Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- តើការបង្ហាញឆន្ទៈមានប៉ុន្មានដំណាក់កាល​ ?

៣២- តើអានុភាពនៃការលុបចោលដោយសារការភាន់ច្រឡំមានអ្វីខ្លះ ? ចូររៀបរាប់ ?

៣៣- តើសកម្មភាពបោកបញ្ឆោត ឬបំភ្លៃការពិតមានអ្វីខ្លះ ?

៣៤- តើចេតនានៃការឆបោកមានអ្វីខ្លះ ?

៣៥- តើលក្ខខណ្ឌនៃការគម្រាមកំហែងមានអ្វីខ្លះ ? ចូររៀបរាប់ ?

ចម្លើយ

៣១- ការបង្ហាញឆន្ទៈមាន៣ដំណាក់កាល​គឺ ៖

  • មូលហេតុដែលបង្កើតនូវឆន្ទៈខាងក្នុង (ឆន្ទៈពិត)
  • ឆន្ទៈខាងក្នុង (ឆន្ទៈពិត)
  • ឆន្ទៈដែលបានបង្ហាញ (អាចជាឆន្ទៈពិត ឬជាឆន្ទៈមិនពិត)

៣២- អានុភាពនៃការលុបចោលដោយសារការភាន់ច្រឡំមានដូចជា​៖

  • អានុភាពប្រតិសកម្ម កិច្ចសន្យាដែលមានការភាន់ច្រឡំ អាចលុបចោលបាន ហើយសកម្មភាពដែលត្រូវបានលុបចោលនោះ ត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង (មាត្រា៣៥៨ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ។
  • ការសងតាវកាលិក ក្នុងករណីលុបចោលកិច្ចសន្យា តាវកាលិកដែលទទួលបានពីកិច្ចសន្យានឹងក្លាយជាសេចក្តីចម្រើនឥតហេតុ (មាត្រា៧៣៦ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ។ បើបុគ្គលដែលទទួលបានផលប្រយោជន៍មានចេតនា ឬកំហុស ចំពោះកិច្ចសន្យាដែលត្រូវបានបាត់បង់អានុភាព បុគ្គ6លដែលបានទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ ។ លើសពីនេះ បើបុគ្គលដែលត្រូវបាត់បង់ផលប្រយោជន៍ទទួលការខូចខាត​ បុគ្គលដែលបានទទួលផលប្រយោជន៍ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាត (មាត្រា ៧៣៧ កថាខណ្ឌទី២ និងទី៣) ។
  • ការការពារតតិយជន ការលុបចោលកិច្ចសន្យាដោយការភាន់ច្រឡំក្រៅពីភាគីម្ខាងទៀត អាចអះអាងចំពោះតតិយជនបាន ។ ប៉ុន្តែ ប្រសិនបើតតិជនជាជនសុចរិត ហើយគ្មានកំហុសអំពីការភាន់ច្រឡំ នោះមិនអាចអះអាងនូវការលុបចោលចំពោះតតិយជននោះបានឡើយ (មាត្រា ៣៤៦ កថាខណ្ឌទី៤ នៃក្រមរដ្ឋប្បវេណី) ។

៣៣- សកម្មភាពបោកបញ្ឆោត ឬបំភ្លៃការពិតមានដូចជា ៖

  • សកម្មភាពប្រាប់អង្គហេតុមិនពិត ឬសកម្មភាពលាក់អង្គហេតុ ឬបំភ្លៃអង្គហេតុ ។ ប៉ុន្តែ ចាំបាច់ត្រូវស្ថិតនៅក្នុងកម្រិត ដែលមិនត្រូវបានអនុញ្ញាតដោយសង្គម ។
  • ក្នុងករណីតតិយជនក្រៅពីភាគីនៃកិច្ចសន្យាជាអ្នកធ្វើសកម្មភាពឆបោក អ្នកបង្ហាញឆន្ទៈ (អ្នកដែលត្រូវបានគេឆបោក) អាចលុបចោលកិច្ចសន្យាបាន ដោយផ្អែកលើភាគីម្ខាងទៀតនៃកិច្ចសន្យាបានដឹង ឬអាចដឹងអំពីការឆបោកនោះ (មាត្រា៣៤៧-២ នៃក្រមរដ្ឋប្បវេណី) ។
  • មិនចាត់ទុកជាការឆបោកទេ ការភាន់ច្រឡំនៅក្នុងកម្រិតមួយដែលអាចទទួលស្គាល់ជាលក្ខណៈចរចារ ឬបច្ចេកទេសនៅក្នុងកិច្ចការពាណិជ្ជកម្ម ឬបច្ចេកទេសផ្សេងទៀត ។

៣៤- ចេតនានៃការឆបោកមានដូចជា ៖

  • ចេតនាកុហកភាគីម្ខាងទៀតឲ្យយល់ច្រឡំអង្គហេតុ ហើយភាគីនោះក៏បង្ហាញឆន្ទៈតាមរយៈការយល់ច្រឡំអង្គហេតុនោះ ។
  • ករណីអ្នកដែលបានប្រាប់អង្គហេតុមិនពិត មិនបានដឹងអំពីភាពមិនពិតទេនោះ អ្នកប្រាប់អង្គហេតុនោះមិនមានចេតនាទេ ។

៣៥- លក្ខខណ្ឌនៃការគម្រាមកំហែងមានដូចជា ៖

+ សកម្មភាពគម្រាមកំហែងដោយខុសច្បាប់

  • សកម្មភាពដែលធ្វើឲ្យភាគីម្ខាងទៀតភ័យខ្លាច ដោយធ្វើឲ្យដឹងថានៅពេលក្រោយនឹងមានការខូចខាតកើតឡើង ។ ប៉ុន្តែត្រូវស្ថិតនៅក្នុងកម្រិតដែលសង្គមមិនអាចទទួលយកបាន ។
  • ទោះបីជា តតិយជនក្រៅពីភាគីនៃកិច្ចសន្យាជាអ្នកធ្វើសកម្មភាពគម្រាមកំហែងក៏ដោយ ក៏បំពេញលក្ខខណ្ឌដែរ ។
  • វិធីដែលនាំឲ្យមានការខូតខាត សកម្មភាពដែលនាំឲ្យកើតមានការភ័យខ្លាចចំពោះភាគីម្ខាងទៀតរួមមាន ការនិយាយផ្ទាល់មាត់ ការសរសេរជាលិខិត និងកាយវិការជាដើម ។
  • អត្ថន័យដែលនាំឲ្យមានការខូចខាត អត្ថន័យដែលនាំឲ្យកើតមានការភ័យខ្លាចចំពោះភាគីម្ខាងទៀត រួមមានការគម្រាមទាក់ទងនឹងជីវិត រាងកាយ ទ្រព្យសម្បត្តិ កិត្តិយស សេរីភាព ជាដើម ។
  • កម្រិតដែលសង្គមមិនអាចទទួលបាន បើជាសកម្មភាពនៅក្នុងកម្រិតដែលអាចនិយាយថាជាការប្រើសិទ្ធិដោយត្រឹមត្រូវ នោះមិនអាចនិយាយថា មានភាពផ្ទុយច្បាប់ ហើយក៏មិនអាចកើតមាននូវការគម្រាមកំហែងនោះដែរ ។

+ ចេតនាគម្រាមកំហែង

  • គឺជាចេតនាគម្រាមភាគីម្ខាងទៀតឲ្យមានការភ័យខ្លាច ហើយភាគីក៏បង្ហាញឆន្ទៈជាកំណត់តាមរយៈការភ័យខ្លាចនោះ ។
  • ករណីធ្វើសកម្មភាពដែលមើលទៅហាក់ដូចជាការគម្រាមកំហែងតែពុំមានបំណង ធ្វើឲ្យភាគីម្ខាងទៀតមានការភ័យខ្លាចទេ នោះមិនមានចេតនាទេ ។

+ ការបង្ហាញឆន្ទៈមានការភ័យខ្លាច

  • ដើម្បីបំពេញលក្ខខណ្ណនៃការគម្រាមកំហែង ភាគីម្ខាងដែលបង្ហាញឆន្ទៈ ត្រូវតែមានការភ័យខ្លាចនៅពេលបង្កើតកិច្ចសន្យា​។ ប៉ុន្តែ ករណីដែលអ្នកបង្ហាញឆន្ទៈជាមនុស្សដែលមានស្មារតីហ្នឹងហ្នរ ហើយទោះបីជាមានការគម្រាមពីអ្នកគម្រាមកំហែងក៏ដោយ ក៏មិនមានការភ័យខ្លាចដែរនោះ ការគម្រាមកំហែងមិនកើតឡើងទេ ។

+ ការបង្ហាញឆន្ទៈដោយសារការគម្រាមកំហែង

  • ប្រសិនបើការបង្ហាញឆន្ទៈរបស់អ្នកបង្ហាញឆន្ទៈ​ ធ្វើឡើងដោយសារឥទ្ធិពលអ្វីមួយធ្វើឲ្យភ័យខ្លាច​ នោះជាការគម្រាមកំហែង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login