ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សមាសភាគនៃដី ជាគោលការណ៍វត្ថុនៅជាប់នឹងដី ឬវត្ថុដែលក្លាយជាភាគមួយនៃដី ពិសេសអគារ ឬសំណង់ ដែលសង់នៅលើដី ហើយមិនអាចប្តូរកន្លែងបាន ឬពូជដែលសាបនៅលើដី ដំណាំដែលបានដាំ រុក្ខជាតិដែលដុះនៅលើដី គឺជាសមាសភាគនៃដីលុះត្រាតែមិនបំបែកចេញពីដី ហើយមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធី ឯករាជ្យឡើយលើកលែងតែមានបញ្ញាត្តិផ្សេងៗ (មាត្រា ១២២) ។ បើផ្អែកតាមមាត្រា ១២២ នៃក្រមនេះ មានន័យថា (ក)ជាកម្មសិទ្ធិករលើដី ដូចជាអគារ សំណង់ ដំណាំ រុក្ខជាតិ ដែលនៅលើជាប់នឹងដី គឺជាសមាសភាគនៃដី និងជាកម្មវត្ថុនៃកម្មសិទ្ធិរបស់ (ក) នៅលើដីនោះ ។ ប៉ុន្តែក៏មានករណីលើកលែងផងដែរ ចំពោះសមាសភាគនៃដី ។