2019-12-10 16:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៦- តើអ្វីទៅជាសមត្ថភាពទទួលសិទ្ធិ ?
២៧- តើអ្វីទៅជាសមត្ថភាពខាងឆន្ទៈ ?
២៨- តើអ្វីទៅជាសមត្ថភាពក្នុងការធ្វើសកម្មភាព ?
២៩- តើវិការៈនៃការបង្ហាញឆន្ទៈមានអ្វីខ្លះ ?
៣០- តើការដាក់ធានាផ្អែកតាមច្បាប់ភូមិបាលគឺជាអ្វី ?
ចម្លើយ
២៦- សមត្ថភាពទទួលសិទ្ធិ គឺជាសមត្ថភាពរបស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច (មាត្រា ៦ នៃក្រមរដ្ឋប្បវេណី) ។ ប្រសិនបើភាគីណាម្ខាងនៃកិច្ចសន្យាមិនមានសមត្ថភាពទទួលសិទ្ធិទេនោះ កិច្ចសន្យានឹងគ្មានសុភលភាពទេ ។
២៧- សមត្ថភាពខាងឆន្ទៈ គឺជាសមត្ថភាពដែលអាចយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន (មាត្រា ១៤ នៃក្រមរដ្ឋប្បវេណី) ។ ប្រសិនបើភាគីណាម្ខាងនៃកិច្ចសន្យាមិនមានសមត្ថភាពខាងឆន្ទៈទេនោះ កិច្ចសន្យានឹងមានសុពលភាព ប៉ុន្តែអាចលុបចោលបាន ។
២៨- សមត្ថភាពក្នុងការធ្វើសកម្មភាព គឺជាសមត្ថភាពក្នុងការធ្វើកិច្ចសន្យា ឬសកម្មភាពឯតោភាគី ដែលមិនអាចលុបចោលបានដោយឯកឯង (ចាប់ពីមាត្រា ១៦ នៃក្រមរដ្ឋប្បវេណី) ។ ប្រសិនបើភាគីណាម្ខាងនៃកិច្ចសន្យាមិនមានសមត្ថភាពក្នុងការធ្វើសកម្មភាពទេ នោះកិច្ចសន្យាមានសុពលភាព តែអាចលុបចោលបាន ។
២៩- វិការៈនៃការបង្ហាញឆន្ទៈមានដូចជា៖
៣០- ការដាក់ធានាផ្អែកតាមច្បាប់ភូមិបាល គឺជាប្រព័ន្ធនៃការធានាមួយដែលកូនបំណុលមិនផ្ទេរការកាន់កាប់ ប៉ុន្តែកូនបំណុលត្រូវប្រគល់ប័ណ្ណកម្មសិទ្ធិទៅឲ្យម្ចាស់បំណុល (មាត្រា២១៩ នៃច្បាប់ភូមិបាល) ។ ការដាក់ធានាមានអានុភាពលុះត្រាតែបានធ្វើជាលិខិតយថាភូត និងចុះបញ្ជី បើពុំដូច្នោះទេ ការដាក់ធានាពុំមានអានុភាពឡើយ (មាត្រា២២០ នៃច្បាប់ភូមិបាល) ។