Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦៦- តើអតិផរណាជាអ្វី ? ចូរពន្យល់ពីការកើនឡើងនៃអតិផរណាលើជីវភាពរស់នៅរបស់ប្រជាជន ។

៦៧- ដូចម្តេចដែលហៅថា គោលបំណងចុងក្រោយនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ?

៦៨- តើសហគ្រិនមានន័យយ៉ាងដូចម្តេច ?

៦៩- ដូចម្តេចហៅថា កិច្ចសន្យាហិរញ្ញវត្ថុ ?

៧០- ដូចម្តេចដែលហៅថា ថ្លៃនិងឥទ្ធិពលចំណូល ?

ចម្លើយ

៦៦- អតិផរណា គឺជាការស្ទុះបណ្តាញចរាចរណ៍រូបិយវត្ថុ ដោយលើសចំនួនក្រដាសប្រាក់ប្រៀបធៀបទៅនឹងតម្រូវការចាំបាច់ពិតប្រាកដនៃសេដ្ឋកិច្ច ដែលនាំឱ្យសេដ្ឋកិច្ចចុះថោក ។ កំណើនអត្រាអតិផរណាបង្កើតបញ្ហាដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ហើយមានបញ្ហាដោយត្រង់ទៅនឹងតម្លៃប្រាក់ ។ តម្លៃប្រាក់ គឺជាបរិមាណទំនិញ និងសេវា ដែលអាចទិញបានដោយអតិថិជនក្នុងបរិមាណប្រាក់ដែលខ្លួនមាន ។ ឧទាហរណ៍ អតិថិជនមានប្រាក់ ១០០,០០០រៀល នៅឆ្នាំ២០០៧ គាត់អាចទិញសម្លៀកបំពាក់មួយសម្រាប់ ប៉ុន្តែនៅឆ្នាំ ២០១៨ នេះ គាត់មានទឹកប្រាក់ដដែលអាចទិញបានតែមួយប៉ុណ្ណោះ ។ ប្រការនេះ បង្ហាញនូវកម្លាំងទិញរបស់អតិថិជនបានធ្លាក់ចុះ ដោយសារអត្រាអតិផរណាកើនឡើង​ ។ ឥទ្ធិពលអាក្រក់មួយទៀតនៃអត្រាអតិផរណាខ្ពស់ គឺផលប៉ះពាល់ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានចំណូលទាប និងការធ្វើអាជីវកម្មផ្សេងៗ ជាពិសេសចំពោះអ្នករកស៊ីលក់ដូរតូចតាច ។

៦៧- ដែលហៅថា គោលបំណងចុងក្រោយនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច គឺជាការចាំបាច់និងមានសាៈសំខាន់ចំពោះគ្រប់ប្រទេសទាំងអស់ ជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍ ពីព្រោះបរិស្ថានសេដ្ឋកិច្ចដែលត្រូវមានដំណើរការក្នុងប្រទេស ។

៦៨- សហគ្រិនមានន័យថា អ្នកផ្តួចផ្តើមបង្កើតនូវសហគ្រាសពាណិជ្ជកម្មណាមួយ ជាពិសេសកិច្ចការ ការជំនួញនោះមានទាក់ ទិនទៅនឹងហានិភ័យហិរញ្ញវត្ថុ ។

៦៩- ដែលហៅថា កិច្ចសន្យាហិរញ្ញវត្ថុ គឺជាកិច្ចសន្យាមានការកំណត់ ពោលគឺរូបិយវត្ថុដែលត្រូវបានឲ្យខ្ចីសម្រាប់រយៈពេលមួយជាកំណត់ មិនត្រូវទារឲ្យសងមុនកាលកំណត់ឡើយ ។

៧០- ដែលហៅថា ថ្លៃនិងឥទ្ធិពលចំណូល គឺជាចំណូលមានព្រំដែន អ្នកទិញបានទិញទំនិញតិចជាងមុន នៅពេលដែលថ្លៃទំនិញមានការកើនឡើង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login