បានជាវិស័យកសិកម្មចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើននសេដ្ឋកិច្ចព្រោះ៖
- វិស័យនេះអាចដោះស្រាយបាននូវការងាររបស់ប្រជាជនបានរហូតដល់ប្រមាណ ៧០%តាមរយៈការធ្វើផលិតកម្មនៅក្នុងសមាសភាពនៃអនុវិស័យក្នុងវិស័យកសិកម្ម
- វិស័យនេះអាចផ្តល់នូវប្រភពស្បៀងអាហារសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស
- ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមចម្បងសម្រាប់ការអភិវឌ្ឍផ្នែកកសិឧស្សាហកម្ម និងជាប្រភពចំណូលជាតិសំខាន់ដែលទទួលបានការធ្វើផលិតកម្ម និងការនាំចេញផលិតមផលកសិកម្មចូលទៅក្នុងទីផ្សារអន្តរជាតិ ។