ៊ីចឹងផែនទីខ្នាត ១/១00.000 ហ្នឹង បារាំងជាអ្នកគូស ។
១២- តាមពិតកម្ពុជា និង ខ្មែរ បកស្រាយទៅវាអាចមានន័យល្អៀងគ្នាដែរ ។ យើងប្រើពាក្យខ្មែរ គឺមានន័យថា ជនជាតិយើង គឺជាជនជាតិដែលរលាយសាច់មួយអីស្លាមក៏យើងហៅខ្មែរអ៊ីស្លាម ខ្មែរលើ ខ្មែរក្រោម ក៏យើងហៅខ្មែរ ។
១៣- ឥតមានព្រះហស្ថលេខា និង ព្រះរាជបញ្ជក់ររបស់ព្រះមហាក្សត្រ ធ្វើម្ដេចអាចប្រើបានពីព្រោះ ពាក្យថាច្បាប់ត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ។ ព្រះមហាក្សត្រ ព្រះអង្គឡាយព្រះហស្ថលេខាលើព្រះរាជក្រម បើព្រះអង្គមិនឡាយផងធ្វើម៉េចទៅជាច្បាប់បាន ។ ប៉ុន្តែករណីបែបនេះមិនមានទេ ពីព្រោះព្រះមហាក្សត្រកម្ពុជា ព្រះអង្គពុំមានព្រះរាជសិទ្ធិវេ៉តូ (veto) ទេ ។
១៤- ពីព្រោះព្រះអង្គមានព្រះរាជតួនាទីសំខាន់ ជាពិសេសធ្វើសំណើមកក្រុមប្រឹក្សាធម្មនុញ្ញមួយៗសុទ្ធតែខ្លឹម ទាក់ទងនឹងការធានាសិទ្ធិសេរីភាព និងឯករាជជូនប្រជាជន ។
១៥- ចំពោះការធានាការគោរពសន្ធិសញ្ញាអន្តរជាតិ ព្រះអង្គមានព្រះរាជភារកិច្ចឡាយព្រះហស្ថលេខា ប្រទានសច្ចាប័ន ពីព្រោះព្រះអង្គជាព្រះប្រមុខរដ្ឋ ។ ប៉ុន្តែបើមានចំណុចណាដែលព្រះអង្គសង្ស័យ ទ្រង់អាចធ្វើសំណើមកក្រុមប្រឹក្សាធម្មនុញ្ញដើម្បីសុំពិនិត្យធម្មនុញ្ញភាពបាន ។