សំណួរ
៥៦- តើមានអ្នកណាខ្លះដែលមានសិទ្ធិក្នុងការប្តឹងសុំមោឃភាពក្នុងកិច្ចនីតិវិធី ?
៥៧- តើភាពដែលមិនអាចទទួលយកបាននៃពាក្យសុំមោឃកម្មមានអ្វីខ្លះ ?
៥៨- តើដើម្បីទទួលបាននូវការផ្តន្ទាទោសលើបុគ្គលណាម្នាក់ អយ្យការត្រូវធ្វើដូចម្តេច ?
៥៩- តើរបបនៃភស្តុតាងត្រូវគ្រប់គ្រងដោយគោលការណ៍ប៉ុន្មាន ?
៦០- តើសាលក្រមត្រូវបានគេចាត់នូវប្រភេទនៃសាលក្រមអ្វីខ្លះ ?
ចម្លើយ
៥៦- អ្នកមានសិទ្ធិក្នុងការប្តឹងសុំមោឃភាពក្នុងកិច្ចនីតិវិធីមានដូចជា ៖
- ចៅក្រមស៊ើបសួរ អាចប្តឹងទៅសភាស៊ើបសួរតាមដីកាដែលមានសំអាងហេតុ និងជូនដំណឹងដល់ព្រះរាជអាជ្ញាជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ។
- ព្រះរាជអាជ្ញា អាចធ្វើពាក្យសុំដោយមានសំអាងហេតុបញ្ជូនទៅសភាស៊ើបសួរ និងជូនដំណឹងទៅចៅក្រមស៊ើបសួរ ។
- ជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី អាចធ្វើពាក្យសុំដោយមានសំអាងហេតុ ជូនទៅសភាស៊ើបសួរ និងជូនដំណឹងទៅចៅក្រមស៊ើបសួរ ។ ពាក្យសុំនេះអាចធ្វើដោយមេធាវីបាន ។
៥៧- ភាពដែលមិនអាចទទួលយកបាននៃពាក្យសុំមោឃកម្មមានដូចជា ៖
- ពាក្យប្តឹងសុំគ្មានសំអាងហេតុ (ផ្ទុយនឹងមាត្រា២៥៣ កថាខណ្ឌទី២ ៣ និងទី៤)
- ពាក្យប្តឹងសុំទាក់ទងនឹងដីកាដែលអាចប្តឹងឧទ្ធរណ៍ (មាត្រា២៥៣ កថាខណ្ឌទី៦)
- ពាក្យប្តឹងសុំគ្មានមូលកភាពយ៉ាងជាក់ស្តែង ។
៥៨- ដើម្បីទទួលបាននូវការផ្តន្ទាទោសលើបុគ្គលណាម្នាក់ អយ្យការត្រូវ ៖
- ចង្អុលអត្ថបទច្បាប់ ដែលជាមូលដា្ឋននៃការចោទប្រកាន់ (ធាតុនិត្យានុកូល)
- បង្ហាញឲ្យឃើញនូវការចូលរួមពិតប្រាកដរបស់បុគ្គលនោះ នៅក្នុងការសម្រេចអំពីដែលចាត់ទុកជាបទល្មើស (ធាតុសម្ភារៈ)
- បង្ហាញពិរុទ្ធភាពរបស់ជនជាប់ចោទ (ធាតុអត្តនោម័ត) ។ ប៉ុន្តែវិធាននេះមានការលើកលែងមួយ ពីព្រោះថាជនជាប់ចោទមានភារៈបង្ហាញនូវអត្តិភាពនៃមូលហេតុមួយចំនួន នៃការភាពពុំអាចទំលាក់កំហុសបាន (ហើយមិនមែនអយ្យការទេ ដែលត្រូវបង្ហាញថាពុំមានមូលហេតុទាំងនោះ) ។
៥៩- របបនៃភស្តុតាងត្រូវគ្រប់គ្រងដោយគោលការណ៍ពីរគឺ ៖
- សេរីភាពក្នុងការបង្ហាញភស្តុតាង
- នីត្យានុកូលភាពក្នុងការប្រគល់ភស្តុតាងនេះដល់តុលាការ ។
៦០- សាលក្រមត្រូវបានគេចាត់នូវប្រភេទនៃសាលក្រមដូចជា ៖
- សាលក្រមចំពោះមុខ
- សាលក្រមដែលត្រូវចាត់ទុកថាចំពោះមុខ
- សាលក្រមកំបាំងមុខ
- សាលក្រមដែលចេញចំពោះដើមបណ្តឹងរដ្ឋប្បវេណី
- សាលក្រមដលចេញចំពោះអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ។
តភាគ