Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើការបាត់ខ្លួនពិសេសគឺជាអ្វី ?

៤៧- តើអ្វីទៅហៅថានីតិបុគ្គល ?

៤៨- តើនីតិបុគ្គលមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៤៩- តើនីតិបុគ្គលមូលនិធិគឺជាអ្វី ?

៥០- តើនីតិបុគ្គលយកចំណេញគឺជាអ្វី ?

ចម្លើយ

៤៦- ការបាត់ខ្លួនពិសេស គឺអនុវត្តទៅលើករណីដែលមិនច្បាស់ថាបុគ្គលដែលជួប្រទះនឹងគ្រោះថ្នាក់នៅរស់ ឬស្លាប់ ។ បុគ្គលដែលចូលទៅតំបន់ដែលមានសង្រ្គាម បុគ្គលដែលមានវត្តមាននៅក្នុងនាវាដែលបានលិច ឬបុគ្គលដែលបានជួបប្រទះនឹងគ្រោះថ្នាក់ផ្សេងទៀតដែលអាចនាំឲ្យទទួលមរណភាព ហើយពុំមានដំណឹងថាបុគ្គលនោះនៅរស់ ឬទទួលមរណភាព ក្នុងអំឡុងពេល១ឆ្នាំ ក្រោយពីចប់សង្រ្គាម ក្រោយពីនាវាបានលិច ឬក្រោយពីគ្រោះថ្នាក់នោះបានកន្លងផុតទៅតុលាការអាចប្រកាសអំពីការបាត់ខ្លួនបានតាមពាក្យសុំរបស់អ្នកដែលមានទំនាក់ទំនងផលប្រយោជន៍ដូចខាងលើ (មាត្រា៤១ កថាខណ្ឌទី២) ។

៤៧- នីតិបុគ្គល គឺសំដៅទៅលើក្រមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច (សន្ទានុក្រមនៃក្រមរដ្ឋប្បវេណី) ។ ក្រុមប្រមូលផ្តុំនៃមនុស្ស (សាជីវកម្ម) ឬក្រុមប្រមូលនៃទ្រព្យសម្បត្តិ (មូលនិធិ) ក៏ដូចគ្នាផងដែរ នៅក្រោមលក្ខខណ្ឌជាកំណត់មួយ ឋានៈជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចនឹងត្រូវបានទទួលស្គាល់ផងដែរ ។ សាជីវកម្ម ឬមូលនិធិបែបនេះ ហៅថានីតិបុគ្គល ។ សមត្ថភាពទទួលសិទ្ធិរបស់នីតិបុគ្គល បែបនេះគេហៅថា បុគ្គលភាពគតិយុត្ត ឬភាពជានីតិបុគ្គល ។ នីតិបុគ្គល ត្រូវបានចាត់ទុកដូចជាបុគ្គលតាមការនិម្មិតរបស់ច្បាប់ ។

៤៨- នីតិបុគ្គលមានពីរប្រភេទ មានដូចជា ៖

  • នីតិបុគ្គលសាជីវកម្ម
  • នីតិបុគ្គលមូលនិធិ ។

៤៩- នីតិបុគ្គលមូលនិធិ ជាបណ្តុំនៃទ្រព្យសម្បត្តិវិភាគទានដែលត្រូវបានផ្តល់ជាឋានៈជាម្ចាស់នៃសិទ្ធិនិងកាតព្វកិច្ចដោយឯករាជ្យ (មាត្រា៤៦ កថាខណ្ឌទី១) ។ ឧទាហរណ៍ ការបង្កើត (មូលនិធិអភិរក្សព្រៃកោងកាង) ដែលមានចូលរួមវិភាគទានពីបុគ្គលម្នាក់ ឬច្រើននាក់ ។

៥០- នីតិបុគ្គលយកចំណេញ គឺនីតិបុគ្គលដែលបង្កើតក្នុងគោលបំណងទាញយកចំណេញ (មាត្រា៤៦ កថាខណ្ឌទី២) ។ ឧទាហរណ៍ ក្រុមហ៊ុននំស្រួយលីលី ក្រុមហ៊ុនស្រាបៀរអង្ករ ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ក្រុមហ៊ុនជីបម៉ុងគ្រុបជាដើម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login