វិស័យកសិកម្មកម្ពុជាផ្តល់សារៈសំខាន់៖
- រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដោយផ្តល់ការងារដល់ប្រជាជនបានយ៉ាងច្រើនព្រោះមានរហូតដល់ ៧២,៣០% នៃប្រជាជនទាំងអស់ ( ៨០,៥% ) នៃប្រជាជនរស់នៅជនបទ ( ឆ្នាំ ២០០៨ )
- ជាប្រភពចំណូលជាតិដ៏សំខាន់ដែលរួមចំណែកក្នុង GDP បាន ៣៤,៤% នៅឆ្នាំ២០០៨ ( ផលិតកម្មនិងការនាំចេញផលិតផលកសិកម្ម )
- ផ្តល់នូវប្រភពស្បៀងអាហារសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា
- ជាប្រភពផ្តល់វវត្ថុធាតុដើមចម្បងសម្រាប់ការអភិវឌ្ឍកសិកម្មឧស្សាហកម្ម ។