Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- ដូចម្តេចដែលហៅថា ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ?

៥២- ដូចម្តេចដែលហៅថា ប្រព័ន្ធសេដ្ឋកិច្ចបញ្ជា ឬផែនការ ?

៥៣- ដូចម្តេចដែលហៅថា ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ?

៥៤- ដូចម្តេចដែលហៅថា វិទ្យាសាស្រ្តសេដ្ឋកិច្ច ?

៥៥- ដូចម្តេចដែលហៅថា ការប្រើប្រាស់បច្ចេកទេសទំនើប ?

ចម្លើយ

៥១- ដែលហៅថា ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី គឺជាកម្មសិទ្ធិលើធនធានសេដ្ឋកិច្ច ឬកត្តាផលិតកម្មមួយភាគធំស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជានីតិបុគ្គលឬរូបវន្តបុគ្គល ។

៥២- ដែលហៅថា ប្រព័ន្ធសេដ្ឋកិច្ចបញ្ជា ឬផែនការ គឺរដ្ឋមានកម្មសិទ្ធិលើធនធាននិងកត្តាផលិតកម្មស្ទើរតែទាំងអស់ ឯយន្តការគ្រប់គ្រងនិងសម្របសម្រួលផ្អែកលើមូលដ្ឋានផែនការរបស់រដ្ឋ មានន័យថា ដំណើរការផលិតកម្មស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋស្ទើរតែទាំងស្រុង ។

៥៣- ដែលហៅថា ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ គឺជាយន្តការ និងយន្តការទីផ្សារមានតួនាទីសំខាន់ដូចគ្នាក្នុងការដោះស្រាយបញ្ហា តើត្រូវផលិតអ្វី? ផលិតយ៉ាងដូចម្តេច? សម្រាប់អ្នកណា ? ។

៥៤- ដែលហៅថា វិទ្យាសាស្រ្តសេដ្ឋកិច្ច ជាវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវរកវិធីដោះស្រាយបញ្ហាប្រើប្រាស់ធនធានសេដ្ឋកិច្ច ដែលយើងមានដោយកម្រ និងគ្រប់គ្រងចង្វាក់ផលិតកម្មទាំងអស់ឲ្យចំទីកន្លែងត្រូវពេលវេលា និងប្រកបដោយភាពសក្តិសិទ្ធិដើម្បីបំពេញឲ្យបាននូវតម្រូវការសង្គមមនុស្ស ។

៥៥- ដែលហៅថា ការប្រើប្រាស់បច្ចេកទេសទំនើប គឺជាការជ្រើសរើសដ៏ប៉ិនប្រសប់នូវវិធានការចាត់ចែងកត្តាផលិតកម្មដោយប្រើប្រាស់បច្ចេកទេសទំនើប ដែលជួយផ្គត់ផ្គង់បង្កើនផលិតកម្មយ៉ាងរហ័ស ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login