Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បញ្ជ័យវិជ្ជមាន និងអវិជ្ជមាន នៃសាកលភាវូបនីយកម្មមានដូចជា ៖

         ក- បញ្ជ័យវិជ្ជមាន ៖

  • សាកលភាវូបនីយកម្ម ត្រូវបានរំលេចឡើងដោយសារ សេដ្ឋកិច្ចពិភពលោកបានរីកចម្រើនខ្លាំង តាមរយៈការចងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាងមុននូវសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសមួយទៅប្រទេសមួយទៀត ។ ការរីកលូតលាស់យ៉ាងខ្លាំងនេះ ត្រូវបានផ្តួបផ្សំជាមួយនឹងបដិវត្តន៍ថ្មីៗ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដែលជាប្រការធ្វើឱ្យផ្នែកដឹកជញ្ជូន និងទូរគមនាគមន៍ទទួលបានវឌ្ឍនភាពយ៉ាងខ្លាំង និងលឿនឆ្ពោះទៅមុខ ។
  • បានជំរុញឱ្យប្រទេសជាច្រើន ធ្វើសេរីភាវូនីយកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងវិស័យទីផ្សារហិរញ្ញវត្ថុ ។ ក្នុងក្រប ខណ្ឌនេះ គេឃើញទ្រង់ទ្រាយនៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ និងលំហូរចេញ-ចូលមូលធនបានកើនឡើងក្នុងល្បឿន និងទំហំ ដែលស្ទើរតែមិនអាចវាយតម្លៃ និងប៉ាន់ប្រមាណបាន ។
  • បានបើកឱ្យកាន់តែទូលំទូលាយ សម្រាប់កិច្ចដំណើរការនៃកម្លាំងទីផ្សារជំរុញឱ្យទំនិញ និងសេវាកម្មគ្រប់បែបយ៉ាង ព្រមទាំងកម្លាំងពលកម្ម ភ្ញៀវទេសចរ និងទុនវិនិយោគហូរចេញ-ចូលពីប្រទេសមួយទៅប្រទេសមួយដោយសេរី ។ ជាលទ្ធផលក្នុងប្រទេសដែលមានទីផ្សារកំពុងងើបឡើងវិញ បានទទួលផលចំណេញខ្ពស់ពីការវិនិយោគភាគហ៊ុន និងជាពិសេសមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគត ដែលមានសភាពល្អប្រសើរ និងការទទួលយកបច្ចេកវិទ្យាទំនើប ជំនាញធុរកិច្ច និងសកម្មភាពឆ្លងកាត់ហិរញ្ញវត្ថុអន្តរជាតិថែមទៀត ។

         ខ- បញ្ជ័យអវិជ្ជមាន ៖

  • បច្ចុប្បន្ននេះ គេមើលឃើញយ៉ាងប្រក្សនូវមហិច្ឆិតាក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយការទូត ដើម្បីគ្របដណ្តប់នៅលើពិភពលោករបស់បណ្តាប្រទេសមហាអំណាចមួយចំនួន ជម្លោះការប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលបានបញ្ចុះបន្ថែមទៀតនូវសង្គ្រាមវិនាសហិនហោច និងភាពវឹកវរនៃអំពើភេរវកម្ម និងការចាប់ជម្រិត ។
  • ទន្ទឹមនឹងបដិវត្តបច្ចេកវិទ្យា និងភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ វប្បធម៌ និងការរស់នៅបែបខុសៗគ្នា ព្រមទាំងជម្ងឺឆ្លងផ្សេងៗនោះ ផលប៉ះពាល់ទៅលើបរិស្ថាន បាននាំមកនូវគ្រោះមហន្តរាយធំៗ ដែលមិនធ្លាប់មានពីមុនមក និងបំផ្លិចបំផ្លាញជីវិតមនុស្ស សត្វ និងធម្មជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុត ។
  • ការប្រើប្រាស់ធនធានធម្មជាតិលើសចំណុះ ដោយសារកង្វះប្រព័ន្ធច្បាប់សម្រាប់ការការពារបរិស្ថាន បាននាំមកនូវកត្តាអវិជ្ជមានផ្សេងៗ ដូចជាការឆ្លងរាលដាលជម្ងឺហ៊ីវ អេដស៍ ជម្ងឺសារ ជម្ងឺគ្រុនផ្តាសាយបក្សី និងគ្រោះធម្មជាតិ ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងការរញ្ជួយដីជាដើម ។
  • ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ការហូរចូលទំនិញគ្រប់បែបយ៉ាង មានការបញ្ឈប់បង្អាក់យ៉ាងខ្លាំងទៅលើការរីកលូតលាស់នៃទំនិញក្នុងស្រុក ។
  • ការហូរចូលទំនិញប្រណិតគ្រប់បែបយ៉ាង និងរបៀបរស់នៅទំនើប បានកាត់បន្ថយការសន្សំជាតិដែលជាកត្តាចាំបាច់សម្រាប់ពង្រីក និងពង្រឹងវិស័យផលិតកម្ម ។ ជាក់ស្តែង ចំណាយមួយផ្នែកធំ ត្រូវបានផ្ទេរមកប្រើប្រាស់លើទំនិញ និងសេវាប្រណិត បម្រើការកម្សាន្ត ជីវីតសប្បាយហ៊ឺហារ និងចំណាយលើទំនិញប្រណិតផ្សេងៗ តាមរបៀបប្រណាំងប្រជែងគ្នាទៅវិញ ។ ប្រការទាំងអស់ ដែលបានរៀបរាប់ខាងលើនេះ គឺជាកត្តាសំខាន់ដែលកំណត់នូវទិដ្ឋភាពរួមរបស់ពិភពលោកបច្ចុប្បន្ននេះ និងទៅអនាគត ។ ជាងនេះទៅទៀត អនាគតអ័ព្ទអួ ឬភ្លឺស្វាងនៃពិភពលោកយើងមួយផ្នែកធំ ពិតជាអាស្រ័យទៅលើលទ្ធផលនៃដំណោះស្រាយបញ្ហាទាំងអស់នេះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login