Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៧១- តើការលុបចោលមតកសាសន៍ ដោយការបដិសេធន៍នូវលិខិតមត៌កចំពោះករណីអ្វីខ្លះ ?

១៧២- ​តើបុគ្គលណាខ្លះដែលមិនអាចក្លាយជាអ្នកប្រតិបត្តិមតកសាសន៍ ?

១៧៣- តើសិទ្ធិអំណាច និងតួនាទីអ្នកប្រតិបត្តិមតកសាសន៍មានអ្វីខ្លះ ?

១៧៤- តើសិទ្ធិអំណាច និងតួនាទីរបស់សន្តតិជនមានអ្វីខ្លះ ?

១៧៥- តើអច្ច័យទានគឺជាអ្វី ?

ចម្លើយ

១៧១- ការលុបចោលមតកសាសន៍ ដោយការបដិសេធន៍នូវលិខិតមត៌កចំពោះករណីដូចខាងក្រោម ៖

  • ម្ចាស់បំណុលបានបំផ្លាញច្បាប់ដើមនៃមតកសាសន៍ដោយចេតនា ។ ត្រូវចាត់ទុកថាបានលុបចោលមតកសាសន៍ចំពោះផ្នែកដែលបំផ្លាញនោះ ។
  • ម្ចាស់បណ្តាំបានបំផ្លាញវត្ថុដែលជាកម្មវត្ថុនៃមតកសាសន៍ដោយចេតនា ។

១៧២- បុគ្គលដែលមិនអាចក្លាយជាអ្នកប្រតិបត្តិមតកសាសន៍មានដូចជា ៖

  • ជននៅក្រោមអាណាព្យាបាល
  • ជននៅក្រោមហិតូបត្ថម្ភ
  • អនីតិជន
  • ជនធនក្ស័យ
  • ជនដែលមានមូលហេតុត្រូវបញ្ចប់អាណត្តិដូចចែងក្នុងមាត្រា (៦៤៩-១) ។

១៧៣- សិទ្ធិអំណាច និងតួនាទីអ្នកប្រតិបត្តិមតកសាសន៍មានដូចជា ៖

  • ធ្វើបញ្ជីសាពើភ័ណ្ឌនៃទ្រព្យសម្បត្តិ និងប្រគល់បញ្ជីនោះឲ្យសន្តតិជន ដោយគ្មានការយឺតយ៉ាវ (១២១៩-១) ។
  • សិទ្ធិនិងករណីយកិច្ចគ្រប់គ្រងមត៌ក និងធ្វើរាល់សកម្មភាពផ្សេងទៀតដែលចាំបាច់ ដើម្បីប្រតិបត្តិមតកសាសន៍ (១២២០) ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុច្ចរិត (៦៤០) ។
  • ធ្វើសកម្មភាពក្នុងនាមជាអ្នកប្រតិបត្តិមតកសាសន៍ចំពោះមត៌កត្រូវប្រត្តិនោះ (១២២៣-១) ហើយសកម្មភាពរបស់ខ្លួនត្រូវមានអានុភាពផ្ទាល់ចំពោះសន្តតិជន (១២២៣-២) ។
  • អាចជ្រើសតាំងបន្តអ្នកប្រតិបត្តិមតកសាសន៍ (១២២៤-១) និងទទួលខុសត្រូវក្នុងការជ្រើសរើសនេះ (១២២៤-២) ។
  • សិទ្ធិសម្រេច ដោយយកសម្លេងលើសពាក់កណ្តាលករណីសហអ្នកប្រតិបត្តិមតកសាសន៍ (១២២៥-១) ។
  • ទទួលកម្រៃតាមមតកសាសន៍ (១២២៦-១) ឬទទួលកម្រៃតាមការសម្រេចពីតុលាការ (១២២៦-២) ក្នុងនាមជាអ្នកគ្រប់គ្រងដោយសុច្ចរិត (៦៤០) និង/ឬមិនទទួលយកកម្រៃ ។
  • ការឈប់ធ្វើជាអ្នកប្រតិបត្តិដោយមានការអនុញ្ញាតពីតុលាការ (១២១៧-១) និងករណីយកិច្ចឈប់ធ្វើអ្នកប្រតិបត្តិមតកសាសន៍ដោយការបញ្ឈប់ពីតុលាការ (១២២៧-២) ។
  • ប្រតិបត្តិមតកសាសន៍ចំពោះទ្រព្យសម្បត្តិបានកំណត់ជាក់លាក់តាម (១២២២) ដូចមានចែងក្នុង (១២១៩, ១២២០ និង ១២២១) ។

១៧៤- សិទ្ធិអំណាច និងតួនាទីរបស់សន្តតិជនមានដូចជា​៖

  • អាចមានវត្តមាននៅពេលអ្នកប្រតិបត្តិមតកសាសន៍ធ្វើបញ្ជីសារពើភ័ណ្ឌនៃទ្រព្យ (១២១៩)
  • ទទួលដំណឹងអំពីការជ្រើសអ្នកប្រតិបត្តិមតកសាសន៍ (១២១៤-១)
  • ទទួលដំណឹងអំពីការលាឈប់របស់អាណត្តិទាយក (១២១៤-២) និងស្នើសុំទៅតុលាការ ជ្រើសរើសអ្នកប្រតិបត្តិមតកសាសន៍ថ្មីតាម (១២១៨) ករណីមានមូលហេតុដូចក្នុងចែង (១២១៧ ក.រ) ។
  • ស្នើសុំទៅតុលាការបើកនិងពិនិត្យមតកសាសន៍ករណីមតកសាសន៍គ្មានអ្នកថែរក្សា (១២១៣-១/២) ។
  • សង្កេតការណ៍អំពីការបើកលិខិតមតកសាសន៍ដែលបិទដោយប្រថាប់ត្រានៅតុលាការ (១២១៣-៣)
  • ដាស់តឿនឲ្យអ្នកប្រតិបត្តិមតកសាសន៍កាន់មុខងារ (១២១៦-១) និងដាស់តឿនឲ្យអាណត្តិគាហកកំណត់អ្នកប្រតិបត្តិមតកសាសន៍ (១២១៤-១) ។
  • សិទ្ធិទាមទារលើភាគបម្រុង ករណីមានការបំពាន (១២៣០-១) និងឲ្យកាត់បន្ថយដើម្បីបង្រ្គប់ភាគបម្រុង (១២៣៥), ការបោះបង់ភាគបម្រុង (១២៤៦) ។

១៧៥- អច្ច័យទាន គឺជាប្រទានកម្មដែលម្ចាស់បណ្តាំបានធ្វើទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ខ្លួន តាមរយៈមតកសាសន៍​(សន្ទានុក្រមរដ្ឋប្បវេណី) ។ អ្នកទទួលអច្ច័យទានហៅថា “អច្ច័យលាភី” ។ ទោះបីជាយ៉ាងណាក៏ដោយអច្ច័យទានមិនអាចបំពានលើភាគបម្រុងឡើយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login