Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩៦- ជំពូកទី៦ ស្តីអំពីអប់រំ វប្បធម៌ និង សង្គមកិច្ច ។ មាត្រា ៦៨ ចែងអំពីប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិច ៩ឆ្នាំ តើក្នុងករណីឪពុក-ម្តាយបង្ខំកូនឱ្យឈប់រៀនតិចជាង ៩ឆ្នាំ តើមានទោសយ៉ាងណា ?

៩៧- មាត្រា ៨៨ថ្មី (ពីរ ) នៃរដ្ឋធម្មនុញ្ញសម្រាប់ការអនុម័តទាំងឡាយដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបីមានអ្វីខ្លះ ?

៩៨- យោងមាត្រា ៥១ថ្មី នៃរដ្ឋធម្មនុញ្ញូ ចែងអំពីការបែងចែកអំណាចដាច់ពីគ្នា តែមាត្រា ៩១ថ្មី នៃរដ្ឋធម្មនុញ្ញ តុលាការមិនត្រូវបានច្បាប់អនុញ្ញាតឱ្យមានសិទ្ធិក្នុងការធ្វើច្បាប់ឡើយ តើមាត្រា ៩១ថ្មី នេះ ធានាសិទ្ធិស្មើភាពរវាងស្ថាប័នទាំងបីដែរឬទេ ?

៩៩- ហេតុអ្វីបានជាតំណាងរាស្ត្រមានសិទ្ធិធ្វើវិសោធនកម្មច្បាប់ ? ប៉ុន្តែសំណើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ ?

១០០- ហេតុអ្វីសមាជិករដ្ឋសភាមិនកំណត់អាយុបេក្ខភាពដូចសមាជិកព្រឹទ្ធសភា ?

ចម្លើយ

៩៦- ឪពុកម្តាយ បើមានកូនគ្រប់អាយុចូលរៀនហើយ មិនបញ្ជូនកូនឱ្យទៅរៀនជាគោលការណ៍ គឺមានទោសព្រោះនេះជាកាតព្វកិច្ចឪពុកម្តាយ ។ ប៉ុន្តែសួរថា ដាក់ទោសយ៉ាងម៉េចបើប្រជាកសិករយើងខ្លះក្រីក្រ ។ សូមមន្ទីរអប់រំថតចម្លងច្បាប់ស្តីពីការអប់រំចែកទៅមន្ទីរផ្សេងៗ និងជួយផ្សព្វផ្សាយផង ។

៩៧- បច្ចុប្បន្ននេះនៅក្នុងសៀវភៅរដ្ឋធម្មនុញ្ញដែលចែងឱ្យរដ្ឋសភា ឬព្រឹទ្ធសភាប្រជុំអនុម័តយកសំឡេង ភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល ឬពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូលមានពីរបីករណី ។ ទី១ ការកែប្រែរដ្ឋធម្មនុញ្ញ បើគ្មានសំឡេងពីរភាគបីទេ គឺកែប្រែមិនបានទេ ។ ទី២ ការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ឬដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាក៏ទាមទារឱ្យមានសំឡេងពីរភាគបីដែរ ។ ប៉ុន្តែនៅមានសំឡេងមួយទៀត គឺសំឡេងបីភាគបួន គឺចំពោះសមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភាណាដែលត្រូវបានតុលាការចោទប្រកាន់កំពុងដំណើរការនីតិវិធី ហើយបើរដ្ឋសភា ឬព្រឹទ្ធសភាយល់ថាការចោទប្រកាន់របស់តុលាការហ្នឹងខុស គឺរំលោភច្បាប់ រំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា រដ្ឋសភា ឬព្រឹទ្ធសភាអាចប្រជុំហើយបោះឆ្នោតបញ្ចប់នីតិវិធីរបស់តុលាការបានដោយសំឡេងបីភាគបួន ។

៩៨- តុលាការជាអ្នកអនុវត្តច្បាប់ ហើយរដ្ឋសភាជាអ្នកធ្វើច្បាប់ ដូច្នេះរាល់ច្បាប់ណាដែលពាក់ព័ន្ធនឹងតុលាការ ការធ្វើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះត្រូវបញ្ជូនទៅឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យជាមុនសិន ។ ចំពោះតុលាការឥតមានធ្វើច្បាប់ទេមានតែរដ្ឋសភា និងព្រឹទ្ធសភាទេ ចំណែកឯនាយករដ្ឋមន្ត្រីក៏មានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ដែរ ព្រោះនាយករដ្ឋមន្រ្តីយកច្បាប់ទៅអនុវត្តក្នុងការគ្រប់គ្រងទាំងអស់ ហើយច្បាប់ភាគច្រើនកើតចេញពីរាជរដ្ឋាភិបាលជាអ្នកធ្វើសំណើឡើង ។

៩៩- រឿងសិទ្ធិផ្តើមគំនិតធ្វើច្បាប់ សិទ្ធិនេះមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា នាយករដ្ឋមន្ត្រី។ ដូច្នេះ រដ្ឋធម្មនុញ្ញកំណត់សិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ គំនិតធ្វើវិសោធនកម្ម ។ ត្រង់ថាមិនឱ្យធ្វើវិសោធកម្មសំដៅបន្ថយប្រាក់ចំណូលរបស់រដ្ឋ គឺកាលណាធ្វើទៅវាប្រតិឃាតខ្លាំងណាស់ ពីព្រោះចំណូល និងចំណាយរបស់រដ្ឋកំណត់ដោយច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំនីមួយៗ ។

១០០- ដើម្បីឈរឈ្មោះជាតំណាងរាស្ត្រ ត្រូវមានអាយុ ២៥ឆ្នាំយ៉ាងតិច សញ្ជាតិខ្មែរពីកំណើត ។ ចំពោះសមាជិកព្រឹទ្ធសភា អាយុ ៤០ឆ្នាំយ៉ាងតិច សញ្ជាតិខ្មែរពីកំណើតដូចគ្នា ។ សូមមើលមាត្រា ៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ ។ សភាទាំងពីរមានថ្នាក់ខុសគ្នា ព្រឹទ្ធសភាជាអំណាចនីតិប្បញ្ញត្តិមួយដែលប្រកបដោយគតិបណ្ឌិត ឬគេហៅថា ជាសភាដែលចាស់ទុំ ទើបមានការកម្រិតអាយុខ្ពស់ជាង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login