Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១២១- សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា មានន័យដូចម្តេច ?

១២២- តើព្រឹទ្ធសភានិងរដ្ឋសភា ប្រើអំណាចនីតិប្បញ្ញត្តិដូចម្តេច ?

១២៣- យោងមាត្រា ១១៣ថ្មី នៃជំពូកទី ៨ថ្មី យើងពិនិត្យឃើញ រដ្ឋសភាហាក់ដូចជាមានសិទ្ធិអំណាចជាងព្រឹទ្ធសភា តើស្ថាប័នមួយណាមានអំណាចគ្របដណ្តប់ ?

១២៤- រដ្ឋធម្មនុញ្ញខ្មែរគ្រប់របបនយោបាយខ្លួនមានចែងពីព្រឹទ្ធសភា ប៉ុន្តែខ្លួនមិនមានចែងទេ ។ ហេតុអ្វីត្រូវមានសមាជិកព្រឹទ្ធសភា ? និងហេតុអ្វីមិនមាន ?

១២៥- ហេតុអ្វីរដ្ឋធម្មនុញ្ញមិនចែងពីអាណត្តិនាយករដ្ឋមន្ត្រី ?

ចម្លើយ

១២១- អភ័យឯកសិទ្ធិសភា គឺជាសិទ្ធិពិសេសរបស់សភា ពុំមែនតែជារបស់តំណាងរាស្ត្រទេ ពោលគឺពុំមែនជាសិទ្ធិផ្តាច់មុខរបស់សមាជិករដ្ឋសភាឡើយ ។ សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា មានន័យថា ច្បាប់បានផ្តល់ការការពារដល់សមាជិកព្រឹទ្ធសភា តាមរយៈអភ័យឯកសិទ្ធិមួយដូចគ្នានឹងតំណាងរាស្ត្រដែរ ។

១២២- តាមរដ្ឋធម្មនុញ្ញ ស្ថាប័នទាំងពីរនេះមានអំណាចនីតិប្បញ្ញត្តិ មានន័យថាមានអំណាចធ្វើច្បាប់ពិភាក្សា និងអនុម័តច្បាប់ ។ ក្រោយពីរដ្ឋសភាបានពិភាក្សា និងអនុម័តច្បាប់ហើយត្រូវបញ្ជូនអត្ថបទច្បាប់នោះមកឱ្យព្រឹទ្ធសភាដើម្បីពិនិត្យ និងឱ្យយោបល់ ។ ភាពខុសគ្នារវាងស្ថាប័នទាំងពីរនេះនៅត្រង់ថា ព្រឹទ្ធសភាពុំមានសិទ្ធិក្នុងការផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដូចរដ្ឋសភាទេ ។ នៅពេលណាដែលរាជរដ្ឋាភិបាល និងរដ្ឋសភាមានបញ្ហាមិនចុះសម្រុងនឹងគ្នានោះព្រឹទ្ធសភានៅមានអំណាចមួយទៀតក្នុងការសម្របសម្រួលស្ថាប័នទាំងពីរនេះ ។ ម្យ៉ាងវិញទៀត ខុសគ្នាត្រង់ថាព្រឹទ្ធសភាពុំមានអំណាចក្នុងការបោះឆ្នោតជ្រើសតាំងរាជរដ្ឋាភិបាល ការត្រួតពិនិត្យរាជរដ្ឋាភិបាល ការធ្វើញ្ញត្តិបន្ទោស និងការបោះឆ្នោតដកសេចក្តីទុកចិត្តពរាជីរដ្ឋាភិបាលដូចរដ្ឋសភាទេ ។

១២៣- និយាយក្នុងរដ្ឋធម្មនុញ្ញ ដែលជាកិច្ចសន្យាអំណាច យើងពិបាកនិយាយថា ស្ថាប័នណាមានអំណាចជាងស្ថាប័នណាណាស់ ពីព្រោះអ្នកសរសេរគេថ្លឹងថ្លែងអំណាចឱ្យមានតុល្យភាពគ្នា ។ ប៉ុន្តែជាគោលការណ៍ យើងមើលនៅក្នុងក្រុមប្រឹក្សារាជសម្បត្តិ អ្នកណានៅពីលើគេគឺប្រធានព្រឹទ្ធសភា ។ ពេលព្រះមហាក្សត្រអវត្តមាន ឬពេលទ្រង់ប្រឈួនខ្លាំងមិនអាចបំពេញព្រះរាជភារកិច្ចបានអ្នកណាធ្វើប្រមុខរដ្ឋស្តីទី ឬរាជានុសិទ្ធិ គឺប្រធានព្រឹទ្ធសភា ។ ពេលរាជរដ្ឋាភិបាល និងរដ្ឋសភាឈ្លោះគ្នា អ្នកណាជាអ្នកសម្របសម្រួលគឺព្រឹទ្ធសភា ។ បើនិយាយពីខ្ពស់ទាប ហើយជាគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញព្រឹទ្ធសភាគឺជាសភាជាន់ខ្ពស់ ។

១២៤- អាស្រ័យលើយើងប្រកាន់យករបបសភាមួយ ឬរបបសភាពីរ ។ សម័យសង្គមរាស្រ្តនិយម សភាមានពីរថ្នាក់ដែរ គ្រាន់តែមិនដាក់ឈ្មោះព្រឹទ្ធសភាកាលនោះគេដាក់ឈ្មោះថាក្រុមប្រឹក្សាព្រះរាជអាណាចក្រ ។

១២៥- រដ្ឋធម្មនុញ្ញអត់មានចែងមែន ប៉ុន្តែមានលក្ខខណ្ឌច្រើនដើម្បីធ្វើនាយករដ្ឋមន្ត្រីបាន ទី១-ជាតំណាងរាស្ត្ររបស់គណបក្សឈ្នះឆ្នោត ។ បើអត់ចែងមានន័យថា បើកផ្លូវហើយឱ្យតែអ្នកនោះឯងមានប្រជាប្រិយឈ្នះឆ្នោត ហើយត្រូវបានគណបក្សឧទ្ទេសនាមឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ព្រោះពាក្យថាបោះឆ្នោតនេះ គណបក្សនីមួយៗសុទ្ធតែបញ្ចេញបេក្ខជននាយករដ្ឋមន្ត្រីហើយ ដូចជាយើងធ្លាប់ឃើញកន្លងមក បើបោះឆ្នោតឱ្យគណបក្ស ដូចបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រី បើស្រឡាញ់បេក្ខជននាយករដ្ឋមន្ត្រី ដូចបោះឱ្យគណបក្សដែរ ដូច្នេះវាទាក់ទងគ្នា ។ បើតាមខ្ញុំស្រាវជ្រាវទៅគ្មានប្រទេសណាចែងថា នាយករដ្ឋមន្ត្រីមាន ២ អាណត្តិទេ គឺមានចែងតែពីអាណត្តិរបស់ប្រធានាធិបតីប៉ុណ្ណោះ ពីព្រោះប្រទេសប្រកាន់របបសភានិយម ជាទូទៅគេមិនមានចែងអំពីអាណត្តិរបស់នាយករដ្ឋមន្ត្រីទេ ។ នេះជារបបពីរផ្សេងគ្នា មួយជារបបប្រធានាធិបតីនិយម ឯមួយទៀតជារបបសភានិយម ។ ក្នុងរបបប្រធានាធិតីនិយម ប្រធានាធិបតីឥតរំលាយសភា ឬសភាមិនទម្លាក់ប្រធានាធិបតីទេ ។ ចំណែករបបសភានិយម រដ្ឋាភិបាលត្រូវទទួលសេចក្តីទុកចិត្តពីរដ្ឋសភា នៅកម្ពុជាបើរាជរដ្ឋាភិបាលធ្លាក់ពីរដងក្នុង១២ខែ នាំឱ្យរដ្ឋសភារលាយដែរ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login