Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 ប្រទេសជាតិនីមួយៗនៅលើសកលលោក ដើម្បីមានការរីកចម្រើនទៅមុខបាននោះគឺអាស្រ័យទៅលើប្រជាជនហើយប្រជាជនគឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវបណ្តុះបណ្តាលឲ្យមានចំណេះដឹងទូលំទូលាយទាំងផ្នែកសីលធម៌រស់នៅនិងវិទ្យាសាស្រ្តបច្ចេកទេសជំនាញឲ្យបានច្បាស់លាស់ជាមុនសិនទើបសង្គមជាតិមានការលូតលាស់និងអភិវឌ្ឍន៍ទៅមុខជាលំដាប់ ។ ផ្អែកតាមការរៀបរាប់ខាងលើទើបមានទស្សនៈមួយលើកឡើងថា « អនាគតរបស់សង្គមមួយ គឺពឹងផ្អែកលើកម្រិតវប្បធម៌របស់ប្រជាជននៃសង្គមនោះ » ។

                 តើទស្សនដែលលើកឡើងខាងលើមានអត្ថន័យយ៉ាងដូចម្តេច ?

                 ដើម្បីជាស្ពានឈានទៅដល់ការបកស្រាយ ទស្សនៈប្រធានខាងលើឲ្យបានក្បោះក្បាយនិងកាន់តែច្បាស់លាស់គប្បីស្វែងយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។ ពាក្យ អនាគត មានន័យថា អ្វីៗដែលនៅខាងមុខ មិនទាន់បានកើតឡើង  ។ រីឯ សង្គម មានន័យថា មាតុភូមិប្រទេសជាតិដែលយើងរស់នៅ ។ ចំណែកពាក្យ កម្រិតវប្បធម៌ សំដៅដល់ការទទួលបាននូវការអប់រំ មានចំណេះដឹងតិចឬច្រើនរបស់ប្រជាជន ។ ដូចនេះប្រធានខាងលើចង់បង្ហាញថាអនាគតរបស់ប្រទេសជាតិមួយមានការរីកចម្រើនបានលុះត្រាតែបណ្តុះបណ្តលប្រជាជនឲ្យក្លាយជាធនធានមនុស្ស មានសមត្ថភាពគ្រប់គ្រាន់សម្រាប់បម្រើការងារជំនាញនីមួយៗនៅក្នុងសង្គមប្រកបដោយប្រសិទ្ធិភាពទើបទទួលបានការអភិវឌ្ឍឈានទៅមុខ ។

                 ជាការពិតណាស់ប្រជាជនពិតជាជនដ៏សំខាន់ដែលមានកាតព្វកិច្ចចូលរួមសកម្មភាពផ្សេងងៗនាំឲ្យប្រទេសជាតិមានការរីកចម្រើនប៉ុន្តែបើប្រទេសជាតិខ្វះមនុស្សដែលមានចំណេះដឹងអសមត្ថភាពនោះបណ្តាលឲ្យវិស័យផ្សេងៗដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសិប្បកម្ម វិស័យសេដ្ឋកិច្ចជាដើមគ្មានដំណើរ​លូតលាស់ទៅមុខបានឡើយ ។ យ៉ាងណាមិញ បើរាល់វិស័យសំខាន់ដែលជាកត្តាជម្រុញសេដ្ឋកិច្ចមិនរីកចម្រើនហើយនោះ​ ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសនិងជួបនូវភាពក្រីក្រ គ្មានការអភិវឌ្ឍទៅមុខសង្គមជាតិក៏គ្មានមុខមាត់លើឆាកអន្តរជាតិដែរ ។​ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហាទាំងលើប្រមុខដឹកនាំត្រូវយកចិត្តទុកដាក់ផ្នែកធនធានមនុស្សឲ្យប្រជាជនគ្រប់រុបបានសិក្សារៀនសូត្រ មានចំណេះដឹងទូលំទូលាយ ទាំងផ្នែកអក្សរសាស្រ្ត គណិតសាស្រ្ត ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងបច្ចេកវិទ្យាឲ្យបានច្បាស់លាស់និងមានសមត្ថភាពសមប្រកបជាមុនសិន ។ ម្យ៉ាងទៀត ចំពោះប្រទេសដែលកំពុងអភិវឌ្ឍរួមទាំងប្រទេសកម្ពុជាផងដែរ  សុទ្ធសឹងតែត្រូវការបណ្តុះបណ្តាលប្រជាជន ឲ្យមានកម្រិតវប្បធម៌ចំណេះដឹងខ្ពង់ខ្ពស់ ធ្វើឲ្យវិស័យផ្សេងៗលូតលាស់និងសេដ្ឋកិច្ចមានការរីកចម្រើនទ្វេដង ។ មួយវិញទៀតប្រទេសដែលមានប្រជាជនប្រកបដោយចំណេះដឹង មានសីលធម៌ គុណធម៌ ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក នាំឲ្យសង្គមជាតិនោះមានសន្តិភាពស្ថេរភាព និងការអភិវឌ្ឍជាពុំខានឡើយ ។ បន្ថែមពីនេះទៀត គឺទាមទារឲ្យប្រជាជនក្នុងសង្គមខ្មែរទាំងមូលចេះរួបរួមសាមគ្គីគ្នាប្រព្រឹត្តអំពើស្របច្បាប់សង្គម គិតដល់ប្រយោជន៍រួមជាធំ ប្រកបដោយវិចារណញ្ញាណស្វែងរកឧត្តមប្រយោជន៍ដល់ជាតិហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីមាតុភូមិរបស់ខ្លួន នោះប្រាកដណាស់ប្រទេសជាតិនិងសម្បូរទៅដោយធនធានមនុស្សមានសមត្ថភាពពេញលេញ លើកស្ទួយសង្គមជាតិឲ្យរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ជាក់ស្តែងបើយើងក្រឡេងទៅមើលប្រទេសកម្ពុជានាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំដោយបានតម្លើងប្រាក់បៀវត្សសមរម្យដល់គ្រូកបង្រៀន ដើម្បីឲ្យការអប់រំមានប្រសិទ្ធិភាពអាចកសាងបានធនធានមនុស្សមានចំណេះដឹងពិតប្រាកដមានជំនាញច្បាស់លាស់ទើបកម្ពុជាមានការអភិវឌ្ឍកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំស្ទើរគ្រប់វិស័យទាំងអស់ដែលជាកត្តាជំរុញសេដ្ឋកិច្ចជាតិដំណើរការទៅមុខឥតឈប់ឈរ ។ តាមរយៈអក្សរសិល្ប៍រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់បានបង្ហាញពីចអង្គទាមទារឯករាជ្យទ្រង់បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំដោយបង្កើនសាលារៀនស្ទើរគ្រប់ទីកន្លែង ដើម្បីកសាងធនធានមនុស្សឲ្យមានចំណេះដឹងទើបសម័យនោះមានភាពជឿនលឿនដោយបានបង្កើតនូវរោងចក្រជាច្រើនដូចជា រោងចក្រស្បែកជើង រោងចក្រស៊ីម៉ង់ត៍ រោងចក្រស្ករស រោងចក្រក្តាបន្ទះ រោងចក្រផលិតកង់ឡាន រោងចក្រត្រីខកំប៉ុងជាដើម ដើម្បីឲ្យសេដ្ឋកិច្ចជាតិបានរុងរឿងជាខ្លាំងនាសម័យនោះ ។ រីឯអក្សរសិល្បម៍រឿងមាណដួងចិត្ត បានលើកឡើងពីយុវជនខ្មែរ នាពេលនោះជាមនុស្សប្រកបដោយចំណេះដឹងខ្ពង់ខ្ពស់ដូចជាតួអង្គទិឃាវុធ និងយុវជនដទៃទៀតសុទ្ធតែជាមនុស្សមានឧត្តមគតិម្នាក់ៗស្ម័គ្រចិត្តបម្រើប្រទេសជាតិមិនខ្លាចស្លាប់គិតដល់ប្រយោជន៍រួមជាធំមិនគិតផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ។ តួយ៉ាងទិឃាវុធមិនប្រព្រឹត្តល្មើច្បាប់សង្គមគាត់មិនព្រមស៊ីសំណូកសូកប៉ាន់ពីថៅកែហុងលីឡើយ ។ ក្រៅពីនេះ ទីឃាវុធបានស័គ្រចិត្តចូលបម្រើកងទ័ពការពារទឹកដីពីពួកសត្រូវ ឈ្លានពានដើម្បីការពារជាតិទោះបីត្រូវប្តូរជីវីតក៏ទីឃាវុធមិនខ្លាចឡើយ ។ ចំណែកតាមរយៈប្រវត្តិសាស្រ្តខ្មែរវិញ បង្ហាញពីបុព្វបុរសខ្មែរបានបន្សល់ទុកស្នាដៃដ៏អស្ចារ្យជាច្រើនដូចជាប្រាសាទអង្គរវត្តជាដើម ទម្រាំតែកាសាងឡើងមកបានលុះត្រាតែស្ថាបត្យករ ពោរពេញទៅដោយចំណេះដឹងនិងជំនាញយ៉ាងជាក់លាក់ទើបអាចសាងសងបានល្អអស្ចារ្យបែបនេះ មានភាពរឹងមាំមានអាយុកាលរាប់រយឆ្នាំ ។ មិនត្រឹមតែប៉ុណ្ណោះយើងឃើញមានប្រាសាទបុរាណជាច្រើនទៀតដែលបញ្ជាក់ពីបានថាខ្មែរជំនាន់ដើម មានធនធានមនុស្សជាច្រើនពិសេសមានការរីកចម្រើនយ៉ាងខ្លាំងខាងវិស័យសេដ្ឋកិច្ច ទាំងផ្នែកសាសនា អក្សរសិល្ប៍ផ្សេងៗជាដើមហើយទទួលបានជ័យជំនះរាល់លើករាល់ពេលធ្វើសឹកសង្គ្រាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទីប្រាំពីរ រួមជាមួយនឹងព្រះនាងឥទ្រ្ទទេវីទើបជាតិខ្មែរនាសម័យអង្គររីកចម្រើនយ៉ាងខ្លាំង ។

                 សរុបសេចក្តីមកអនាគតរបស់សង្គមត្រូវពឹងផ្អែកទៅកម្រិតវប្បធម៌នៃចំណេះដឹងរបស់ប្រជាជនបើប្រទេសសម្បូរទទៅដោយធនធានមនុស្សដែលមានសមត្ថភាពនោះជាតិនិងទទួលបានលការអភិវឌ្ឍយ៉ាងពិតប្រាកដ ។

                 ឆ្លងតាមការបកស្រាយខាងលើទស្សនៈប្រធានបានផ្តល់ខ្លឹមសារមានអត្ថន័យល្អដើម្បីឲ្យមនុស្សគ្រប់រូបស្គាល់តម្លៃនៃការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពចំណេះជំនាញបច្ចេកទេសច្បាស់លាស់ដើម្បីឲ្យប្រទេសជាតិលូតលាស់ជឿនលឿនដំណើរការទៅមុខជាលំដាប់ ។ ដូចនេះសិស្សានុសិស្សទាំងអស់ត្រូវបណ្តុះស្មារតីខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យមានកម្រិតវប្បធម៌ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login