2019-11-25 15:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើទីផ្សារមូលបត្រជាអ្វី ?
៧- តើកម្រិតសមាហរណកម្មនៃសេដ្ឋកិច្ចមានអ្វីខ្លះ ? ចូរលើកឡើងពីភាពខុសគ្នារវាងតំបន់ពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ចដោយលើកឧទាហរណ៍មកបញ្ជាក់ ?
៨- តើសេដ្ឋកិច្ចវិទ្យាគឺជាអ្វី ? តើសេដ្ឋកិច្ចមានផ្នែកអ្វីខ្លះ?
៩- តើអ្វីហៅថាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ?
១០- តើការនាំចេញ និងការនាំចូលទំនិញផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេស និងពលរដ្ឋកម្ពុជា ?
ចម្លើយ
៦- ទីផ្សារមូលបត្រ (Securities Market) គឺជាកន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និង ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត ។ តាមនិយមន័យច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន “សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើរលក់ ផ្ទេរ ឬការទិញ លក់មូលបត្រ ” ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទជាដើម ។
ទីផ្សារមូលបត្រ គឺជាកត្តាមូលដ្ឋានមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ច គេតែងតែនិយាយថា ទីផ្សារមូលបត្រគឺជានិមិត្តរូបនៃសេដ្ឋកិច្ចជាតិមួយទាំងមូល ។ ជាការពិតណាស់ រាល់បម្រែបម្រួលនៃបរិបទជាតិ និងអន្តរជាតិ (សេដ្ឋកិច្ច-សង្គម និងនយោបាយ) វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ទីផ្សារមូលបត្រភ្លាម ដោយគ្រាន់តែមើលទៅលើសន្ទស្សន៍ហ៊ុន គេនឹងឃើញពីឥទ្ធិពលរបស់ទីផ្សារមូលបត្រលើសេដ្ឋកិច្ចយ៉ាងណា ពីព្រោះសន្ទស្សន៍ហ៊ុនរបស់ផ្សារមូលបត្រ វាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាតិ ។ ហេតុនេះ ស្ទើរតែគ្រប់បណ្តាប្រទេសអភិវឌ្ឍទាំងអស់មានទីផ្សារមូលបត្រនេះ ហើយវាបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិគឺ ៖
៧- សមាហរណកម្មសេដ្ឋកិច្ចមាន៦កម្រិត រួមមាន ៖
ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច គឺស្ថិតនៅត្រង់ថាតំបន់ពាណិជ្ជកម្មសេរី គឺជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម រីឯសហភាពសេដ្ឋកិច្ចវិញ គឺជាប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងទៀតបន្ថែមពីលើការកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយ ដូចជាការដាក់ពន្ធនាំចូលតាមអត្រាដូចគ្នាទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់ ការចល័តដោយសេរីនូវកត្តា ផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និងការធ្វើសុខដុមកម្មនៃស្តង់ដារ និងការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើ ពន្ធ សង្គម និងច្បាប់ ។ ជាឧទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀង អនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស្ម័គ្រចិត្ត ចំពោះផលិតផល៧១មុខ និងបានបង្កើនដល់១២៦៤៧មុខនៅឆ្នាំ១៩៨៦ អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជ្រាលជ្រៅជាងមុន ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ១៩៩២ ដែលលុបពន្ធនាំចូលស្ទើរតែគ្រប់ផលិតផលទាំងអស់ និងរបាំងមិនមែនពន្ធនាំចូលទៀត និងមានគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ។ សមាហរណកម្មសេដ្ឋកិច្ចតាមបែបសហភាពអឺរ៉ុប គឺមានលក្ខណៈជ្រាលជ្រៅខ្លាំងពីព្រោះថាក្រៅពីលុបពន្ធនាំចូល និងរបាំងមិនមែនពន្ធនាំចូលសហភាពអឺរ៉ុបអនុវត្តនូវគោលនយោបាយដាក់អត្រាពន្ធនាំ ចូលដូចគ្នា ចំពោះផលិតផលនាំចូលពីក្រៅតំបន់គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធរួមដូចជាមានរូបិយប័ណ្ណរួម (អឺរ៉ូ) អនុញ្ញាតឱ្យចល័តដោយសេរីនូវទំនិញ សេវាកម្ម កំលាំងពលកម្ម និងមូលធន ព្រមទាំងធ្វើសុខដុមកម្មនូវស្តង់ដានីតិវិធីបែបបទ និងការអនុវត្តផ្សេងៗ ។
៨- សេដ្ឋកិច្ចវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួមនឹងដំណើរប្រព្រឹត្តទៅនៃសមាសភាព ដែលចូលរួមនៅក្នុងសេដ្ឋកិច្ចនិយាយដោយឡែក ។
សេដ្ឋកិច្ចវិទ្យា គឺជាការសិក្សារពីសេដ្ឋកិច្ច ។ សេដ្ឋកិច្ច គឺជាការបែងចែកធនធានកម្រដែលមានសម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវ ឆ្លើយតបទៅនឹងសំណួរបីគឺ ត្រូវផលិតអ្វី ? ត្រូវផលិតដោយរបៀបណា ? ត្រូវផលិតឲ្យនរណា ?
នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ពីរគឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាស នឹងរដ្ឋាភិបាល) នឹងរបបសេដ្ឋកិច្ច (របបសេដ្ឋកិច្ចបញ្ជារបបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ) ។
ក- អ្នកសម្រេចចិត្ត
ខ- របបសេដ្ឋកិច្ច មានរបបសេដ្ឋកិច្ចបញ្ជារបបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ ។
ដូច្នេះដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនទៅបាន អាស្រ័យចាំបាច់ទៅលើផ្នែកពីរយ៉ាង គឺអ្នកសម្រេចចិត្ត នឹងរបបសេដ្ឋកិច្ច។ របបសេដ្ឋកិច្ចល្អប៉ុន្តែមានអ្នកសម្រេចចិត្តមិនល្អក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដែរ នឹងផ្ទុយមកវិញមានអ្នកសម្រេចចិត្តល្អប្រកបដោយទេពកោសល្យ ប៉ុន្តែជ្រើសយករបបសេដ្ឋកិច្ចមិនត្រឹមត្រូវក៏នឹងមិនធ្វើឲ្យមានការរីកចម្រើនទៅមុខបានដែរ ។
៩- អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់ ។
ទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថាបានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់ ៖
១០- ការនាំចេញទំនិញអាចផ្តល់ផលប្រយោជន៍សំខាន់ៗសម្រាប់ប្រទេស និងប្រជាជនកម្ពុជាដូចខាងក្រោម ៖
ការនាំចូលទំនិញផ្តល់ផលប្រយោជន៍ដូចខាងក្រោម ៖