Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វត្តមានបារាំងនៅលើទឹកដីខ្មែរផ្តល់ផលវិជ្ជមាននិងអវិជ្ជមានដូចជា៖

ផលវិជ្ជមាន

  • លើកស្ទួយវិស័យវប្បធម៌ ដោយជួយសិក្សាស្រាវជ្រាវអំពីវប្បធម៌ខ្មែរនិងជួសជុលប្រាសាទបុរាណ
  • ជួយទាមទារយកខេត្តមួយចំនួនពីសៀមមកឲ្យខ្មែរវិញដូចជា ខេត្តម្លូព្រៃ ទន្លរពៅ និងខេត្តកោះកុងនៅឆ្នាំ១៩០៤ ព្រមទាំងខេត្តបាត់ដំបងនិងមហានគរ សេរីសោភ័ណ្ឌតាមរយៈសន្និសញ្ញាបារាំងសៀមថ្ងៃ២៣ ខែ មិនា ១៩០៧
  • ជួយពង្រឹងវិស័យអប់រំនៅស្រុកខ្មែរ ដោយបានយកចិត្តទុកដាក់បង្កើតសាលារៀន វត្ត សាលាតាមឃុំនិងសាលាបឋមសិក្សាបារាំង ចំណែកឯមធ្យមសិក្សាបង្កើតដំបូងមានតែវិទ្យាល័យស៊ីសុវត្ថិមួយគត់នៅឆ្នាំ១៩០៤
  • នៅឆ្នាំ១៩១៥ បង្កើតគណកម្មការរៀបចំវចនានុក្រមខ្មែរឡើងដើម្បីឲ្យភាសាជាតិមានលក្ខណៈប្រាកដនិយម
  • វិស័យសេដ្ឋកិច្ច ធ្វើឲ្យវិស័យនិងដំណាំកសិឧស្សាហកម្ម មួយចំនួនដូចជាម្រេច ក្រចៅ ថ្នាំជក់ កៅស៊ូ...មានការរីកចម្រើនគួរឲ្យគត់សម្គាល់
  • លើកស្ទួយជីវភាពកម្មករ និងបង្កើតមន្ទីរពេទ្យទំនើបៗសម្រាប់កម្មករ
  • កសាងគមនាគន៍ដូចជាស្ពាន ថ្នល់ ផ្លូវរថភ្លើង...​។​

ផលអវិជ្ជមាន

  • ធ្វើឲ្យសង្គមខ្មែរកាន់តែក្រីក្រឡើងតាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវពន្ធខ្លួន រហូតដល់ពន្ធសត្វពាហនៈនិងបានធ្វើឲ្យខ្មែរបាត់បង់វត្ថុកេតនភណ្ឌជាតិខ្មែរ
  • ធ្វើឲ្យប្រជាជនខ្មែរស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១និងទី២
  • បាត់បង់ទឹកដីកម្ពុជាក្រោមនិងតំបន់ដាឡាតដោយកាត់ឲ្យយួន
  • ទឹកដីតំបន់អាតាពីត្រូវបារាំងដាក់ឲ្យនៅក្រមការគ្រប់គ្រងរបស់ឡាវ
  • ខេត្តត្រាតត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀម ... ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login