ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥៦- តើថ្លៃធនធានសេដ្ឋកិច្ចសំដៅលើអ្វី ?
៥៧- ដូចម្តេចដែលហៅថា កត្តាសេដ្ឋកិច្ចដ៏សំខាន់ក្នុងការកំណត់អត្រាប្តូរប្រាក់ ?
៥៨- តើការចង់បានឬការប៉ងប្រាថ្នារបស់អ្នកទិញសំដៅលើអ្វី ?
៥៩- ចូរបង្ហាញពីលក្ខណៈនៃសេដ្ឋកិច្ចទីផ្សារនិងសេដ្ឋកិច្ចបែបផែនការ ។
៦០- ដូចម្តេចដែលហៅថា ការប្រកួតប្រជែងពេញលេញ ?
ចម្លើយ
៥៦- ថ្លៃធនធានសេដ្ឋកិច្ច សំដៅលើការចំណាយតិចលើវត្ថុធាតុដើម ទំនិញវិនិយោគ (គ្រឿងម៉ាស៊ីន) កម្លាំងពលកម្ម (វិស្វករ កម្មករ...) ។
៥៧- ដែលហៅថា កត្តាសេដ្ឋកិច្ចដ៏សំខាន់ក្នុងការកំណត់អត្រាប្តូរប្រាក់ គឺស្ថានភាពសមតុល្យគណនីចរន្ត អត្រាសន្ទស្សន៍ទំនិញប្រើប្រាស់និងភាពខុសគ្នារវាងអត្រាការប្រាក់ ។
៥៨- ការចង់បាន ឬការប៉ងប្រាថ្នារបស់អ្នកទិញ សំដៅលើសេរីភាពក្នុងការជ្រើសរើសទំនិញ ដែលគេយល់ថាមានតម្លៃសមស្របនិងបំពេញនូវសេចក្តីត្រូវការរបស់គេ ។
៥៩- ការបង្ហាញលក្ខណៈនៃសេដ្ឋកិច្ចទីផ្សារ និងសេដ្ឋកិច្ចបែបផែនការគឺ ៖
ក- លក្ខណៈនៃសេដ្ឋកិច្ចទីផ្សារ
ខ- លក្ខណៈនៃសេដ្ឋកិច្ចបែបបផែនការ
៦០- ដែលហៅថា ការប្រកួតប្រជែងពេញលេញ គឺជាទីផ្សារមួយដែលនៅក្នុងនោះ អ្នកលក់និងអ្នកទិញជឿថាគេមិនអាចគ្រប់ គ្រងលើថ្លៃទំនិញ សេវា និងបរិមាណផលិតផលក្នុងទីផ្សារបានឡើយ ។