2019-12-10 16:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើការបោះបង់ផលប្រយោជន៍នៃការកំណត់ពេលមានប៉ុន្មានករណី ? អ្វីខ្លះ ?
២២- តើកូនបំណុលត្រូវបាត់បង់ផលប្រយោជន៍នៃការកំណត់ពេលមានករណីអ្វីខ្លះ ?
២៣- តើអ្វីទៅជារបៀបកំណត់អំឡុងពេល ?
២៤- តើហ៊ីប៉ូតែកគឺជាអ្វី ?
២៥- ដើម្បីឲ្យកិច្ចសន្យាមានសុពលភាព និងមិនអាចលុបចោលបាន តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ?
ចម្លើយ
២១- ការបោះបង់ផលប្រយោជន៍នៃការកំណត់ពេលមាន៣ករណីគឺ ៖
២២- កូនបំណុលត្រូវបាត់បង់ផលប្រយោជន៍នៃការកំណត់ពេលមានករណីដូចជា ៖
២៣- ជាទូទៅ ការកំណត់អំឡុងពេល អាចកំណត់បានអាស្រ័យទៅគូភាគីនៃកិច្ចសន្យា ដែលសន្មត ឬព្រមព្រៀងគ្នា ក្នុងការកំណត់អំឡុងពេល ដើម្បីឲ្យមានអានុភាពគតិយុត្តបានកើតឡើង ឬបានផុតរលត់ ។
២៤- ហ៊ីប៉ូតែក គឺជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលម្ចាស់បំណុលមានសិទ្ធិទទួលបានការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុល ឬដោយគតិយជន មិនផ្ទេរការកាន់កាប់ (មាត្រា៨៤៣ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី) ។ ផ្អែកតាមអត្ថន័យនេះ ហ៊ីប៉ូតែក គឺជាប្រភេទនៃសិទ្ធិប្រាតិភោគមួយដែលមិនផ្ទេរការកាន់កាប់ ពោលគឺ ហ៊ីប៉ូតែកគ្រប់គ្រងចំពោះតែតម្លៃនៃវត្ថុតែប៉ុណ្ណោះ ហេតុនេះកូនបំណុល ឬគតិយជនដែលបានយកវត្ថុមកដាក់ជាប្រាតិភោគ នៅតែមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុនោះដដែល ។ ម្យ៉ាងវិញទៀត ហ៊ីប៉ូតែកក្រៅពីមិនតម្រូវឲ្យផ្ទេរ ការកាន់កាប់ ក៏មិនតម្រូវឲ្យប្រគល់ប័ណ្ណកម្មសិទ្ធិដែរ នេះគឺជាចំណុចខុសគ្នាអំពីការដាក់ធានា ដែលមានចែងនៅក្នុងច្បាប់ភូមិបាល ។ មួយវិញទៀត ហ៊ីប៉ូតែកអាចធ្វើបានច្រើនដង មានន័យថាគេអាចបង្កើត ហ៊ីប៉ូតែកច្រើនជាងមួយ ហើយក្នុងករណីហ៊ីប៉ូតែកច្រើនត្រូវបានបង្កើតឡើយលើអចលនវត្ថុតែមួយ លំដាប់នៃហ៊ីប៉ូតែកត្រូវអនុលោមទៅតាមពេលវេលាដែលបានចុះបញ្ជី (មាត្រា៨៥១ នៃក្រមរដ្ឋប្បវេណី) ។
២៥- ដើម្បីឲ្យកិច្ចសន្យាមានសុពលភាព និងមិនអាចលុបចោលបាន ត្រូវមានលក្ខខណ្ឌ២គឺ ៖