ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អំពើការពារជាធម្មានុរូប គឺសំដៅទៅលើអំពើរំលោភដែលពុំអាចជៀសវាងបាន ដើម្បីការពាររូបកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬរបស់អ្នកដទៃ ចំពោះអំពើបំពានដោយមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើរំលោភនោះស្ថិតនៅជិតគ្នា និងមានតុល្យភាពរវាង ការការពារ និងកម្រិតនៃអំពើបំពាននោះ ។ អំពើការពារជាធម្មានុរូប ពុំត្រូវបានចាត់ទុកថាជាអំពើបំពាន ដោយផ្ទុយច្បាប់ឡើយ ដោយហេតុថាបុគ្គលដែលបានប្រព្រឹត្តអំពើនេះ ត្រូវបានអនុញ្ញាត្តឲ្យប្រព្រឹត្តអំពើរំលោភបំពានដែលមិនអាចជៀសវាងបានដើម្បីការពារផលប្រយោជន៍ (រូបកាយ ទ្រព្យសម្បត្តិ) របស់ខ្លួន ឬអ្នកដទៃ ដោយតទល់មិនត្រឹមតែចំពោះអ្នកដែលបានរំលោភបំពានដោយមិនត្រឹមត្រូវ គឺថែមទាំងគតិយជនផ្សេងទៀតផងដែរ ។