សិទ្ធិអំណាច និងតួនាទីរបស់សន្តតិជនមានដូចជា៖
- អាចមានវត្តមាននៅពេលអ្នកប្រតិបត្តិមតកសាសន៍ធ្វើបញ្ជីសារពើភ័ណ្ឌនៃទ្រព្យ (១២១៩)
- ទទួលដំណឹងអំពីការជ្រើសអ្នកប្រតិបត្តិមតកសាសន៍ (១២១៤-១)
- ទទួលដំណឹងអំពីការលាឈប់របស់អាណត្តិទាយក (១២១៤-២) និងស្នើសុំទៅតុលាការ ជ្រើសរើសអ្នកប្រតិបត្តិមតកសាសន៍ថ្មីតាម (១២១៨) ករណីមានមូលហេតុដូចក្នុងចែង (១២១៧ ក.រ) ។
- ស្នើសុំទៅតុលាការបើកនិងពិនិត្យមតកសាសន៍ករណីមតកសាសន៍គ្មានអ្នកថែរក្សា (១២១៣-១/២) ។
- សង្កេតការណ៍អំពីការបើកលិខិតមតកសាសន៍ដែលបិទដោយប្រថាប់ត្រានៅតុលាការ (១២១៣-៣)
- ដាស់តឿនឲ្យអ្នកប្រតិបត្តិមតកសាសន៍កាន់មុខងារ (១២១៦-១) និងដាស់តឿនឲ្យអាណត្តិគាហកកំណត់អ្នកប្រតិបត្តិមតកសាសន៍ (១២១៤-១) ។
- សិទ្ធិទាមទារលើភាគបម្រុង ករណីមានការបំពាន (១២៣០-១) និងឲ្យកាត់បន្ថយដើម្បីបង្រ្គប់ភាគបម្រុង (១២៣៥), ការបោះបង់ភាគបម្រុង (១២៤៦) ។