Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨៦-   ក- តើដីសម្បទានសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុនដែលរដ្ឋឱ្យបង់ពន្ធ ១ហិចតាប៉ុន្មាន ប៉ុន្តែដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋនេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីស្រែចំការនេះ សុំបង់ពន្ធដូចក្រុមហ៊ុនដែរដោយមិនយល់ព្រមឱ្យក្រុមហ៊ុនដកយកដីធ្លីបានដែរឬទេ ?

         ខ- តើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ដែលរដ្ឋគិតឱ្យក្រុមហ៊ុនប៉ុន្មានស្មើនឹងប៉ុន្មានដុល្លារ ?

៨៧-  ក- ដីកម្មសិទ្ធិបុគ្គលកាប់រានព្រៃមុនឆ្នាំ២០០០ប៉ុន្តែមិនបានធ្វើលិខិតស្នាមកាន់កាប់ តើរដ្ឋអាចដកវិញដែរឬទេ?

         ខ- ដីដាំដំណាំហើយ ប៉ុន្តែមិនបានធ្វើលិខិតស្នាមកាន់កាប់ តើរដ្ឋអាចដកយកទៅឱ្យក្រុមហ៊ុនដាំដំណាំឧស្សាហកម្មដែរឬទេ ?

៨៨- ហេតុអ្វីបានជាចាំបាច់ច្បាប់ត្រូវយកពន្ធដារពីប្រជាពលរដ្ឋ ?

៨៩- សូមពន្យល់បន្ថែមមាត្រា ៥៩ ជំពូកទី ៥ អំពីសេដ្ឋកិច្ច ?

៩០- តើ “ប្រទេសកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ” មានន័យដូចម្តេច? តើពាក្យ "សេដ្ឋកិច្ចទីផ្សារ” និង “សេដ្ឋកិច្ចទីផ្សារសេរី” ខុសគ្នាដូចម្តេច?

ចម្លើយ

៨៦-  ក- ច្បាប់វិនិយោគ ហើយនិងអនុក្រឹត្យដែលស្ដីពីការប្រែក្លាយដីរដ្ឋពីដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ទៅជាកម្មសិទ្ធិឯកជនរបស់រដ្ឋបានអាចធ្វើអនុបយោគទៅជាដីសម្បទាន ប៉ុន្តែគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះដីស្រែចំការរបស់កសិករដែលគាត់ដាំដុះ គឺអត់មានយកពន្ធមួយរៀលទេ លើកលែងតែដីជួលពីក្រសួងកសិកម្ម ដែលមានកុងត្រាត្រូវបង់ពន្ធ ។

         ខ- ខ្ញុំមិនច្បាស់ដែរ ព្រោះវាទៅតាមកិច្ចសន្យាដែលបានចែង ។ តាមខ្ញុំដឹងអាត្រាមិនសូវស្មើគ្នាទេ ព្រោះមានការយោគយល់ ជាគោលនយោបាយបើកទ្វារទូលាយ ដើម្បីឱ្យអ្នកមានលុយគេយកលុយមកវិនិយោគក្នុងកសិកម្ម ពិសេសក្នុងកសិឧស្សាហកម្ម ។

៨៧-  ក- អាចដកបានព្រោះវាជារឿងខុសច្បាប់ ។ ប្រទេសយើងមានច្បាប់ ដូច្នេះធ្វើអ្វីក៏ដោយត្រូវធ្វើតាមច្បាប់ បើទៅកាប់រានដីរាប់ហិចតាអត់មានអ្នកទទួលស្គាល់ម៉េចកើត ។

         ខ- ត្រូវសុំច្បាប់អាជ្ញាធរដែនដី ព្រោះខេត្តព្រះវិហារបានបែងចែកទៅភូមិ ឃុំ ក្រុង សង្កាត់រួចហើយ ។

៨៨- រដ្ឋធម្មនុញ្ញចែង បើមិនអីចឹងទេរដ្ឋបានលុយពីណាសម្រាប់បើកប្រាក់ខែឱ្យមន្ត្រីរាជការ សម្រាប់យកទៅកសាងនេះកសាងនោះប្រទេសណាក៏គេយកពន្ធដែរ ។ ពន្ធយើងជាពន្ធនៅក្នុងកម្រិតមួយទេ មិនទាន់ក្លាយទៅជាប្រព័ន្ធពន្ធដ៏តឹងរឹងទេ ។

៨៩- សេដ្ឋកិច្ចទីផ្សារខុសពីសេដ្ឋកិច្ចផែនការ យើងកំពុងអនុវត្តសេដ្ឋកិច្ចទីផ្សារ ដែលបើកឱ្យមានការប្រកួតប្រជែង ដើម្បីឱ្យតម្លៃវាចុះថោកទៅតាមក្រិត្យក្រមទីផ្សារ ។

៩០- ពាក្យទាំងពីរនេះមានន័យដូចគ្នា គ្រាន់តែភាសាខ្មែរយើងគេតែងចូលចិត្តបន្ថែមពាក្យ "សេរី” ពីក្រោយទៀត ដើម្បីផ្តល់ភាពច្បាស់លាស់ ។ ពាក្យ "សេដ្ឋកិច្ចទីផ្សារសេរី" នេះ ចង់សំដៅទៅដល់ការប្រកួតប្រជែង មានន័យថាប្រកួតប្រជែងទាំងទិញចូល និងប្រកួតប្រជែងទាំងលក់ចេញ ដោយមិនមានអន្តរាគមន៍របស់អ្នកទីបីដែលជារដ្ឋនោះទេ ។ ប៉ុន្តែមិនមែនសេរីដោយមិនមានក្របខណ្ឌនោះទេ ដូចជាករណីវិច្ឆេទកម្មសេដ្ឋកិច្ច (Sabotage économique) ឬ ការលូកដៃរបស់រដ្ឋ ចំពោះប្រភេទទំនិញដែលជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចជាស្រូវ អង្ករ និងប្រភេទទំនិញចាំបាច់មួយចំនួនទៀតសម្រាប់ជីវភាពប្រចាំថ្ងៃ ។ ដូច្នេះ សេដ្ឋកិច្ចសេរី មានន័យថា ការធានាឱ្យមានការប្រកួតប្រជែងដោយសេរីក្នុងក្របខ័ណ្ឌនៃច្បាប់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login