Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើការឃុំខ្លួនបណ្តោះអាសន្នត្រូវតែមានសំអាងហេតុ យោងតាមបទប្បញ្ញត្តិនៃមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌស្តីអំពីមូលហេតុនៃការឃុំខ្លួននេះ ដែលជាករណីពិសេស និងជាភាពចាំបាច់ដើម្បីអ្វីខ្លះ ?

៤៧- យោងតាមមាត្រា២០៨ ២០៩ ២១៣ និង២១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន តើត្រូវបែងចែកតាមចំណាត់ថ្នាក់នៃបទល្មើសប៉ុន្មានសណ្ឋាន ? អ្វីខ្លះ ?

៤៨- ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទឧក្រិដ្ឋ តើត្រូវបែងចែកជាប៉ុន្មានផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់ ?

៤៩- ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទមជ្ឈិម តើត្រូវបែងចែកជាប៉ុន្មានផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់ ?

៥០- យោងតាមការពិនិត្យលើខ្លឹមសារនៃមាត្រា២២៣ នៃក្រមនីតិវិធិព្រហ្មទណ្ឌ ក៏អាចឲ្យកំណត់បានថាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ គឺជាវិធានមួយដែលមានកម្មវត្ថុដាក់ជនត្រូវចោទឲ្យស្ថិត ក្រោមការរឹតបន្តឹងខាងសេរីភាពមួយចំនួនតាមរយៈកាតព្វកិច្ច ឬការហាមឃាត់ដែលកំណត់ដោយច្បាប់ដែល តើវិធាននេះត្រូវបានចងក្រងក្រោមគោលការណ៍អ្វីខ្លះ ?

ចម្លើយ

៤៦- ការឃុំខ្លួនបណ្តោះអាសន្នត្រូវតែមានសំអាងហេតុ យោងតាមបទប្បញ្ញត្តិនៃមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌស្តីអំពីមូលហេតុនៃការឃុំខ្លួននេះ ដែលជាករណីពិសេស និងជាភាពចាំបាច់ដើម្បី មានដូចជា ៖

  • បញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី ។
  • រារាំងកុំឲ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ។
  • រារាំងកុំឲ្យមានការត្រូវរ៉ូវគ្នា រវាងជនត្រូវចោទ និងអ្នកសមគំនិត ។
  • រក្សាភស្តុតាង ឬតម្រុយជាសម្ភារៈ ។
  • ធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី ។
  • ការពារសន្តិសុខឲ្យជនត្រូវចោទ ។
  • ធានារក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឲ្យមានការច្របូកច្របល់ ដែលបណ្តាលមកពីបទល្មើស ។

៤៧- យោងតាមមាត្រា២០៨ ២០៩ ២១៣ និង២១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន ត្រូវបែងចែកតាមចំណាត់ថ្នាក់នៃបទល្មើសជាបីសណ្ឋានគឺ ៖

  • បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
  • បទឧក្រិដ្ឋនៃនីតិសិមាញ្ញ
  • បទមជ្ឈិម (ទោសដាក់ពន្ធនាគារស្មើ ឬលើសពី១ឆ្នាំ) ។

៤៨- ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទឧក្រិដ្ឋ ត្រូវបែងចែកជា៣ផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់ មានដូចជា ៖

  • នីតិជន ថិរវេលានៃកាឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៦ខែ បានទេ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលបានពីរដង ដោយក្នុងមួយដងៗមានថិរវេលា៦ខែ ។
  • អនីតិជន អាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៦ខែបានទេ កាលបើផុតថិរវេលានេះ ចៅក្រមស៊ើបសួរមិនអាចពន្យារពេលនៃការឃុំខ្លួនបណ្តោះអាសន្នបានឡើយ ។
  • អនីតិជន អាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែបានទេ កាលបើផុតថិរវេលានេះ ចៅក្រមស៊ើបសួរមិនអាចពន្យារពេលនៃការឃុំខ្លួនបណ្តោះអាសន្នបានឡើយ ។

៤៩- ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទមជ្ឈិម ត្រូវបែងចែកជា៣ផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់ មានដូចជា ៖

  • នីតិជន ថិរវេលានៃកាឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែ បានទេ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលបានម្តងគត់ ដោយមានថិរវេលាមិនឲ្យលើសពី២ខែ បានឡើយ ។

ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ននេះ មិនត្រូវលើសពីពាក់កណ្តាលនៃអប្បបរមានៃទោស ដែលច្បាប់បានកំណត់នោះឡើយ ។

  • អនីតិជន អាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែបានទេ កាលបើផុតថិរវេលានេះ ចៅក្រមស៊ើបសួរមិនអាចពន្យារពេលនៃការឃុំខ្លួនបណ្តោះអាសន្នបានឡើយ ។
  • អនីតិជន អាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី២ខែបានទេ កាលបើផុតថិរវេលានេះ ចៅក្រមស៊ើបសួរមិនអាចពន្យារពេលនៃការឃុំខ្លួនបណ្តោះអាសន្នបានឡើយ ។

ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នតាមចំណុចទី២ និងទី៣ខាងលើនេះ មិនត្រូវលើសពីពាក់កណ្តាលនៃអប្បបរមានៃទោសដែលច្បាប់បានកំណត់សម្រាប់អនីតិជននោះឡើយ ។

៥០- យោងតាមការពិនិត្យលើខ្លឹមសារនៃមាត្រា២២៣ នៃក្រមនីតិវិធិព្រហ្មទណ្ឌ ក៏អាចឲ្យកំណត់បានថាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ គឺជាវិធានមួយដែលមានកម្មវត្ថុដាក់ជនត្រូវចោទឲ្យស្ថិត ក្រោមការរឹតបន្តឹងខាងសេរីភាពមួយចំនួនតាមរយៈកាតព្វកិច្ច ឬការហាមឃាត់ដែលកំណត់ដោយច្បាប់ដែល វិធាននេះត្រូវបានចងក្រងក្រោមគោលការណ៍៤ផ្សេងៗគ្នាគឺ ៖

  • ធានានូវការបង្ហាញខ្លួនរបស់ជនត្រូវចោទ
  • គោរពនូវវិធានផ្សេងៗដែលសំដៅលប់បំបាត់ពីជីវិតរបស់ជនត្រូវចោទនូវធាតុមួយចំនួន
  • ដាក់កំហិតនូវការព្យាបាលខាងផ្នែកសង្គម និងផ្នែកវេជ្ជសាស្រ្ត
  • ចេញនូវបញ្ញត្តិផ្សេងៗ ដើម្បីធានាឲ្យបាននូវសិទ្ធិរបស់ជនរងគ្រោះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login