Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩១- មាត្រា ៧៤ រដ្ឋជួយឧបត្ថម្ភជនពិការ និងគ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រយោជន៍ជាតិ ។ ពិនិត្យឃើញថា តាមសាលារៀននានាមិនមានកន្លែងសម្រាប់សម្រួលដល់អ្នកពិការក្នុងការចូលរៀនសូត្រឡើយ ? អ្នកពិការជិះរទេះពុំអាចចូលរៀនសូត្របានច្រើនទេ ដោយសារសាលាខ្ពស់ៗពុំមានជាន់ក្រោមសម្រាប់អ្នកពិការសិក្សា។ តើគោលការណ៍ដោះស្រាយរបស់ថ្នាក់ដឹកនាំកំពូលៗធ្វើយ៉ាងណា ដើម្បីឱ្យជនពិការមានលទ្ធភាពរៀនសូត្រដូចសិស្សនិស្សិតនានាបាន ?

៩២- មាត្រា ៧២ សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា ។ ចុះហេតុអ្វីបានជានៅតាមមន្ទីរពេទ្យមួយចំនួនពេលឃើញរាស្ត្រក្រីក្រគ្មានលុយគឺមិនព្យាបាល ?

៩៣- មាត្រា ៧២ ទំព័រ ២៤ តើស្ថាប័នណាដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងលើការពិនិត្យ សុខភាព ដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យ ? ហើយធ្វើយ៉ាងណាទើបដឹងថា បុគ្គលណាម្នាក់ស្ថិតក្នុងភាពក្រីក្រ ?

៩៤- មាត្រា ៧២ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជារាស្ត្រក្រីក្រត្រូវទទួលបានការពិនិត្យរោគដោយឥតគិត ថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ។ តើពាក្យ ពិនិត្យរោគ និង ព្យាបាលរោគទាក់ទងគ្នាទេ ?

៩៥- ជំពូកទី៦ មាត្រា៧១ បរិវេណបេតិកភណ្ឌជាតិក៏ដូចជាបេតិកភណ្ឌដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ត្រូវចាត់ចូលជាតំបន់អព្យាក្រឹតដែលមិនឱ្យមានសកម្មភាពយោធា ។ ដោយតំបន់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារដែលកំពុងមានសកម្មភាពយោធា ?

ចម្លើយ

៩១- ជាគោលការណ៍ សម្រាប់ជនពិការគេផ្តល់អាទិភាពឱ្យច្រើនណាស់ ។ ប្រទេសជឿនលឿនគេធ្វើបានរួចហើយ ប៉ុន្តែសម្រាប់ប្រទេសយើងគួរតែលើកសំណូមពរតាមរយៈតំណាងរបស់ខ្លួន ដូចជាតាមរយៈឃុំ សង្កាត់ ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើមជូនទៅរាជរដ្ឋាភិបាល ។ យើងត្រូវការពេលវេលាបន្តទៅទៀត ព្រោះនេះជាការងាររបស់ថ្នាក់ដឹកនាំក្នុងការកសាងជាតិ ។

៩២- ជាសីលធម៌ ជាវិន័យរបស់គ្រូពេទ្យ​ ជារឿងមួយផ្សេងទៀត និយាយរួមគឺជារឿងបុគ្គល ។

៩៣- វាជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ។ ចំពោះបញ្ហាបង់ថ្លៃ ឬមិនបង់ថ្លៃ ត្រូវនៅរង់ចាំមានច្បាប់ពិសេសដោយឡែក ដើម្បីកំណត់ពីបញ្ហានេះទៀត ។

៩៤- ជាគោលការណ៍ ការពិនិត្យរោគ គឺជាការស្វែងរករោគសញ្ញា និង មូលហេតុដែលធ្វើឱ្យមានជម្ងឺ ហើយទើបធ្វើការព្យាបាល ដូចជាការពិនិត្យកំដៅ ចង្វាក់បេះដូង ពិនិត្យសំពាធឈាម ជាដើម ។

៩៥- សូមបើកមើលមាត្រា ៥២ ដែលជាមាតាបដិប្បញ្ញត្តិទៅនឹងមាត្រា ៧១ "រាជរដ្ឋាភិបាលប្តេជ្ញា ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា” អីចឹង រឿងប្រាសាទព្រះវិហារជារឿងបូរណភាពទឹកដី បើកុំមានថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០០៨ តើយើងមានការចាំបាច់អីឱ្យមានសកម្មភាពយោធា។ យើងបានអនុវត្តមាត្រានេះ ហេតុដូច្នេះហើយទើបយើងបានបង្កើនកម្លាំង ដើម្បីពង្រឹងបន្ទាត់ព្រំដែននៅតំបន់ប្រាសាទព្រះវិហារ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login