Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥៦- ហេតុអ្វីបានជារដ្ឋធម្មនុញ្ញហាមមិនឱ្យមានទោសប្រហារជីវិត ?

៥៧- តាមខ្ញុំដឹង រាជរដ្ឋាភិបាលបានរៀបចំច្បាប់ថ្មីមួយ គឺច្បាប់ភូមិបាល (មិនទាន់ប្រកាសឱ្យប្រើ ) ដែលច្បាប់នោះនិយាយអំពីការផ្តល់កម្មសិទ្ធិឱ្យជនបរទេស ( ផ្ទះជាន់ទីពីរឡើង) ។ បើសិនជាច្បាប់នេះចេញ (ប្រកាសឱ្យប្រើ) តើវាមានបញ្ហាអធម្មនុញ្ញភាពឬទេ ? ផ្អែកតាមមាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញ ។

៥៨- មាត្រា ៤៥ ឃ្លាទីពីរ ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់។ ខ្ញុំបាទចង់ដឹងថា អ្វីខ្លះជាការងាររបស់ស្ត្រី ?

៥៩- មាត្រា ៤៦ នៃរដ្ឋធម្មនុញ្ញហេតុអ្វីបានជាមិនបានចែងពីភាពប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុរស តើមានភាពផ្ទុយគ្នានឹងឃ្លាទីបីនៃមាត្រា ៤៥ ដែរឬទេ ?

៦០- សូមពន្យល់បកស្រាយឱ្យបានច្បាស់លាស់នូវមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ ត្រង់កថាខណ្ឌដែលចែងថា “វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ” តើចំណុចអ្វីខ្លះដែលចាត់ទុកជាវិមតិសង្ស័យ ?

ចម្លើយ

៥៦- ព្រោះនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគេបានចងលក្ខខណ្ឌច្រើន ទាំងសិទ្ធិមនុស្ស ជំនឿ សាសនា ពិសេសរបបប្រជាធិបតេយ្យសេរី ភាគីទាំងអស់នៃកិច្ចព្រមព្រៀងបានយល់ព្រមថាបើធ្វើរដ្ឋធម្មនុញ្ញត្រូវលុបចោល ទោសប្រហារជីវិតនេះ ដូច្នេះហើយទើបសភាធម្មនុញ្ញគោរពតាមកិច្ចព្រមព្រៀងនេះ ។ ដូច្នេះ រដ្ឋធម្មនុញ្ញយើង គឺជារដ្ឋធម្មនុញ្ញជឿនលឿនបើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញនៃបណ្តាប្រទេសមួយចំនួន ។ យើងហ៊ានសរសេរអំពីការគោរពសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញរបស់យើង ហើយការកាត់ទោសប្រហារជីវិតត្រូវលុបបំបាត់ចោល ដូច្នេះហើយទើបមិនអាចដាក់បានទេ ព្រោះប៉ះពាល់ដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។

៥៧- មានតែពលរដ្ឋខ្មែរទេ ដែលមានសិទ្ធិលើកម្មសិទ្ធិដីធ្លី ដូច្នេះនរង់ចាំមើលច្បាប់នេះចេញសិន ។

៥៨- ការងារដែលជាអាជីវកម្មលើស្ត្រីនោះ គឺជាការងារទាំងឡាយណាដែលមិនមានក្នុងកិច្ចសន្យា និងគ្មានចែងនៅក្នុងច្បាប់ ហើយអាចមានករណីផ្សេងៗទៀតដូចជាការជួញដូរផ្លូវភេទ ការប្រព្រឹត្តអំពើអនាចារជាដើម ។

៥៩- បើយើងមើលទៅក្នុងសង្គមខ្មែរ ក៏ដូចជាសង្គមភាគច្រើននៃបណ្តាប្រទេសនៅអាស៊ី គឺគេឱ្យតម្លៃទៅលើស្ត្រីជាធំ ព្រោះស្ត្រីជាមាតា ជាគ្រូទីមួយក្នុងការអប់រំកូនៗ និងមានកត្តាជាច្រើនទៀតដែលយើងទាំងអស់គ្នាត្រូវលើកតម្លៃដល់ស្ត្រី ។

៦០- រដ្ឋធម្មនុញ្ញជាច្បាប់កំពូល ដូច្នេះគោលការណ៍នេះមិនអាចបដិសេធបានទេ ។ នៅតុលាការ បើសិនជាមានការសង្ស័យ និងគ្មានភស្តុតាងគ្រប់គ្រាន់នោះជនជាប់ចោទអាចរួចខ្លួន ទោះនៅក្នុងដំណាក់កាលស៊ើបអង្កេត ឬក្នុងដំណាក់កាលឃាត់ខ្លួន ចាប់ខ្លួន ឬក្នុងដំណាក់កាលជំនុំជម្រះក៏ដោយ ។ កាលណាមានមន្ទិលសង្ស័យនាំឱ្យមិនអាចជាប់គុកបានទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login