2019-12-18 14:08
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦១- តើការសម្រួលចំណែកមត៌កគឺជាអ្វី ?
១៦២- តើបុគ្គលនៅក្នុងន័យនៃមតកសាសន៍សំដៅទៅលើអ្វី ?
១៦៣- តើទម្រង់នៃមតកសាសន៍មានអ្វីខ្លះ ?
១៦៤- តើច្បាប់បានកំណត់នូវប្រភេទបុគ្គលណាខ្លះដែលគ្មានលក្ខណៈសម្បត្តិធ្វើជាសាក្សីបាន?
១៦៥- តើទម្រង់ធម្មតានៃមតកសាសន៍មានអ្វីខ្លះ ?
ចម្លើយ
១៦១- ការសម្រួលចំណែកមត៌ក គឺជាការស្វែងរកឲ្យឃើញនូវចំនួនមត៌កពិតដែលមតកជនមានមុនពេលមត៌កត្រូវបានចាប់ផ្តើម និងទទួលបាននូវភាពត្រឹមត្រូវ និងស្មើភាពគ្នាក្នុងចំណោមសហសន្តតិជន ។ ក្នុងករណីខ្លះចំនួនមត៌ករបស់មតកជនត្រូវបានបង្រួមដែលបណ្តាលមកពីហេតុជាច្រើន តួយ៉ាងមុនពេលស្លាប់មតកជនបានយកចំណែកមត៌កមួយចំនួនទៅធ្វើប្រទានកម្ម ឬអច្ច័យទានផ្សេងៗឲ្យសន្តតិជនណាម្នាក់ ជាផលប្រយោជន៍ពិសេស ។ វាក៏អាចមានករណីខ្លះផ្សេងទៀតដែលធ្វើឲ្យចំនួនមត៌កសរុបរបស់មតកជនរីកផងដែរ ដូចជាការចូលរួមរបស់សន្តិជនណាម្នាក់ក្នុងការមើលថែមតកជនមុនពេលស្លាប់ ការជួយធ្វើឲ្យកើននូវចំនួនទ្រព្យរបស់មតកជនជាដើម ។
១៦២- បុគ្គលនៅក្នុងន័យនៃមតកសាសន៍ សំដៅទៅលើបុគ្គលពីរប្រភេទ គឺអនីតិជន និងនីតិជន ដែលនីតិជនក្នុងន័យនេះរាប់បញ្ជូលទាំងអ្នកនៅក្រោមរបបអាណាព្យាបាលទូទៅ ឬអ្នកនៅក្រោមហិតូបត្ថម្ភ ដែលបានទទួលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភ ។ ជនទាំងពីរប្រភេទនេះទាមទារឲ្យមានសមត្ថភាពខាងឆន្ទៈគ្រប់គ្រាន់ លើកលែងតែជនស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ចាំបាច់ទាមទារឲ្យមានស្ថានភាពប្រសើរឡើងវិញនូវសមត្ថភាពក្នុងការយល់ដឹង និងអាចវិនិច្ឆ័យបាននូវសកម្មភាពខាងផ្លូវច្បាប់របស់ខ្លួន និងតម្រូវឲ្យមានវត្តមានអមរបស់វេជ្ជបណ្ឌិតផងដែរ (មាត្រា១១៧៦) ។ ដោយឡែក អនីតិជនដែលទទួលបានអត្តាធីនភាពត្រូវបានទទួលស្គាល់ថាអាចធ្វើមតកសាសន៍បានផងដែរ ។ ដោយហេតុថា ជនស្ថិតក្រោមអាណាព្យាបាលទូទៅ ឬស្ថិតក្រោមហិតូបត្ថម្ភត្រូវបានច្បាប់ទទួលស្គាល់នូវលក្ខណៈសម្បត្តិក្នុងការធ្វើមតកសាសន៍ ដូច្នេះអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភមិនអាចលុបមតកសាសន៍ចោលបានទេ (មាត្រា១១៦៨ កថាខណ្ឌទី២) ។ ប្រសិនបើមតកសាសន៍ធ្វើឡើងដោយជនដែលខ្វះសមត្ថភាពក្នុងការធ្វើមតកសាសន៍ (ដូចជាអនីតិជន ឬជនដែលគ្មានសមត្ថភាពខាងឆន្ទៈ) មតកសាសន៍ត្រូវចាត់ទុកជាមោឃៈ (មិនមែនមានន័យថាអាចលុបចោលបាននោះទេ) ។
១៦៣- ទម្រង់នៃមតកសាសន៍មានដូចជា ៖
១៦៤- ច្បាប់ក៏បានកំណត់នូវប្រភេទបុគ្គលមួយចំនួនដែលគ្មានលក្ខណៈសម្បត្តិធ្វើជាសាក្សីបាន មានដូចជា ៖
១៦៥- ទម្រង់ធម្មតានៃមតកសាសន៍មានដូចជា ៖