Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-10 15:42

ការប្រាក់សមាស គឺសំដៅលើការបន្ថែមការប្រាក់លើការប្រាក់ដែលបានបង្កើតរួចហើយ ក្នុងករណីកូនបំណុលមិនព្រមសងការប្រាក់នោះ (មាត្រា ៣១៩ នៃក្រមរដ្ឋប្បវេណី) ។ ដោយសារតែការប្រាក់សមាសបានបន្ថែមបន្ទុកចំពោះកូនបំណុល ការប្រាក់សមាសនេះអាចធ្វើបានលុះត្រាតែបំពេញលក្ខខណ្ឌកំណត់ ។ ការប្រាក់សមាសនេះអាចធ្វើទោបានតែក្នុងករណីដែលលក្ខខណ្ឌទាំង២ ខាងក្រោមត្រូវបានបំពេញ ។

  • ទី១ មានការយឺតយ៉ាវ មិនបានបង់ការប្រាក់សម្រាប់រយៈពេលចាប់ពី១ ឆ្នាំឡើងទៅ ។
  • ទី២ ម្ចាស់បំណុលបានដាស់តឿនឲ្យសង តែកូនបំណុលមិនព្រមសង (មាត្រា ៣១៩ នៃក្រមរដ្ឋប្បវេណី) ។ ប្រសិនបើលក្ខខណ្ឌទាំង២ខាងលើនេះត្រូវបានបំពេញ ម្ចាស់បំណុលអាចបញ្ជូលការប្រាក់ទៅក្នុងប្រាក់ដើម ដោយធ្វើការបង្ហាញឆន្ទៈទៅកូនបំណុល ។ ការព្រមព្រៀងរវាងម្ចាស់បំណុល និងកូនបំណុលក្នុងការបញ្ជូលការប្រាក់ទៅក្នុងប្រាក់ដើមលើសពីបញ្ញត្តិក្នុងមាត្រានេះ (ដូចជា ការព្រមព្រៀងក្នុងការបញ្ជូលការប្រាក់ទៅក្នុងប្រាក់ដើមជារៀងរាល់ខែជាដើម) ត្រូវទុកជាមោឃៈ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login