ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១២៦- បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ នោះត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយថ្មីក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ ។ បើការទំនេរនោះជាការទំនេរមួយកាលមួយគ្រាទេត្រូវចាត់តាំង នាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន ។
១២៧- នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ បើនីតិទាំងពីរនៅដាច់ដោយឡែកពីគ្នា ហេតុដូចម្ដេចបានជានៅក្នុងអាណត្តិសភាមុនៗកត់សម្គាល់ឃើញថា មានឯកឧត្តមខ្លួនគាត់ជាសមាជិករាជរដ្ឋាភិបាលផងនិងជាសមាជិកសភាផង ?
១២៨- តើអំណាចនីតិប្រតិបត្តិអាចចាប់បង្ខំឱ្យប្រជាពលរដ្ឋមានទោស នៅពេលដែលប្រជាពលរដ្ឋមិនទាន់យល់ពីច្បាប់? ១២៩- តើបទបញ្ជា ឬអនុសាសន៍របស់អំណាចនីតិប្រតិបត្តិមានអានុភាពដូចច្បាប់ដែរឬទេ?
១៣០- តើថ្នាក់ត្រឹមណាជាមន្ត្រីនយោបាយ ចុះក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ តើត្រូវចាត់ចូលជាមន្ត្រីនយោបាយដែរ ឬទេ ?
ចម្លើយ
១២៦- ប្រសិនណានាយករដ្ឋមន្ត្រីលោកទទួលមរណភាពទៅ ឬខ្មាំងសត្រូវចាប់បាត់ទៅ នេះប្រៀបដូចជារំលាយរាជរដ្ឋាភិបាលហើយ ដូច្នេះគណបក្សដែលឈ្នះឆ្នោតត្រូវរៀបចំនីតិវិធីចាត់តាំងនាយករដ្ឋមន្រ្តីថ្មី ដោយស្នើឈ្មោះមករដ្ឋសភាដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភាទាំងនេះគឺច្បាប់តម្រូវ ។ បើលោកអវត្តមានម្តងម្កាល ដើម្បីទៅមើលជម្ងឺ ឬទៅធ្វើបេសកកម្មនៅក្រៅប្រទេសមួយរយៈនោះ លោកអាចចាត់តាំងឧបនាយករដ្ឋមន្ត្រីមួយរូបជានាយករដ្ឋមន្រ្តីស្តីទី ប៉ុន្តែនាយករដ្ឋមន្រ្តីស្តីទីមានភារកិច្ចដឹកនាំតែការងារប្រចាំថ្ងៃទេ ឯការសម្រេចធំដុំត្រូវរង់ចាំនាយករដ្ឋមន្ត្រីត្រលប់មកវិញ ។ នេះហើយជារបបសភានិយម ។
១២៧- អំណាចចែកដាច់ពីគ្នា តែមនុស្សមិនបានចែកនោះទេ ។ រដ្ឋធម្មនុញ្ញបានចែងដូច្នេះថាតំណាងរាស្ត្រអាចធ្វើជាសមាជិករាជរដ្ឋាភិបាលផង ហើយសមាជិករាជរដ្ឋាភិបាលក៏អាចធ្វើជាតំណាងរាស្ត្រផង ។ តែវិសមិតភាពមានឧទាហរណ៍ បើជាមន្ត្រីរាជការស៊ីវិល ជាយោធិន ជាចៅក្រម ឬជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ គេមិនឱ្យទៅធ្វើការងារពីរបានទេ ។ ធ្វើជានាយករដ្ឋមន្រ្តីបានមានលក្ខខណ្ឌធំណាស់ គឺគាត់ត្រូវជាតំណាងរាស្រ្តរបស់គណបក្សដែលឈ្នះឆ្នោត ហើយធ្វើជាសមាជិករាជរដ្ឋាភិបាលបាន គាត់ត្រូវជាសមាជិកគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ។ ១២៨- តាមច្បាប់ គ្មានពលរដ្ឋណាម្នាក់អាចដោះសារថាខ្លួនមិនចេះច្បាប់ ហើយទៅប្រព្រឹត្តបទល្មើសតាមទំនើងចិត្តបានទេ ពីព្រោះច្បាប់មានវិសាលភាពគ្របដណ្តប់ទៅលើគ្រប់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ។
១២៩- បទបញ្ជា និងអនុសាសន៍របស់អំណាចនីតិប្រតិបត្តិចាប់ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺដើម្បីតម្រែតម្រង់ឱ្យអនុវត្តច្បាប់បានត្រឹមត្រូវតែប៉ុណ្ណោះ ហើយចំពោះរសំណួរថា វាមានអានុភាពដូចច្បាប់ដែរឬទេនោះ គឺមិនដូចទេពីព្រោះវាមិនមែនជាច្បាប់ទេ ។
១៣០- ជាមន្ត្រីនយោបាយហើយ ពីព្រោះកើតដោយសារការបោះឆ្នោត ហើយមានការតែងតាំងពីគណបក្សនយោបាយ ហើយធ្វើការមិនកំណត់អាយុឡើយ ។