ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១០១- ខ្ញុំបាទមានភាពមិនច្បាស់លាស់អំពីបញ្ហាដែលនៅពេលប្រទេសជាតិមានភាពអាសន្ន ហេតុអ្វីបានជារដ្ឋសភាមិនអាចរំលាយបាន ?
១០២- មាត្រា ៨១ នៃច្បាប់រដ្ឋធម្មនុញ្ញចែងថា “ រដ្ឋសភាមានថវិកាស្វយ័តសម្រាប់ដំណើរការ” ។ តើថវិកានោះ បានមកពីណា ?
១០៣- មាត្រា ៨៨ថ្មី (ពីរ ) តើពេលណាគេប្រើកូរ៉ុមសំឡេងដាច់ខាត និងពេលណាគេប្រើកូរ៉ុម ពីរភាគបី ឬច្រើនជាងនេះសម្រាប់ធ្វើការអនុម័ត ?
១០៤- តើរដ្ឋសភាអាចធ្វើញត្តិបន្ទោសទម្លាក់រាជរដ្ឋាភិបាលបាននៅពេលណា ? មូលហេតុអ្វី ?
១០៥- រាជរដ្ឋាភិបាលអាចទម្លាក់សភាបាននៅពេលណា ? មូលហេតុអ្វី ?
ចម្លើយ
១០១- ព្រោះស្ថានភាពប្រទេសជាតិនៅពេលនោះកើតកលិយុគ បះបោរពេញផ្ទៃប្រទេសពេលនោះហើយ អ្នកដែលជាតំណាងរបស់ប្រជារាស្ត្រមានតែរដ្ឋសភាទេ គឺពេលនោះរដ្ឋសភាប្រជុំរាល់ថ្ងៃ ដោះស្រាយនូវរាល់បញ្ហាធំៗរបស់ប្រទេសជាតិ ដើម្បីបញ្ចប់ភាពវឹកវរទាំងអស់នោះ ។
១០២- បានមកពីថវិការដ្ឋទាំងស្រុង ។ បើមើលពីតារាងថវិកាជាតិ គឺក្រសួងព្រះបរមរាជវាំង លេខរៀងទី១ រដ្ឋសភាលេខរៀងទី២ ព្រឹទ្ធសភាលេខរៀងទី៣ និងក្រុមប្រឹក្សាធម្មនុញ្ញលេខរៀងទី៤ ។
១០៣- ការប្រើសំឡេងដាច់ខាត គឺលើសពីពាក់កណ្តាលនៃសមាជិកទាំងមូល ដល់ទៅកូរ៉ុមពីរភាគបី ឬច្រើនជាងនេះ ដូចជាការអនុម័តលើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការសម្លេងពីរភាគបី ឬការលើកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាមួយត្រូវការពីភាគបីដែរ ។
១០៤- សូមមើលនីតិវិធីមាត្រា ៩៨ថ្មី នៃរដ្ឋធម្មនុញ្ញដែលចែងថា “រដ្ឋសភាអាចទម្លាក់សមាជិក គណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញ្ញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន” ។
១០៥- នៅពេលដែលរដ្ឋសភាខ្លួនឯងទម្លាក់រាជរដ្ឋាភិបាលពីរដងក្នុងរយៈពេល១២ខែ។ នៅពេលនោះ រដ្ឋសភាត្រូវតែរំលាយខ្លួនឯងតែម្តង ។