Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើអ្វីជាកាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ ?

១២- តើលក្ខណៈនៃសិទ្ធិប្រាតិភោគមានអ្វីខ្លះ ?

១៣- តើអ្វីជាកាតព្វកិច្ចមិនមែនជាប្រាក់ ?

១៤- តើអ្វីជាកាតព្វកិច្ចអនិយ័ត ?

១៥- តើអ្វីទៅជាកាតព្វកិច្ចដែលមិនអាចជ្រើសរើសបាន ?

ចម្លើយ

១១- កាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ គឺជាករណីដែលភាគីពាក់ព័ន្ធនៃកិច្ចសន្យាផ្តោតលើលក្ខណៈសម្គាល់ពិសេសនៃវត្ថុមួយ ហើយបើទោះបីជាមានការប្រគល់វត្ថុជំនួសក៏ដោយ ក៏មិនអាចចាត់ទុកថាជាការអនុវត្តកាតព្វកិច្ចដែរ ។ ចំពោះកាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់អ្វីមួយ កូនបំណុលមានករណីយកិច្ចថែរក្សាវត្ថុនោះដោយប្រុងប្រយ័ត្នរហូតដល់ពេលប្រគល់នោះ ។

១២- លក្ខណៈនៃសិទ្ធិប្រាតិភោគមានដូចជា ៖

  • ទំនាក់ទំនងនៃហ៊ីប៉ូតែក និងសិទ្ធិលើបំណុល
  • ទំនាក់ទំនងរវាងហ៊ីប៉ូតែក និងវត្ថុដែលជាកម្មវត្ថុនៃហ៊ីប៉ូតែក ។

១៣- កាតព្វកិច្ចមិនមែនជាប្រាក់ គឺជាកាតព្វកិច្ចដែលឆ្លើយតបទៅនឹងសិទ្ធិទាមទារដែលគ្មានគោលបំណងឲ្យសងជាប្រាក់ ដូចជាប្រគល់អចលវត្ថុ ឬចលនវត្ថុ ។

១៤- កាតព្វកិច្ចអនិយ័ត គឺសំដៅលើករណីដែលកម្មវត្ថុនៃកាតព្វកិច្ច ត្រូវបានកំណត់ដោយការជ្រើសរើសក្នុងចំណោមកម្មវត្ថុច្រើនប្រភេទដែលអាចអនុវត្ថុបាន​ ។

១៥- កាតព្វកិច្ចដែលមិនអាចជ្រើសរើសបាន គឺសំដៅលើករណីដែលកម្មវត្ថុនៃកាតព្វកិច្ច ដែលបានចុះកិច្ចសន្យាមិនបានកំណត់អំពីជម្រើសច្រើនប្រភេទដែលអាចអនុវត្តបាន​ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login