Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                 សេចក្តីអធិប្បាយ

                 មនុស្សនៅក្នុងសង្គម ភាគច្រើនតែងតែមានគំនិតយល់ឃើញថាមានតែទ្រព្យសម្បត្តិមាសពេជ្រ កែវកងទេដែលជាវត្ថុមានតម្លៃបំផុត ញុំងជីវីតមនុស្សឲ្យទទួលបានភាពសុខដុមរមនាពេញមួយជីវីត ។ ប៉ុន្តែបើយើងយកវាទៅប្រៀបផ្ទឺមផ្គូផ្គង ថ្លឹងថ្លែង​ជាមួយនិងចំណេះវិជ្ជា យើងឃើញថាចំណេះវិជ្ជាទាំងឡាយក៏មានគុណសម្បត្តិប្រសើរម្យ៉ាងដែរ ។ ក្នុងន័យនេះហើយទើបបានជាមានអ្នកខ្លះយល់ថា « ចំណេះវិជ្ជាប្រសើរជាងទ្រព្យ » រីឯអ្នកខ្លះយល់ថា « ទ្រព្យប្រសើរជាងចំណេះវិជ្ជា » ។

                 តើមតិទាំងពីរខាងលើនេះមួយណាត្រឹមត្រូវជាង ?

                 ជាបឋមដើម្បីជាពន្លឺក្នុងការឈានចូលទៅវិនិច្ឆ័យនូវប្រធានខាងលើនេះឲ្យបានក្បោះក្បាយនិងមានអត្ថន័យល្អស៊ីជម្រៅនោះយើងគួរគប្បីធ្វើការសិក្សាអត្ថន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ ចំណេះវិជ្ជា គឺសំដៅទៅលើចំណេះដឹងផ្សេងៗ ឬជំនាញណាមួយដែលបានមកពីការសិក្សាស្តែងបញ្ជាក់ថា ទ្រព្យសម្បត្តិមានសារៈសំខាន់ណាស់សម្រាប់មនុស្ស ។​ជាក់ស្តែងក្នុងការរស់នៅអាជីវកម្ម ឈ្មួញ ដែលមានទ្រព្យច្រើនតែងមានជីវភាពស្តុកស្តម្ភ អាចធ្វើអ្វីតាមបំណងប្រាថ្នារបស់ខ្លួន ។ លើសពីនេះនៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែររឿងកុលាបប៉ៃលិន បានបញ្ជាក់យ៉ាងច្បាស់ថាលោកហ្លួងរតនៈសម្បត្តិជាសេដ្ឋីនៅប៉ៃលិន មានទ្រព្យស្តុកស្តម្ភ ។ កត្តានេះនាំឲ្យលោក មានកម្មករគោរពស្រឡាញ់មានកិត្តិយសមុខមាត់ក្នុងសង្គម ។ មួយវិញទៀតនៅក្នុងស្នាដៃរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ថៅកែស៊ីក្លូគិមលៀង ជាអ្នកមានទ្រព្យស្តុកស្តម្ភ មានស៊ីក្លូជួលឲ្យកម្មករ ធ្វើឲ្យគាត់ទទូលបានប្រាក់ចំណូលកាន់តែច្រើនរស់នៅសុខស្រូល មានមុខមានមុខមាត់នៅក្នុងសង្គម ។

                 សរុបទ្រព្យសម្បត្តិទាំងឡាយពិតជាមានតម្លៃល្អប្រសើរជាងចំណេះវិជ្ជាយ៉ាងពិតប្រាកដ ។

                 ជារួមមតិទាំងពីរសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ។ តែយ៉ាងណាក៏ដោយ ចំណេះវិជ្ជានិងទ្រព្យសម្បត្តិមានតម្លៃដូចគ្នាព្រោះបើគ្មានទ្រព្យគេក៏ពិបាកនិងស្វែងរកជំនាញឬសិក្សារៀនសូត្រដែរ ។ ដើម្បីសិក្សារៀនសូត្របានវែងឆ្ងាយគឹត្រូវមានទ្រព្យលុយ កាក់ ហើយកាលណាគេស្វែងរកវិជ្ជាបានហើយគេក៏អាចប្រើចំណេះដើម្បីស្វែងរកទ្រព្យបានវិញដែរ ។ ចំណេះវិជ្ជាមានតម្លៃបំផុតសម្រាប់មនុស្សសង្គមនិងពិភពលោកទាំងមូលដែលយើងអាចកំណត់បានថា វាប្រសើរជាងទ្រព្យសម្បត្តិ ។

                 តើចំណេះវិជ្ជាទាំងឡាយពិតជាប្រសើរជាងទ្រព្យសម្បត្តិមែនឬមួយយ៉ាងណាទៅវិញ  ?

                 ផ្ទុយទៅវិញតាមពីតទៅមនុស្សក្នុងកាលៈទេសៈក៏ដោយដើម្បីរស់នៅប្រកបដោយសេចក្តីសុខ ? គេចាំបាច់ត្រូវការទឹកប្រាក់ទ្រព្យធននានាព្រោះវាបានជួយបំពេញតម្រូវការរបស់មនុស្សគ្រប់បែបយ៉ាង  ។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបុគ្គលគ្រប់រូប គ្រប់ស្រទាប់ជាន់ថ្នាក់តែងតែស្រវាស្រទេញព្យាយាមរិះរកវិធីដើម្បីរកប្រាក់ទៅតាមមុខងារ ឬជំនាញស្របច្បាប់នីមួយៗដែលខ្លួនមាន ។ អាចនិយាយដោយខ្លីថាពេលឃ្លាតគេត្រូវបរិភោគ ពេលស្វែងរកចំណេះគេត្រូវបន្តវិជ្ជាទៅទៀតពេលព្យាបាលជំងឺគេត្រូវទៅមន្ទីរពេទ្យដើម្បីព្យាបាលជាដើម ៕ ទាំងអស់នេះគឺទាមទារឲ្យមានលុយកាក មាស់ប្រាក់ បើពុំដូចនោះទេគេពុំអាចសម្រេចតាមបំណងខ្លួនឡើយ ។ ជាក់ស្តែងនៅក្នុងសង្គមមនុស្សគ្រប់ស្រទាប់វណ្ណៈខិតខំស្រវាស្រទេញស្វះស្វែងរកការងារធ្វើនិងខិតខំបញ្ចេញសមត្ថភាពគ្រប់បែបយ៉ាងដើម្បីរកប្រាក់កម្រៃ ។ មនុស្សមានទ្រព្យតែងតែត្រូវបានគេគោរពស្រឡាញ់មានកិត្តិកយសមុខមាត់ក្នុងសង្គម ។ ចំណុចនេះចោរលួចមិនបាន ប្រើច្រើនរឹតតែចម្រើនឡើង ។ ចំណុចមួយទៀតវិជ្ជាមិនពិបាកក្នុងការវេចស្ពាយនោះទេគឹវានៅជាប់និងខ្លួនយើងជានិច្ច  ។ លើសពីនេះចំណេះវិជ្ជាបានផ្តល់ឲ្យមនុស្សមានចំណេះវិជ្ជាជ្រៅជ្រះមានសមត្ថភាពខ្ពស់និងអាចរកការងារប្រកបរបរទទួលទានបានដោយស្រួលសម្រាប់ចិញ្ចឹមជីវីតទៀតផង ។ ទស្សនៈមួយនេះសមស្របនិងពាក្យថា « វិជ្ជាជាអាហារ » ។ ក្រៅពីនេះអ្នកមានចំណេះវិជ្ជានិងក្លាយជាមនុស្សមានកិត្តិសខ្ពង់ខ្ពស់ មានគេគោរពស្រឡាញ់ច្រើន មានគេរាប់អានច្រើននៅក្នុងសង្គមនិងធ្វើឲ្យតពូជពង្សវង្សត្រកូលថ្លៃថ្នូរថែមទៀត ។ ម្យ៉ាងទៀតសោតចំណេះវិជ្ជាបានធ្វើកឲ្យមនុស្សម្នាក់ក្លាយទៅជាមនុស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាង និងអភិវឌ្ឍខ្លួនឯងគ្រួសារ និងសង្គមជាតិឲ្យមានការរីកចម្រើន ។ ពិសេសជាងនេះទៅទៀត ចំណេះវិជ្ជាជាស្ពានមួយដ៏រឹងមាំសម្រាប់ចម្លងមនុស្សឲ្យផុតពីសេចក្តីល្ងង់ខ្លៅ ភាពក្រីក្រ និងឆ្ពោះទៅរកសុភមង្គល ។ បន្ថែមពីលើនេះប្រសិនបើអ្នកមានចំណេះវិជ្ជាខាងវិទ្យាសាស្រ្តអ្នកដឹងមានឱកាសក្លាយទៅជាអ្នកប្រាជ្ញាខាងស្រាវជ្រាវ ឬអាចសម្រេចកិច្ចការលំបាកផ្សេងៗនៅក្នុងគ្រួសារ និងសង្គមជាតិ ។ ស្រដៀងគ្នានេះដែរនោះចំណេះវិជ្ជាក៏បានចូលរូមចំណែកកសាងបុគ្គលិកលក្ខណៈមនុស្សឲ្យមានសីលធម៌ គុណធម៌ សុជីវធម៌ កែប្រែជោគវាសនាមនុស្ស ។ លើសពីនេះចំណេះដឹងនាំឲ្យរួចផុតខ្មែរមូយចំនួនក៏បានបង្ហាញពីតម្លៃនៃចំណេះវិជ្ជាដែលប្រសើរលើសទ្រព្យនានាដែរ ។ ជាក់ស្តែងនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ របស់លោកសួន សុរិន្ទ វគ្គ « ទីពឹងថ្មី » បានបង្ហាញថាលោករដ្ឋមន្រ្តីមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ។ លោកបានបញ្ចប់ការសិក្សាមកពីបរទេសដែលជាហេតុនាំឲ្យលោករស់នៅមានគេគោរពស្រឡាញ់ មានកិត្តិយស ពោលគឺរស់នៅប្រកបដោយសុភមង្គល និងភាពសុខសាន្តជានិច្ច ។ ចំណែកឯតាមរយៈរឿងកុលាបប៉ៃលិនរបស់លោក ញ៉ុក ថែម ក៏បានលាតត្រដាងដែរថាដោយសារចៅចិត្រមានការយល់ដឹងពីការងារច្រើនទើបញុំាងឲ្យចៅចិត្រទទូលការចាប់អារម្មណ៍ពីហ្លួងរតនៈសម្បត្តិ និងនាងឃុននារី ។ ទីបំផុតចៅចិត្រទទួលបាននាងឃុននារីជាភរិយាបន្តតំណែងពីលោកហ្លួងរតនៈសម្បត្តិរស់នៅប្រកបដោយភាពក្សេមក្សាន្ត ។ លើសពីនេះទៀតក្នុងស្នាដៃអក្សរសិល្ប៍ព្រាហ្មណ៍និយមរឿងរាមកេរ្តិ៍ ក៏បានបង្ហាញពីខ្សែជីវីតរបស់ព្រះរាមដែលព្រះរាមជាតួអង្គមានកិត្តិយសល្បីល្បាញ ដោយសារព្រះអង្គមានថ្វីដៃក្នុងការលើកធ្នូនិងបង្ក្រាបសត្រូវ ។ ទ្រង់មានចំណេះដោយសារតែការសិក្សាចេះចប់គម្ពីរត្រៃវេទជាមួយឥសីពិស្វាមិត្រ ។

                 សរុបមមកស្របតាមការពន្យល់ដោយមានការអំណះអំណាងខាងលើ សបញ្ជាក់ឃើញថាទោះបីកាលៈទេសៈណាក៏ដោយពីការកេងប្រវ័ញ្ខពីជនទុច្ចរិត ឬជនឱកាសនិយមនាំឲ្យពុំខាតបង់ប្រយោជន៍ព្រោះចំពោះវិជ្ជាជាអាវុធក្នុងការដោះស្រាយបញ្ហា ។ មួយវិញទៀតជនមានចំណេះវិជ្ជាអាចរួចផុតពីការងារដែលប្រើកម្លាំងបាយដូចជាកម្មករលីសែងធ្ងន់ៗជាដើម ។ អ្វីដែលអស្ចារ្យជាងនេះទៀតនោះតាមរយៈចំណេះវិជ្ជាអាចឲ្យគេផលិតផលបាននូវរាល់ផលិតផលមួយចំនួនធំសម្រាប់បំពេញសេចក្តីត្រូវការនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានមធ្យោបាយធ្វើដំណើរ ឧបករណ៍ទំនើបជួយសម្រួលដល់សេចក្តីសុវត្ថិភាពដល់សង្គមមនុស្ស ។ ជាតឹងតាងបើយើងក្រឡេកទៅមើលក្នុងសង្គមជាក់ស្តែងនោះ យើងឃើញថាបណ្តាជាតិមួយចំនួនដែលប្រជាពលរដ្ឋមានចំណេះដឹងជាធនធានមនុស្សបានធ្វើឲ្យជាតិ និងពលរដ្ឋរបស់គេរស់នៅក្នុងសុភមង្គលមានវឌ្ឍនភាព ដូចជាសិង្ហបុរី ជប៉ុន ជាដើម ។ ឯវេជ្ជបណ្ឌិត វិស្វករ អ្នកប្រាជ្ញ កវី អ្នកនិពន្ធ សិល្បករនានាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឹដោយសារអ្នកទាំងនោះមានចំណេះវិជ្ជាជ្រៅជ្រះ និងមានការប៉ិនប្រសប់ទៅតាមមុខងារ ជំនាញនិងឋានៈរបស់ខ្លួន ។ មួយវិញទៀត កសិករ អាជីវក ជាងឈើ ជាង ដែកក៏សុទ្ធពឹងលើចំណេះវិជ្ជាខ្លួនក្នុងការប្រកបរបរចិញ្ចឹមជីវីត ហើយម្នាក់ៗសុទ្ធតែមានជីវភាពល្អប្រសើរ ។ កាន់ច្បាស់ជាងនេះទៀត បើយើងពិនិត្យមើលទៅស្នាដៃអក្សរសិល្ប៍រៀនសូត្រ ។ ចំណែក« ប្រសើរ » បានសេចក្តីថាថ្លៃថ្នា ឧត្តុងឧត្តម ។ ចំណែកឯ « ទ្រព្យ» មានន័យថាធនធានទាំងឡាយដូចជាលុយកាក់ មាស់ពេជ្រកែវកង ។ ដូចនេះមតិទីមួយចង់មានន័យថាចំណេះដឹងផ្សេងៗឬជំនាញណាមួយដែលបានមកពីការសិក្សារៀនសូត្រ គឺមានតម្លៃប្រសើរថ្លៃថ្លាលើសធនធាន ឬទ្រព្យធននានា ។ ចំណែកមតិទីពីរចង់មានន័យថា ធនធានឬទ្រព្យសម្បត្តិទៅវិញទេដែលល្អប្រសើរជាចំណេះឬជំនាញទាំងពួង ។

                 ពិតមែនហើយមានតែចំណេះវិជ្ជាទេដែលធ្វើឲ្យមនុស្សមានសុភមង្គលបានយូរអង្វែង ។ ដូច្នេះហើយទើបមានម្នាក់ខិតខំស្រវាស្រទេញរៀនសូត្រ ដោយមិនខ្លាចនឿយហត់ឡើយ ។ នៅក្នុងសង្គមមនុស្សបានខិតខំស្វះស្វែងរកវិជ្ជាគ្រប់បែបយ៉ាងទាំងភាសា អក្សរសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សិល្បៈកីឡា សេដ្ឋកិច្ច នយោបាយ ជាដើម ។ ជាងនេះទៅទៀតនោះដោយវិទ្យាសាស្រ្តមានការជឿនលឿន សម័យបច្ចុប្បន្នមនុស្សបានធ្វើការសិក្សាលើវិទ្យាសាស្រ្តបច្ចេកទេស តិចណូឡូស៊ីកុំព្យូទ័រ ។ មិនតែប៉ុណ្ណោះបុគ្គលខ្លះខំស្វែងរកវិជ្ជាជីវៈឬអាជីពផ្សេងៗ ដើម្បីចិញ្ចឹមជីវីតឲ្យបានច្បាស់លាស់ពោលវិជ្ជាជីវៈជាកសិករ កម្មករ សិប្បករ អាជីវករ ។ កាលណាមនុស្សមានចំណេះដឹងឬជំនាញទាំងអស់នេះច្បាស់លាស់ហើយជានិងក្លាយទ្រព្យដ៏អស្ចារ្យ គ្មានកណ្តៀរកោរ ឥតកណ្តុរកាត់ ភ្លើងក៏មិនឆេះ ។

                 ឆ្លងតាមការបកស្រាយខាងលើ យើងអាចវាយតម្លៃបានថាមតិទាំងពីរសមហេតុផលម្យ៉ាងម្នាក់ព្រោះទាំងវិជ្ជានិងចំណេះមានតម្លៃល្អប្រសើរដូចគ្នា បុគ្គលណាក៏ប្រាថ្នាចង់បានវត្ថុទាំងពីរយ៉ាងនេះដែរ ។ ដូចនេះក្នុងនាមជាកុលបុត្រ កុលធីតាខ្មែរត្រូវខិតខំប្រឹងប្រែងរៀនសូងត្រ ព្រោះវិជ្ជាមានតម្លៃណាស់សម្រាប់ជីវីតបើកាលណាមានវិជ្ជាទ្រព្យនានាក៏ហូរចូលសម ដូចព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ បានពោលថា « បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ងាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ » ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login