Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦៦- តើចំណុចនៃមតកសាសន៍សំដៅដល់អ្វី ?

១៦៧- តើការកំណត់ចំណែកមត៌កមានអ្វីខ្លះ ?

១៦៨- តើការកំណត់នូវវិធីបែងចែកមត៌ក (មាត្រា ១១៨៣ ក.រ) មានអ្វីខ្លះ ?

១៦៩- តើការធ្វើអនុប្បទានទ្រព្យសម្បត្តិដោយមតកជន ឬម្ចាស់បណ្តាំអាចមានរូបភាពប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

១៧០- តើក្រមរដ្ឋប្បវេណីបានកំណត់អំពីការលុបចោលនូវមតកសាសន៍អ្វីខ្លះ ?

ចម្លើយ

១៦៦- ចំណុចនៃមតកសាសន៍ គឺសំដៅដល់ខ្លឹមសារដែលមាននៅក្នុងមតកសាសន៍មួយ ។ ក្រមរដ្ឋប្បវេណីបានកំណត់នូវចំណុចមួយចំនួន ដែលអាចត្រូវបានដាក់បញ្ជូលនៅក្នុងមតកសាសន៍ ហេតុនេះក្នុងករណីដែលមតកជន ឬម្ចាស់បណ្តាំបានសរសេរចំណុចផ្សេងៗទៀត ក្រៅពីចំណុចដែលច្បាប់បានកំណត់នោះចំណុចទាំងនេះនឹងពុំមានអានុភាពតាមផ្លូវច្បាប់ឡើយ ។

១៦៧- ការកំណត់ចំណែកមត៌កមានដូចជា ៖

  • មតកជនអាចធ្វើការកំណត់ចំណែកមត៌កនៃសហសន្តិជនដោយមតកសាសន៍បាន ។ ចំណែកមត៌ករបស់សន្តតិជន ដែលមតកជនបានកំណត់នេះអាចហៅថា “ចំណែកមត៌កតាមការកំណត់” ។ ចំណុចនេះបង្ហាញអំពីការកំណត់ចំណែកមត៌កដោយមតកជន ដែលអាចផ្សេងពីការកំណត់ចំណែកមត៌កតាមច្បាប់ ។
  • នៅក្នុងការកំណត់ចំណែកមត៌ក មតកជនអាចបង្ហាញឆន្ទៈផ្ទុយនឹងមាត្រា១១៦៣ ក.រ (ចំណែកមត៌ករបស់អ្នកទទួលផលប្រយោជន៍ពិសេស) ប៉ុន្តែចំពោះការកំណត់ចំណែកមត៌ក ដែលបំពានភាគបម្រុង ត្រូវអនុលោមតាមបញ្ញត្តិស្តីពីភាគបម្រុង ។
  • បើមត៌កជនបានកំណត់ចំណែកមត៌កចំពោះសន្តតិជនតែម្នាក់ ឬច្រើននាក់ ក្នុងចំណោមសហសន្តតិជនទាំងអស់ ចំណែកមត៌ករបស់សហសន្តតិជនផ្សេងទៀត ត្រូវកំណត់ដោយយោងតាមបញ្ញត្តិនៃផ្នែកទី៣ (ការសម្រួលចំណែកមត៌ក) នៃជំពូកទី២ ។

១៦៨- ការកំណត់នូវវិធីបែងចែកមត៌ក (មាត្រា ១១៨៣ ក.រ) មានដូចជា ៖

  • មតកជនអាចកំណត់អំពីវិធីបែងចែកមត៌កតាមមតកសាសន៍ ឬអាចប្រគល់អាណត្តិឲ្យតតិយជនកំណត់វិធីនោះបាន ។ ប៉ុន្តែសហសន្តតិជនមិនត្រូវបានអនុញ្ញាតឲ្យទទួលអាណត្តិជាអ្នកកំណត់នូវវិធីបែងចែកមត៌កឡើយ ។
  • មតកជនអាចហាមឃាត់មិនឲ្យបែងចែកមត៌កក្នុងអំឡុងពេល ០៥ឆ្នាំ គិតពីពេលចាប់ផ្តើមសន្តតិកម្មបាន ។ ដោយហេតុថាមត៌កដែលមិនទាន់បែងចែក ត្រូវបានចាត់ទុកជា កម្មសិទ្ធិអវិភាគរបស់សហសន្តតិជនទាំងអស់ (មាត្រា១១៤៨ ក.រ) ហេតុនេះការកំណត់អំឡុងពេល០៥ឆ្នាំ គឺដើម្បីឲ្យស៊ីសង្វាក់នឹងមាត្រា២១១ ក.រ (សិទ្ធិទាមទារបែងចែកវត្ថុកម្មសិទ្ធិអវិភាគ) ។

១៦៩- ការធ្វើអនុប្បទានទ្រព្យសម្បត្តិដោយមតកជន ឬម្ចាស់បណ្តាំអាចមានរូបភាព០៣យ៉ាងគឺជ ៖

  • វិភាគទានទ្រព្យសម្បត្តិដើម្បីបង្កើតនីតិបុគ្គលមូលនិធិដោយមតកសាសន៍ (មាត្រា១១៣ ក.រ)
  • អច្ច័យទាន (មាត្រា ១១៩៩ ក.រ)
  • អនុប្បទានទ្រព្យសម្បត្តិចំពោះសន្តតិជន (មាត្រា ១១៨៥ ក.រ) ។

១៧០- ក្រមរដ្ឋប្បវេណីបានកំណត់អំពីការលុបចោលនូវមតកសាសន៍ដូចខាងក្រោម ៖

  • ការលុបចោលដោយទម្រង់នៃមតកសាសន៍ (មាត្រា ១១៨៩ ក.រ)
  • ការលុបចោលមតកសាសន៍ដោយការចាត់ចែងនាពេលនៅរស់ (មាត្រា១១៩០ ​ក.រ)
  • ការលុបចោលដោយការបដិសេធលិខិតមតកសាសន៍ (មាត្រា ១១៩១ ក.រ)
  • ការលុបចោលអច្ច័យទានដែលភ្ជាប់បន្ទុក (មាត្រា ១១៩៣ ក.រ) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login