2019-12-09 16:07
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- ចូរឲ្យនិយមន័យនៃកិច្ចសន្យា ?
៧- ចូរឲ្យនិយមន័យនៃសកម្មភាពឯកតោភាគី ?
៨- តើអ្វីទៅជាកាតព្វកិច្ចមានគោលបំណងឲ្យធ្វើសកម្មភាព ? ចូរឲ្យឧទាហរណ៍ ?
៩- តើអ្វីទៅជាកាតព្វកិច្ចប្រគល់ ?
១០- តាមក្រមរដ្ឋប្បវេណី តើវត្ថុដែលអាចដាក់ហ៊ីប៉ូតែកបានមានអ្វីខ្លះ ? ចូររៀបរាប់ ?
ចម្លើយ
៦- និយមន័យនៃកិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់ មានឆន្ទៈត្រូវគ្នាព្រមបង្កើតកែប្រែ ឬរំលត់នូវកាតព្វកិច្ច (មាត្រា៣១១ នៃក្រមប្បវេណី) ។
៧- និយមន័យនៃសកម្មភាពឯកតោភាគី គឺជាសកម្មភាពដែលបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច ដោយបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យដោយភាគីម្ខាង ឬដោយអនុវត្តសិទ្ធិដែលបានទទួលតាមកិច្ចសន្យា ឬតាមបញ្ញត្តនៃច្បាប់ (មាត្រា ៣១២ កថាខណ្ឌទី១ នៃក្រមប្បវេណី) ។
៨- កាតព្វកិច្ចមានគោលបំណងឲ្យធ្វើសកម្មភាព គឺអាចធ្វើឡើងតាមរយៈកិច្ចសន្យាអាណត្តិ កិច្ចសន្យាការងារជាដើម ។ ឧទាហរណ៍ ការសម្អាតផ្លូវថ្នល់ ការកាប់ដើមឈើ ការសាងសង់ ឬការបំផ្លាញអាគារ ការដឹកជញ្ជូនទំនិញ ។ល។
៩- កាតព្វកិច្ចប្រគល់ គឺអ្នកលក់មានកាតព្វកិច្ចត្រូវប្រគល់វត្ថុដែលជាកម្មវត្ថុនៃការលក់ទិញទៅឲ្យអ្នកទិញ តាមកាលបរិច្ឆេទ និងតាមទីកន្លែងដែលបានកំណត់នៅក្នុងកិច្ចសន្យា ។
១០- តាមក្រមរដ្ឋប្បវេណី វត្ថុដែលអាចដាក់ហ៊ីប៉ូតែកបានមានដូចជា ៖