ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧១- ដូចម្តេចដែលហៅថាថ្លៃ និងឥទ្ធិពលជំនួស ?
៧២- ដូចម្តេចដែលហៅថា គណនីសេវា ?
៧៣- ដូចម្តេចដែលហៅថា ការប្រកួតប្រជែងក្នុងសកម្មភាពសេដ្ឋកិច្ច ?
៧៤- ដូចម្តេចដែលហៅថា ផលិតកម្មមិនទាន់សម្រេច ?
៧៥- ដូចម្តេចដែលហៅថា របបផ្តាច់មុខពីរនាក់ ?
ចម្លើយ
៧១- ដែលហៅថា ថ្លៃ និងឥទ្ធិពលជំនួស គឺជាទំនិញមួយឡើងថ្លៃ អ្នកទិញអាចបន្ថយការទិញទំនិញ នោះហើយទៅទិញទំនិញដទៃទៀតដែលគេចាត់ទុកថាមានឥទ្ធិពលជំនួស ។
៧២- ដែលហៅថា គណនីសេវា គឺជាការវាស់វែងនូវសកម្មភាពដែលជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងសេវាដូចជា ការធ្វើដំណើរនឹងទេសចរណ៍ កម្រៃសួយសារថ្លៃដើមប្រតិបត្តិការនិងចំណាយធានារ៉ាបរងជាដើម ។
៧៣- ដែលហៅថា ការប្រកួតប្រជែងក្នុងសកម្មភាពសេដ្ឋកិច្ច គឺជាការប្រឹងប្រែងបំពេញតម្រូវការរបស់អតិថិជនឲ្យបានច្រើនបំផុតនៅលើទីផ្សារ ហើយរក្សាបាននិរន្តរភាពនិងកិត្តិនាមនៃអាជីវកម្មរបស់ខ្លួន ។
៧៤- ដែលហៅថា ផលិតកម្មមិនទាន់សម្រេច ជាផលិតផលដែលស្ថិតនៅក្នុងដំណាក់កាលជាអន្តរការីនៃដំណើរការផលិតកម្ម មុននិងធ្វើពាណិជ្ជកម្ម ។
៧៥- ដែលហៅថា របបផ្តាច់មុខពីរនាក់ ជាទម្រង់នៃការរួមគ្នាផ្តាច់មុខប្រភេទសាមញ្ញ ដែលមានផលិតករតែពីរនាក់ប៉ុណ្ណោះបានឈរនៅលើទីផ្សារ ហើយកាន់កាប់ការត្រួតត្រាទីផ្សារ ។