Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើនីតិបុគ្គលមិនយកចំណេញគឺជាអ្វី ?

៥២- តើនីតិបុគ្គលបម្រើប្រយោជន៍សាធារណៈគឺជាអ្វី ?

៥៣- តើនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតគឺជាអ្វី ?

៥៤- តើនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតគឺជាអ្វី ?

៥៥- តើមូលហេតុនៃការរំលាយមានអ្វីខ្លះ ?

ចម្លើយ

៥១- នីតិបុគ្គលមិនយកចំណេញ ជានីតិបុគ្គលដែលបង្កើតឡើងក្នុងគោលបំណងមិនទាញយកចំណេញ (មាត្រា៤៦ កថាខណ្ឌទី២) ។

៥២- នីតិបុគ្គលបម្រើប្រយោជន៍សាធារណៈ គឺជានីតិបុគ្គលមិនយកចំណេញ ដែលមានគោលបំណងពិសេស ដើម្បីបម្រើប្រយោជន៍សាធារណៈ (មាត្រា៤៦ កថាខណ្ឌទី២ វាក្យខណ្ឌទី២) ។

៥៣- នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ជា (នីតិបុគ្គលសាជីវកម្ម ដែលមានសមាជិកទទួលខុសត្រូវនូវកាតព្វកិច្ចរបស់នីតិបុគ្គល តាមកម្រិតនៃទ្រព្យសម្បត្តិដែលខ្លួនបានធ្វើវិភាគទាន) ។ ក្នុងករណីនេះ សមាជិកនីមួយៗមិនចាំបាច់សងបំណុលរបស់នីតិបុគ្គល ដោយប្រើទ្រព្យសម្បត្តិរបស់ខ្លួនឡើយ ។

៥៤- នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត គឺជា (នីតិបុគ្គលសាជីវកម្មដែលមានសមាជិកទទួលខុសត្រូវនូវកាតព្វកិច្ចរបស់នីតិបុគ្គល ដោយយកទ្រព្យសម្បត្តិទូទៅរបស់ខ្លួន ) ។ ក្នុងករណីនេះ ម្ចាស់បំណុលនៃនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត អាចប្រមូលបំណុលរបស់ខ្លួនពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់សមាជិកម្នាក់ៗបាន ប្រសិនបើនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត មិនអាចសងបំណុលពីទ្រព្យសម្បត្តិរបស់ខ្លួនបាន​។

៥៥- មូលហេតុនៃការរំលាយមានដូចជា ៖

  • នីតិបុគ្គលត្រូវរំលាយ ដោយមូលហេតុមានដូចជា កំណត់ក្នុងលក្ខន្តិកៈបញ្ចប់គោលបំណង ឬអលទ្ធភាពក្នុងការបំពេញកិច្ចការក្ស័យធន សាលក្រម ឬសាលដីកាដែលបញ្ជាឲ្យរំលាយ (មាត្រា៦៤ កថាខណ្ឌទី១ ចំណុចក-ឃ)។
  • អាចត្រូវរំលាយដោយសេចក្តីសម្រេចនៃមហាសន្និបាតសមាជិក​ ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត គឺត្រូវមានការយល់ព្រមពីសមាជិកចាប់ពាក់កណ្តាលឡើទៅនៃចំនួនសមាជិកទាំងអស់ និងដោយសម្លេងចំនួនចាប់ពី៣ភាគ៤ ឡើងទៅនៃសិទ្ធិសម្រេចរបស់សមាជិកទាំងអស់ (មាត្រា ៦៤ កថាខណ្ឌទី២) ។
  • ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ត្រូវមានមតិយល់ស្របនៃសមាជិកទាំងអស់ (មាត្រា៦៤ កថាខណ្ឌទី២-៣) ។
  • និងត្រូវរំលាយផងដែរបើសិនសមាជិកនៅសល់តែម្នាក់ (មាត្រា៦៤ កថាខណ្ឌទី២ ចំណុចខ) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login