Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើបទប្បញ្ញត្តិទូទៅជាអ្វី ?

៤២- តើក្រមរដ្ឋប្ប​វេណីបានធ្វើការបែងចែកបុគ្គលជាប៉ុន្មានប្រភេទ ?

៤៣- តើអ្វីទៅជាការប្រកាសអំពីការបាត់ខ្លួន ?

៤៤- តើការប្រកាសអំពីការបាត់ខ្លួនមានប៉ុន្មានប្រភេទ ?

៤៥- តើអ្វីទៅហៅថាការបាត់ខ្លួនធម្មតា ?

ចម្លើយ

៤១- បទប្បញ្ញត្តិទូទៅ គឺជាវិធានមូលដ្ឋាននៃនីតិរដ្ឋប្បវេណី ឬជានីតិឯកជនដែលបញ្ញត្តិដោយក្រមរដ្ឋប្បវេណី និងផ្តល់សិទ្ធិឲ្យចៅក្រមក្នុងការបកស្រាយ ដោយយកមាត្រាមូលដ្ឋាននៃមាត្រាខាងលើនោះមកប្រើប្រាស់ក្នុងករណីដែលមិនមានវិធាន ឬគោលការណ៍ផ្សេងទៀតបានចែងពាក់ព័ន្ធទៅនឹងករណីវិវាទ ។

៤២- ក្រមរដ្ឋប្ប​វេណីបានធ្វើការបែងចែកបុគ្គលជា២ប្រភេទគឺ ៖

  • រូបវន្តបុគ្គល គឺជាមនុស្ស
  • នីតិបុគ្គល គឺជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចពិសេសដែលទទួលស្គាល់ដោយច្បាប់ ។

៤៣- ការប្រកាសអំពីការបាត់ខ្លួន គឺជាស្ថានភាពដែលចាត់ទុកថាបុគ្គលនោះបានទទួលមរណភាពទៅលើទំនាក់ទំនងគតិយុត្តិជុំវិញលំនៅដ្ឋានដើម តាមរយៈនីតិដែលបានកំណត់ក្នុងករណីដែលពុំមានដំណឹងច្បាស់លាស់ថា បុគ្គលនោះនៅរស់ឬស្លាប់ក្នុងអំឡុងពេលកំណត់ ។ ក្នុងករណីដែលពុំមានដំណឹងរយៈពេលយូរថា បុគ្គលនោះនៅរស់ឬស្លាប់ ទ្រព្យសម្បត្តិដែលបានបន្សល់ទុកនោះ ទោះដល់ពេលណាក៏ដោយ ក៏មិនអាចធ្វើសន្តតិកម្មបានទេ តែចាំបាច់ត្រូវមានអ្នកគ្រប់គ្រងបន្ត ហើយសហព័ទ្ធក៏មិនអាចរៀបអាពាហ៍ពិពាហ៍ម្តងទៀតទេ ។ ដូច្នេះ ក្រមរដ្ឋប្បវេណីបញ្ញត្តនូវប្រព័ន្ធនៃការប្រកាសអំពីការបាត់ខ្លួននេះឡើងដើម្បីអាចធ្វើសន្តតិកម្មនូវទ្រព្យសម្បត្តិ និងសហព័ទ្ធម្ខាងទៀតអាចរៀបអាពាហ៍ពិពាហ៍ថ្មីបាន ។

៤៤- ការប្រកាសអំពីការបាត់ខ្លួនមាន២ប្រភេទគឺ ៖

  • ការបាត់ខ្លួនធម្មតា
  • ការបាត់ខ្លួនពិសេស ។

៤៥- ការបាត់ខ្លួនធម្មតា គឺនៅពេលមិនមានដំណឹងច្បាស់លាស់រយៈពេល៥ឆ្នាំថា បុគ្គលដែលអវត្តមាននោះនៅរស់ឬស្លាប់ ។ តុលាការ អាចប្រកាសអំពីការបាត់ខ្លួនតាមពាក្យសុំរបស់សហព័ន្ធ អ្នកដែលត្រូវបានសន្មតថាជាសន្តតិជន អច្ច័យលាភី អ្នកទទួលប្រាក់ធានារ៉ាបរង អ្នកមានសិទ្ធិអំណាចមេបា អ្នកអាណាព្យាបាលឪពុកម្តាយ ឬអ្នកផ្សេងទៀតដែលមានផលប្រយោជន៍សំខាន់តាមផ្លូវច្បាប់ក្នុងការប្រកាសអំពីការបាត់ខ្លួន (មាត្រា៤១ កថាខណ្ឌទី១) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login