ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦៦- មាត្រា ៤៣ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ចុះហេតុអ្វីបានជាមិនប្រើពុទ្ធសករាជបែរជាទៅប្រើគ្រិស្តសករាជទៅវិញ ?
៦៧- មាត្រា ៤៥ “គោលការណ៍ស្ម័គ្រចិត្ត ប្តីមួយ ប្រពន្ធមួយ” ។ តើអ្នកមានប្រពន្ធ ២ ឡើងទៅមានទោសឬទេ ?
៦៨- ហេតុអ្វីបានជារដ្ឋធម្មនុញ្ញ ប្រែប្រួលតាមរបបនយោបាយ ?
៦៩- តើប្រៀបធៀបបានទេ របបនយោបាយក្នុងអាណត្តិទី៤នេះមានគោលនយោបាយដូចគោលនយោបាយប្រទេសខាងលិច ឬ ខាងកើត ?
៧០- ហេតុអ្វីបានជារបបនីមួយៗមានរដ្ឋធម្មនុញ្ញផ្សេងៗគ្នា? ហេតុអ្វីបានជារដ្ឋធម្មនុញ្ញនីមួយៗខ្លួនជោគជ័យ ឯខ្លះទៀតបរាជ័យ ? តើរដ្ឋធម្មនុញ្ញនៃរបបមួយអាចយកមកអនុវត្តលើរបបផ្សេងទៀតបានទេ ?
ចម្លើយ
៦៦- ទម្លាប់របស់យើងនៅក្នុងការប្រើប្រាស់អ៊ីចឹង គឺធ្វើទៅតាមសាកលភាវូបនីយកម្ម ។
៦៧- អាពាហ៍ពិពាហ៍ គឺជាការព្រមព្រៀងរវាងប្ដីមួយ និង ប្រពន្ធមួយ ដែលត្រូវបានធ្វើនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ហើយបើគេសួរថា មានប្រពន្ធឬនៅគឺមានន័យថា មានបានចុះអេតាស៊ីវិលហើយឬនៅ ។ ជាក្រឹត្យក្រមតាមច្បាប់ ការចុះអេតាស៊ីវិលអាពាហ៍ពិពាហ៍នេះ គឺអាចធ្វើបានតែមួយទេ ពីព្រោះច្បាប់ឯកពន្ធភាពទទួលស្គាល់គោលការណ៍ប្ដីមួយ-ប្រពន្ធមួយ ។ ដូច្នេះ ការចុះអាពាហ៍ពិពាហ៍លើសពីមួយ គឺខុសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ហើយ ។
៦៨- រដ្ឋធម្មនុញ្ញត្រូវបានតាក់តែងឡើងដើម្បីតំណាងឱ្យរបបនយោបាយ ហើយនឹងបញ្ញត្តិពីរបបនយោបាយ និងទម្រង់នៃការគ្រប់គ្រងរដ្ឋមួយដែលគេចង់បាន ។ ឧទាហរណ៍ រដ្ឋធម្មនុញ្ញក្នុងរបបមួយចែងថា អ្នកណានឹងកាន់កាប់អំណាចរបស់រដ្ឋ តួយ៉ាងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ អំណាចទាំងអស់ជារបស់ព្រះមហាក្សត្ររីឯរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ អំណាចទាំងអស់ជារបស់ប្រជាជន ។
៦៩- នយោបាយនៅកម្ពុជា គឺមានគោលនយោបាយបែបកម្ពុជាសម្រាប់សម្របសង្គមកម្ពុជា ដែលមិនស្ថិតក្រោមឥទ្ធិពលរបស់ប្លុកណាមួយទេ ។
៧០- របបនីមួយៗមានរដ្ឋធម្មនុញ្ញផ្សេងៗគ្នា ដោយសារតែរបបទាំងនោះមានឆន្ទៈនយោបាយផ្សេងគ្នា ។ ការបរាជ័យរបស់ច្បាប់មួយអាស្រ័យដោយសារការអនុវត្តគ្មានប្រសិទ្ធភាព ។ រដ្ឋធម្មនុញ្ញនៃរបបមួយអាចមិនយកមកអនុវត្តលើរបបផ្សេងៗទៀតបានទេ ព្រោះរបបនីមួយៗតែងមានរដ្ឋធម្មនុញ្ញមួយ ។