ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការប្រកាសអំពីការបាត់ខ្លួន គឺជាស្ថានភាពដែលចាត់ទុកថាបុគ្គលនោះបានទទួលមរណភាពទៅលើទំនាក់ទំនងគតិយុត្តិជុំវិញលំនៅដ្ឋានដើម តាមរយៈនីតិដែលបានកំណត់ក្នុងករណីដែលពុំមានដំណឹងច្បាស់លាស់ថា បុគ្គលនោះនៅរស់ឬស្លាប់ក្នុងអំឡុងពេលកំណត់ ។ ក្នុងករណីដែលពុំមានដំណឹងរយៈពេលយូរថា បុគ្គលនោះនៅរស់ឬស្លាប់ ទ្រព្យសម្បត្តិដែលបានបន្សល់ទុកនោះ ទោះដល់ពេលណាក៏ដោយ ក៏មិនអាចធ្វើសន្តតិកម្មបានទេ តែចាំបាច់ត្រូវមានអ្នកគ្រប់គ្រងបន្ត ហើយសហព័ទ្ធក៏មិនអាចរៀបអាពាហ៍ពិពាហ៍ម្តងទៀតទេ ។ ដូច្នេះ ក្រមរដ្ឋប្បវេណីបញ្ញត្តនូវប្រព័ន្ធនៃការប្រកាសអំពីការបាត់ខ្លួននេះឡើងដើម្បីអាចធ្វើសន្តតិកម្មនូវទ្រព្យសម្បត្តិ និងសហព័ទ្ធម្ខាងទៀតអាចរៀបអាពាហ៍ពិពាហ៍ថ្មីបាន ។