Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អតិផរណា គឺជាការស្ទុះបណ្តាញចរាចរណ៍រូបិយវត្ថុ ដោយលើសចំនួនក្រដាសប្រាក់ប្រៀបធៀបទៅនឹងតម្រូវការចាំបាច់ពិតប្រាកដនៃសេដ្ឋកិច្ច ដែលនាំឱ្យសេដ្ឋកិច្ចចុះថោក ។ កំណើនអត្រាអតិផរណាបង្កើតបញ្ហាដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ហើយមានបញ្ហាដោយត្រង់ទៅនឹងតម្លៃប្រាក់ ។ តម្លៃប្រាក់ គឺជាបរិមាណទំនិញ និងសេវា ដែលអាចទិញបានដោយអតិថិជនក្នុងបរិមាណប្រាក់ដែលខ្លួនមាន ។ ឧទាហរណ៍ អតិថិជនមានប្រាក់ ១០០,០០០រៀល នៅឆ្នាំ២០០៧ គាត់អាចទិញសម្លៀកបំពាក់មួយសម្រាប់ ប៉ុន្តែនៅឆ្នាំ ២០១៨ នេះ គាត់មានទឹកប្រាក់ដដែលអាចទិញបានតែមួយប៉ុណ្ណោះ ។ ប្រការនេះ បង្ហាញនូវកម្លាំងទិញរបស់អតិថិជនបានធ្លាក់ចុះ ដោយសារអត្រាអតិផរណាកើនឡើង​ ។ ឥទ្ធិពលអាក្រក់មួយទៀតនៃអត្រាអតិផរណាខ្ពស់ គឺផលប៉ះពាល់ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានចំណូលទាប និងការធ្វើអាជីវកម្មផ្សេងៗ ជាពិសេសចំពោះអ្នករកស៊ីលក់ដូរតូចតាច ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login