តួនាទីវប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យ ៖
- វប្បធម៌សន្ទនាផ្តល់ប្រយោជន៍ជាតិ ជាធំជាងប្រយោជន៍បុគ្គល
- បញ្ចៀសបានសង្គ្រាមពាក្យសម្តី និងទំនាស់ផ្សេងៗក្នុងសង្គម
- ជាវេទិការជជែកដេញដោល និងពិភាក្សាឈរលើគោលការណ៍ស្មើភាពគ្នា
- ជាគំរូល្អក្នុងសង្គមជាតិប្រកបដោយភាពជឿជាក់ពីសំណាក់រាស្រ្ត
- មានទំនួលខុសត្រូវលើប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យ
- បញ្ចៀសរាល់អំពើហឹង្សា និងសង្គ្រាម
- ដោះស្រាយរាល់អំពើហិង្សា និងសន្តិវិធី
- ផ្តល់នូវភាពស្មោះត្រង់ និងភាពជឿជាក់គ្នាទៅវិញទៅមក
- បង្កើនសាមគ្គីភាព និងសហប្រតិបត្តិការប្រសើរជាងមុន
- ពុំមានការគំរាមកំហែងគ្នាទៅវីញទៅមក
- គោរពគ្នាទៅវិញទៅមកក្នុងភាពថ្លៃថ្នូរ ។